ចិត្តសាស្ត្រ
មានសម្ពាធផ្លូវចិត្ត! មករស់នៅតាមរបៀបនេះជួយអ្នកឱ្យមានក្តីសុខ គេចពីជំងឺផ្លូវចិត្ត
Tror Sopheap
September 16 2024
28 views

បើអ្នកមិនដោះស្រាយបញ្ហាតូចៗ ចេញពីផ្លូវចិត្តរបស់អ្នក។ មិនយូរមិនឆាប់ទេ អ្នកនឹងកើតជំងឺផ្លូវចិត្តវេទនាបំផុត។ បើអ្នកចង់ចៀសវាងបញ្ហាកម្រិតធ្ងន់នេះ អ្នកត្រូវតែចេះគិតតាមលោក Vex King ដែលបានលើកឡើងថា តើអ្នកធ្លាប់ឃើញគេសរសើរថា មានចិត្តល្អឬ មានទង្វើល្អចំពោះអ្នកដទៃ? គឺដូចជាគ្មានទេ។ មនុស្សតែងតែសរសើរពីលម្អរូបសម្បត្តិខាងក្រៅតែប៉ុណ្ណោះ។ មនុស្សច្រើនតែងផ្តល់និយមន័យខាងក្រៅថា ល្អ ដោយមើលរំលងសេចក្តីល្អដែលកើតចេញពីក្នុងចិត្ត មានក្តីស្រឡាញ់និងក្តីមេត្តាធម៌។

គួរឱ្យស្តាយដែលគុណសម្បត្តិទាំងនេះមិនជាទីឱ្យចាប់អារម្មណ៍សម្រាប់អ្នកដែលស្វែងរកជោគជ័យបែបសើៗ ឬសម្បកខាងក្រៅ។ និយាយទៅ! វាជារឿងសាមញ្ញធម្មតាណាស់ដែលមនុស្សច្រើនតែប្តូររូបសម្បត្តិខ្លួនឯងទៅរកសេចក្តីល្អតាមឧត្តមគតិដែលសង្គមកំណត់ និងលើកតម្កើងឱ្យថា វាជាក្តីសុខ។

បើយើងព្យាយាមសរសើរអ្នកដទៃថា ល្អព្រោះតែមេត្តាធម៌ឱ្យបានកាន់តែច្រើន គេនឹងងាកមកប្តូរការប្រព្រឹត្តរបស់ខ្លួនគឺប្តូរខាងក្នុងគឺដូរចិត្ត។ សេចក្តីល្អខាងក្នុងមានតម្លៃធំធេងជាងរូបសម្បត្តិខាងក្រៅឆ្ងាយណាស់។ ពេលអ្នកគិតតាមររបៀបនេះ ចិត្តរបស់អ្នកនឹងបានសុខ បានសន្តិភាព។ តាមព្រះពុទ្ធបានសម្តែងថា ក្តីសុខរបស់មនុស្សកើតចេញពីខាងក្នុងចិត្ត។ ពេលអ្នកចេះពេញចិត្តលើខ្លួនឯង ជីវិតអ្នកនឹងបានក្តីសុខ។

អ្នកមិនគួរចុះទុនក្នុងការចំណាយពេលវេលា និងកម្លាំងទៅលើបុគ្គលណាម្នាក់ឱ្យតម្លៃរូបសម្បត្តិខាងក្រៅធំជាង សំខានជាងសេចក្តីល្អពីខាងក្នុង ចិត្តគំនិត វិធីគិត និងស្មារតីនោះ។ ព្រោះរបស់ខាងក្នុងរបស់អ្នកទាំងនេះ នាំឱ្យជីវិតមនុស្សយើងមានក្តីសុខពិតប្រាកដ។ ពេលអ្នករស់នៅជាមួយតម្លៃខាងក្នុង ចេះពេញចិត្តលើខ្លួនឯង មានក្តីស្រឡាញ់ជាមួយជីវិតរបស់ខ្លួន និងពង្រឹងស្មារតីរៀនសូត្រនោះ ជីវិតរបស់អ្នកកាន់តែរកឃើញក្តីសុខមិនខាន។ លម្អពីខាងក្រៅគ្មានអ្វីលើសពីការបំពេញចិត្តទៅលើតម្រូវការខាងក្រៅនោះទេ។ មានតែមនុស្សល្អទេ ទើបធ្វើឱ្យអ្នកដទៃមានបីតិសោមនស្សក្នុងចិត្ត គំនិត និងស្មារតីបាន។

អ្នកត្រូវចាំថា កាយរបស់យើងមានការផ្លាស់ប្តូរ តែការលម្អខាងក្នុងនាំអ្នកបន្តដំណើរទៅក្តីសុខពេញមួយជីវិត។ នេះជាគុណតម្លៃរបស់អ្នក។ វាជាហេតុផលដែលថា ហេតុអ្វីទើបការចំណាយពេលទៅលើការបណ្តុះទម្លាប់ល្អៗគឺជារឿងសំខាន់។ ព្រោះទម្លាប់នាំចិត្តរបស់អ្នកមានក្តីសុខ។ ហៅថា ចិត្តមានវិន័យ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2160

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អ្នកកើតទុក្ខច្រើនមែនទេ! រៀនតាមលោកតា កុល ផេង មានបេះដូងបែបនេះ ជីវិតអ្នកនឹងរីករាយ
Tror Sopheap
September 18 2024
107 views

#ចិត្តសាស្ត្រ

ការពិតជីវិតជារឿងរីករាយ មានក្តីសុខ ពេលយល់ច្បាស់ពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
September 18 2024
7 views

#ចិត្តសាស្ត្រ

កុំឆាប់អស់កម្លាំងចិត្តអី! គំនិតអស្ចារ្យទាំង ១០នេះ ជួយឱ្យអ្នកប្តូរគំនិតហើយមានថាមពលកើន
Tror Sopheap
September 17 2024
107 views

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាទាំង ៤ នាំផលប៉ះពាល់ដល់អារម្មណ៍តានតឹងផ្លូវចិត្តខ្លាំង
Tror Sopheap
September 17 2024
101 views

#ចិត្តសាស្ត្រ

ប្រើក្បួន ៣នេះជួយអ្នកឱ្យគេងលក់ទល់ភ្លឺ អស់បារម្ភរឿងគេងមិនស្កប់ស្កល់ហើយ
Tror Sopheap
September 16 2024
56 views

#ចិត្តសាស្ត្រ

មានសម្ពាធផ្លូវចិត្ត! មករស់នៅតាមរបៀបនេះជួយអ្នកឱ្យមានក្តីសុខ គេចពីជំងឺផ្លូវចិត្ត
Tror Sopheap
September 16 2024
28 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
588 views

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
526 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
407 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
357 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
261 views

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
225 views
អត្ថបទថ្មីៗ
#អាហារSeptember 18 2024
ញ៉ាំអាហារបែបនេះជួយអ្នកមានអារម្មណ៍ធុញថប់ ប៉ូវផ្លូវចិត្ត និងពង្រឹងមុខងារខួរក្បាល
#ចិត្តសាស្ត្រSeptember 18 2024
អ្នកកើតទុក្ខច្រើនមែនទេ! រៀនតាមលោកតា កុល ផេង មានបេះដូងបែបនេះ ជីវិតអ្នកនឹងរីករាយ
#ចិត្តសាស្ត្រSeptember 18 2024
ការពិតជីវិតជារឿងរីករាយ មានក្តីសុខ ពេលយល់ច្បាស់ពីរបៀបដំណើរជីវិតបែបនេះ
#ព័ត៌មានSeptember 18 2024
ទើបចប់ព្យុះទី១៣ ឥឡូវព្យុះទី១៤ឈ្មោះ ពូលឡាសាន (Pulasan)មកទៀតហើយ បងប្អូនត្រូវបង្កើនការប្រុងប្រយ័ត្ន
#ចិត្តសាស្ត្រSeptember 17 2024
កុំឆាប់អស់កម្លាំងចិត្តអី! គំនិតអស្ចារ្យទាំង ១០នេះ ជួយឱ្យអ្នកប្តូរគំនិតហើយមានថាមពលកើន
#កីឡាSeptember 17 2024
មកញ៉ាំអាហារ ៣បែបនេះ ទោះបីអ្នកមិនសូវហាត់ប្រាណក៏ឱ្យសម្រកគីឡូបានដែរ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia