មនុស្សយើងតែងមានអារម្មណ៍តានតឹង ស្រ្តេស និងពិបាកចិត្តជារឿងធម្មតាទេ ប៉ុន្តែអ្វីដែលសំខាន់នោះ ពេលអ្នកមានអារម្មណ៍តានតឹងហើយមិនចេះដោះស្រាយបញ្ហា យូរៗ ទៅអ្នកនឹងកើតជំងឺផ្លូវចិត្តលឿនជាងពេលធម្មតាមិនខានឡើយ។ ដើម្បីការពារផ្លូវចិត្តរបស់អ្នកអ្នកឱ្យរឹងមាំ ត្រូវការដឹងពីសញ្ញាតាំង ៤នេះថា អ្នកកំពុងតែតានតឹងផ្លូវចិត្តអារម្មណ៍ កុំរងចាំធ្ងន់ទើបដោះស្រាយវាអាចហួសពេល។
១. ផ្នែករាងកាយដែលមានសញ្ញារាងស្រ្តេសតានតឹងខ្លាំងដូចជា៖ រាងឈឺក្បាល រោយកញ្ចឹងកនិងស្មា ឈឺក្រពះ និងតឹងសាច់ដុំ... បើអ្នកមានបញ្ហាជាសញ្ញាទាំងអស់នេះ អ្នកគួរដកខ្លួនចេញពីការងារនិងបញ្ហាផ្សេងៗ សិន ដើម្បីបានបន្ធូរអារម្មណ៍ ឱ្យចិត្តបានស្ងប់មានថាមពលឡើងវិញ។
២. ផ្នែកអារម្មណ៍ចេះមានអារម្មណ៍ពិបាកក្នុងខ្លួនមានដូចជា អារម្មណ៍ឆាប់ខឹង ពិបាកផ្ចង់អារម្មណ៍ឬស្មារតីលើការងារ និងលើរឿងណាមួយ។ សូម្បីតែគេងក៏ពិបាក ងាយយំ និងញ៉ាំអាហារច្រើនឬតិចខុសពីធម្មតា។
៣. ផ្នែកការគិតអវិជ្ជមានលើខ្លួនឯងច្រើន ជាអារម្មណ៍មួយមិនសូវចុះសម្រុងនឹងខ្លួនឯង ដែលមានសញ្ញាដូចជាបុគ្គលមានអារម្មណ៍ឆាប់ប៉ះពាល់ដល់ផ្លូវចិត្ត ជាបុគ្គលដែលគិតច្រើនឡើងស្មុគស្មាញខួរក្បាល និងជាបុគ្គលឆាបអន់ចិត្តនឹងខ្លួនឯង ឬចេះតែធ្វើការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃច្រើន។
៤. ផ្នែកអាក្បកិរិយានេះជាសញ្ញាមួយដែលបង្ហាញពីអ្នកអារម្មណ៍តានតឹងខ្លាំងដែរ មានដូចជាការប្រើអំពើហិង្សា ចេះតែបង្កជម្លោះ និងពេលមានបញ្ហា ចេះតែព្យាយាមគេចវេសពីបញ្ហាឬគេចពីអ្នកដទៃច្រើន។ មានសញ្ញាបន្ថែមទៀត ការជក់បារី ការផឹកស្រា ដើម្បីបំភ្លេចអារម្មណ៍តានតឹងចេញផ្លូវចិត្ត។
បើអ្នកមានសញ្ញាទាំង៤នេះ អ្នកគួរមានវិធីចាត់ការបញ្ហាទាំងអស់នេះ បើអ្នកចេះតែតានតឹងពីមួយថ្ងៃទៅមួយគ្មានឈប់ទេនោះ មិនយូរទេ បញ្ហាផ្លូវចិត្តរបស់អ្នកនឹងបាក់តែម្តង ឬកើតជំងឺផ្លូវចិត្តផងដែរ។ ដើម្បីការពារបញ្ហាផ្លូវចិត្តរបស់អ្នកគួរទៅហាត់ប្រាណ អានសៀវភៅ និងដាំបន្ថែមឱ្យអារម្មណរំសាយស្រ្តេស។ ពេលផ្លូវចិត្តអ្នកមានសុខភាពល្អ ធ្វើអ្វីក៏រឿងងាយស្រួលដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព