ចិត្តសាស្ត្រ
២មេរៀនពីលោក ជីម រ៉ូន ទោះបីអ្នកជួបព្យុះភ្លៀងបញ្ហាធំៗ ក៏ដោយ ក៏ចិត្តអ្នកនៅតែតាន់ទៅមុខទៀត
Tror Sopheap
September 20 2024
3 views

ពេលនេះជាពេលដែលអ្នកអាចមានអារម្មណ៍ថាលំបាកណាស់ ព្រោះតែបញ្ហាសេដ្ឋកិច្ចបានធ្លាក់ចុះ មានបញ្ហាការងារ និងបញ្ហាលុយកាក់ជាដើម។ បញ្ហាទាំងអស់នេះវាពិតជាធ្វើស៊ីផ្លូវចិត្តរបស់អ្នកឱ្យចុះខ្សោយលឿនណាស់។ ខ្ញុំជឿថា មេរៀនទាំង ២នេះជាផ្នែកមួយជួយជីវិតរបស់អ្នកឱ្យមានការអភិវឌ្ឍន៍ ព្រោះតែលោក ជីម រ៉ូន បានឆ្លងកាត់បញ្ហាទាំងនេះរួចមកហើយ មានសាច់រឿងតូចមួយពីជីវិតរបស់គាត់ មានក្មេងស្រីម្នាក់ បានសុំឱ្យលោក ជីម រ៉ូន ជួយទិញផ្ការបស់នាង តែប៉ុន្មានសេនប៉ុណ្ណោះ ប៉ុន្តែវាជាការឈឺចាប់បំផុត គាត់គ្មានលុយក្នុងខ្លួនសោះ រហូតដល់គាត់អង្គុយយំ។ គាត់បាននិយាយប្រាប់ថា ពេលនោះ ខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់ ខ្ញុំពិតជាគ្មានលុយមែន ហើយខ្ញុំមានបញ្ហាឈឺចាប់ជាច្រើនទៀតដែលបានលាក់បាំងក្នុងចិត្ត ហើយក៏ជាពេលដែលខ្ញុំធ្វើការប្តេជ្ញាចិត្តថា ខ្ញុំមិនអាចរស់ក្នុងជីវិតបែបនេះបន្តទៀតទេ។ នេះជាមេរៀនជួយលើកស្ទួយជីវិតរបស់គាត់ឱ្យជោគជ័យរហូតក្លាយជាបរំគ្រូក្នុងការអភិវឌ្ឍម្នាក់នៅអាមេរិក។ នេះជាមេរៀនអស្ចារ្យរបស់គាត់។

១. ឥទ្ធិពលនៃការអាន៖ តើអ្នកដោះស្រាយបញ្ហាដំបូងត្រូវការអ្វី? ចម្លើយខ្លីគឺត្រូវការគំនិត។ ព្រោះតែគំនិតជាក្បាលម៉ាស៊ីនឱ្យជីវិតរបស់អ្នកដំណើរការទៅមុខ។ បើពេលនេះ អ្នកជីវិតអ្នកជាប់គាំងនោះ មកពីគំនិតរបស់អ្នកកំពុងតែជាប់គាំងគ្មានគំនិតថ្មីៗ នោះឯង។  លោក ជីម រ៉ូម កាលពីមុន គាត់មិនចូលចិត្តការអានទេ ប៉ុន្តែគាត់បានជួបបុរសអ្នកមានម្នាក់ បានសួរគាត់ថា តើអ្នកមានកម្មវិធីអភិវឌ្ឍន៍ខ្លួនទេ?លោក ជីម រ៉ូម ឆ្លើយដោយអារម្មណ៍ស្ទាក់ស្ទើរថា ដូចជាអត់មានទេ! បុរសនោះបានឱ្យគាត់ទិញសៀវភៅមួយក្បាលមានឈ្មោះថា Think and Grow Rich និពន្ធដោយលោក Napoleon Hill។ ហើយលោក ជីម រ៉ូន បានលើកពីបទពិសោធន៍ដែលបានអានសៀវភៅនេះ ជួយឱ្យជីវិតគាត់ងើបចេញពីភាពក្រីក្រ និងអារម្មណ៍ឈឺចាប់ទាំងឡាយ ថា ការអានជាអាហារចាំបាច់សម្រាប់គំនិតអ្នក។ បើចង់ឱ្យខ្លួនរីកចម្រើនជាងពេលធម្មតា អ្នកមិនអាចខ្វះការអានសៀវភៅបានឡើយ។ ខ្ញុំមានជំនឿថា សៀវភៅពិតជាមានសមត្ថភាពផ្លាស់ប្តូរជីវិតរបស់យើងមែន។ នេះហើយជាមូលហេតុមហាសេដ្ឋីធំៗ ដូចជាលោក Bill Gates និងលោក Steve Joobs សុទ្ធតែជាបុគ្គលចូលចិត្តអានសៀវភៅបំផុត។

២. ចង់ឱ្យសមត្ថភាពរីកចម្រើន កុំបង្កើតលេស៖ អ្នកមួយចំនួនព្យាយាមបង្កើតលេស ព្រោះតែភ័យខ្លាចការសាកល្បង បើអ្នកគ្មានការសាកល្បងទេ អ្នកក៏មិនដឹងពីសមត្ថភាពរបស់ខ្លួនខ្លាំងឬខ្សោយកម្រិតណាដែរ។ ពេលអ្នកធ្វើការណាដែលងាយស្រួល ហើយដដែលៗ ធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់ ហើយសមត្ថភាពខ្លួនហាក់ដូចជាគ្មានការរីកចម្រើនអ្វីសោះ។ អ្នកកុំខ្លាចការលំបាក តែអ្នកត្រូវមានស្មារតីចេះតស៊ូ ហើយបន្តរៀនសូត្រជាប្រចាំ ទើបអ្នកមានភាពជឿជាក់លើខ្លួនឯង។

ហើយលោក ជីម រ៉ូន បានលើកឡើថា ពេលអ្នកចង់ធ្វើអ្វីមួយពិតប្រាកកដមែន អ្នកនឹងរកវិធីធ្វើវាឱ្យទាល់តែបាន។ បើមិនចង់ទេ អ្នកនឹងមានលេស។ ជីវិតរបស់អ្នកដកតែលេសចេញ សមត្ថភាពរបស់អ្នកនឹងរីកចម្រើន ហើយអ្នកអាចកែប្រែខ្លួនឱ្យក្លាយអ្នកជាបុគ្គលដ៏មានតម្លៃម្នាក់ផងដែរ។

ជីវិតអ្នកគ្មានថ្ងៃដួលនោះទេ បើអ្នកព្យាយាអភិឌ្ឍខ្លួនទាំងចិត្តគំនិតដោយការរៀនសូត្រពីការអាន ការស្តាប់ និងការនិយាយជាមួយបុគ្គលមានចំណេះដឹងខ្ពស់ ដើម្បីអ្នកស្រូបថាមពលវិជ្ជមានឱ្យផ្លូវចិត្តរបស់អ្នកតាន់។ បន្ទាប់ពីរៀនហើយអ្នកត្រូវបណ្តុះសមត្ថភាព ព្រោះសមត្ថភាពខ្លាំង ចំណូលនឹងកើន អ្នកមិនជាប់គាំងរស់នៅក្នុងបញ្ហាឱ្យផ្លូវចិត្តចុះខ្សោយនោះទេ។ អ្នកកុំប្រាថ្នាឱ្យជីវិតនេះងាយស្រួលពេក តែអ្នកត្រូវសុំប្រាថ្នាឱ្យខ្លួនមានស្មារតីចេះតស៊ូ មានបញ្ញា មានការព្យាយាមដើម្បីសោះស្រាយបញ្ហាឱ្យសម្រេចក្តីស្រមៃរបស់អ្នក៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2166

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

២មេរៀនពីលោក ជីម រ៉ូន ទោះបីអ្នកជួបព្យុះភ្លៀងបញ្ហាធំៗ ក៏ដោយ ក៏ចិត្តអ្នកនៅតែតាន់ទៅមុខទៀត
Tror Sopheap
September 20 2024
3 views

#ចិត្តសាស្ត្រ

រស់បែបជប៉ុន ជួយឱ្យអ្នកឃ្លាតឆ្ងាយពីឱ្យអារម្មណ៍ស្មុគ ចៀសពីធាត់ និងខូចសុខភាព
Tror Sopheap
September 20 2024
8 views

#ចិត្តសាស្ត្រ

ខឹងខុស ខឹងខាត! មកប្រើ ៣វិធីនេះឱ្យកំហឹងរបស់អ្នកនឹងរលត់ ឱ្យចិត្តស្ងប់
Tror Sopheap
September 20 2024
22 views

#ចិត្តសាស្ត្រ

មករស់នៅតាមទម្លាប់សាមញ្ញៗ បែបនេះ ជីវិតអ្នកនឹងមានក្តីសុខ ចិត្តមានភាពរីករាយ
Tror Sopheap
September 19 2024
102 views

#ចិត្តសាស្ត្រ

ស្មុគស្មាញមែនទេ! មកធ្វើរឿងតូចៗ បែបនេះ ធ្វើឱ្យអ្នកចេះរីករាយនឹងកិច្ចការបែបសាមញ្ញ
Tror Sopheap
September 19 2024
116 views

#ចិត្តសាស្ត្រ

ស្រ្តេសច្រើនស៊ីអាយុ! ចង់កាត់ស្រ្តេស ឈ្នះបញ្ហាបាក់ទឹកចិត្ត រស់នៅតាមទម្លាប់ ៤នេះ មិនខកបំណង
Tror Sopheap
September 19 2024
80 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
596 views

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
528 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
408 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
368 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
265 views

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
233 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រSeptember 20 2024
២មេរៀនពីលោក ជីម រ៉ូន ទោះបីអ្នកជួបព្យុះភ្លៀងបញ្ហាធំៗ ក៏ដោយ ក៏ចិត្តអ្នកនៅតែតាន់ទៅមុខទៀត
#ចិត្តសាស្ត្រSeptember 20 2024
រស់បែបជប៉ុន ជួយឱ្យអ្នកឃ្លាតឆ្ងាយពីឱ្យអារម្មណ៍ស្មុគ ចៀសពីធាត់ និងខូចសុខភាព
#ចិត្តសាស្ត្រSeptember 20 2024
ខឹងខុស ខឹងខាត! មកប្រើ ៣វិធីនេះឱ្យកំហឹងរបស់អ្នកនឹងរលត់ ឱ្យចិត្តស្ងប់
#អត្ថបទ PRSeptember 20 2024
៥ឆ្នាំនៃភាពជោគជ័យ និងការបោះជំហានមកកាន់រាជធានីភ្នំពេញរបស់ Alice Aesthetic Center
#ព័ត៌មានSeptember 20 2024
ព្យុះទី១៤ឈ្មោះ ពូលឡាសាន និងព្យុះទី១៥ឈ្មោះ ស៊ូលីក នឹងបង្កជាភ្លៀងធ្លាក់ ខ្យល់កន្រ្តាក់ សូមប្រុងប្រយ័ត្នពេលចេញក្រៅ
#ចិត្តសាស្ត្រSeptember 19 2024
មករស់នៅតាមទម្លាប់សាមញ្ញៗ បែបនេះ ជីវិតអ្នកនឹងមានក្តីសុខ ចិត្តមានភាពរីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia