ចិត្តសាស្ត្រ
មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
357 views

ក្តីស្រឡាញ់ធ្វើឱ្យគូរស្នេហ៍កាន់តែស្និតស្នាលនឹងគ្នា។ ប៉ុន្តែហេតុអ្វីអ្នកខ្លះស្រឡាញ់គ្នាយូរៗ ទៅបែបជាលែងមានស្រឡាញ់គ្នាទៅវិញ? តាមលោក Andrew Matthews បានលើកឡើងថា ហ្វ្រេដនិងម៉ារី បានណាត់គ្នាជាលើកដំបូងទៅហូបអាហារពេលល្ងាច។ ហ្វ្រេដបានតាំងចិត្តថា ខ្លួននឹងធ្វើឱ្យពេលវេលានេះល្អឥតខ្ចោះ។ ប៉ុន្តែមានរឿងមួយកើតឡើងស្រាប់តែ ម៉ារី ធ្វើឲ្យសាឡាត់កំពប់លើភ្លៅរបស់នាង ហើយហ្វ្រេដនិយាយថា មិនអីទេ! ចាំខ្ញុំជូតឲ្យ ។ ពេលចេញពីហូបអី ម៉ារីស្រាប់តែបាត់សោផ្ទះទៀត ហ្វ្រេដនិយាយថា មិនអីទេ ខ្ញុំក៏បាត់សោញឹកដែរ។

ក្តីស្រឡាញ់កន្លងផុតអស់ពេល ៣ឆ្នាំ។ ម៉ារី និងហ្រ្វេដ ក្លាយជាប្តីប្រពន្ធ ហើយក៏បានចេញទៅហូបអាហារពេលល្ងាចជាមួយគ្នា។ នាងធ្វើឲ្យអាហារសាឡាត់កំពប់លើភ្លៅ... ហ្វ្រេដក៏ស្រែកឡើងថា អូនប្រហែសណាស់ គួរឲ្យស្អប់! នាងភ្លេចសោផ្ទះ ហើយហ្រ្វេដក៏ស្រែកម្តងទៀតថា ចំជាខួរក្បាលល្ងង់មែន!

នេះជាមេរៀនមួយ បញ្ជាក់ថា មនុស្សដូចគ្នា ស្ថានភាពដូចគ្នា ប៉ុន្តែអត្តចរិតបែរជាខុសគ្នា។ ហេតុអ្វី? ព្រោះតែការគិតរបស់យើងតើ! ពេលយើងស្រឡាញ់នរណាម្នាក់ យើងឆាប់ចេះអត់ឱនឱ្យគេឬដៃគូលឿន។ នៅពេលយើងចង់ខឹងឬស្អប់នរណាម្នាក់ហើយ យើងប្រែជាផ្តោតលើតែកំហុសរបស់ដៃគូច្រើនជាងមុន។ ហេតុការណ៍នេះមិនមែនបណ្តាលមកពីអត្តចរិតរបស់អ្នកនោះទេ គឺមកពីលក្ខណៈអារម្មណ៍របស់អ្នកចំពោះពួកគេនោះឯង។

ពេលដៃគូគិតពីចំណុចអវិជ្ជមានច្រើន តែងការពារខ្លួនឯងដោយនិយាយថា ខ្ញុំគ្រាន់តែនិយាយការពិតតើ!។ ប៉ុន្តែតាមពិតនោះគឺអ្នកបង្កើតទស្សនៈហើយក៏ហៅទស្សនៈរបស់ខ្លួនថាជាការពិត។ ចូរអ្នកជ្រើសរើសយកមនុស្សណាម្នាក់ ឬដៃគូដែលអ្នកចូលចិត្ត ហើយផ្តោតលើចំណុចល្អៗ ដែលអ្នកចូលចិត្តចំពោះគាត់ ពេលនោះទំនាក់ទំនងរបស់អ្នកនឹងប្រសើរឡើងជាមិនខាន។ វាអាចជាការងារដែលពិបាកហើយពេលខ្លះគួរឲ្យខ្លាចថែមទៀត ប៉ុន្តែវាមានដំណើរការល្អដែលហុចផលជាវិជ្ជមាន ពេលអ្នកបន្តផ្តោតការគិតវិជ្ជមានច្រើនលើដៃគូនោះ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2160

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អ្នកកើតទុក្ខច្រើនមែនទេ! រៀនតាមលោកតា កុល ផេង មានបេះដូងបែបនេះ ជីវិតអ្នកនឹងរីករាយ
Tror Sopheap
September 18 2024
107 views

#ចិត្តសាស្ត្រ

ការពិតជីវិតជារឿងរីករាយ មានក្តីសុខ ពេលយល់ច្បាស់ពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
September 18 2024
7 views

#ចិត្តសាស្ត្រ

កុំឆាប់អស់កម្លាំងចិត្តអី! គំនិតអស្ចារ្យទាំង ១០នេះ ជួយឱ្យអ្នកប្តូរគំនិតហើយមានថាមពលកើន
Tror Sopheap
September 17 2024
107 views

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាទាំង ៤ នាំផលប៉ះពាល់ដល់អារម្មណ៍តានតឹងផ្លូវចិត្តខ្លាំង
Tror Sopheap
September 17 2024
101 views

#ចិត្តសាស្ត្រ

ប្រើក្បួន ៣នេះជួយអ្នកឱ្យគេងលក់ទល់ភ្លឺ អស់បារម្ភរឿងគេងមិនស្កប់ស្កល់ហើយ
Tror Sopheap
September 16 2024
56 views

#ចិត្តសាស្ត្រ

មានសម្ពាធផ្លូវចិត្ត! មករស់នៅតាមរបៀបនេះជួយអ្នកឱ្យមានក្តីសុខ គេចពីជំងឺផ្លូវចិត្ត
Tror Sopheap
September 16 2024
28 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
588 views

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
526 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
407 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
357 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
261 views

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
225 views
អត្ថបទថ្មីៗ
#អាហារSeptember 18 2024
ញ៉ាំអាហារបែបនេះជួយអ្នកមានអារម្មណ៍ធុញថប់ ប៉ូវផ្លូវចិត្ត និងពង្រឹងមុខងារខួរក្បាល
#ចិត្តសាស្ត្រSeptember 18 2024
អ្នកកើតទុក្ខច្រើនមែនទេ! រៀនតាមលោកតា កុល ផេង មានបេះដូងបែបនេះ ជីវិតអ្នកនឹងរីករាយ
#ចិត្តសាស្ត្រSeptember 18 2024
ការពិតជីវិតជារឿងរីករាយ មានក្តីសុខ ពេលយល់ច្បាស់ពីរបៀបដំណើរជីវិតបែបនេះ
#ព័ត៌មានSeptember 18 2024
ទើបចប់ព្យុះទី១៣ ឥឡូវព្យុះទី១៤ឈ្មោះ ពូលឡាសាន (Pulasan)មកទៀតហើយ បងប្អូនត្រូវបង្កើនការប្រុងប្រយ័ត្ន
#ចិត្តសាស្ត្រSeptember 17 2024
កុំឆាប់អស់កម្លាំងចិត្តអី! គំនិតអស្ចារ្យទាំង ១០នេះ ជួយឱ្យអ្នកប្តូរគំនិតហើយមានថាមពលកើន
#កីឡាSeptember 17 2024
មកញ៉ាំអាហារ ៣បែបនេះ ទោះបីអ្នកមិនសូវហាត់ប្រាណក៏ឱ្យសម្រកគីឡូបានដែរ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia