ជំងឺ
រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
1.2 K views

ជំងឺថប់បារម្ភគឺជាជំងឺមួយដែលកើតមានច្រើនដែរនៅប្រទេសកម្ពុជាយើង ហើយបងប្អូនមួយចំនួនមិនសូវដឹងច្បាស់ប៉ុន្មាននោះទេ​ថាខ្លួនកើតជំងឺនេះ។​នេះបើយោងតាមរយៈប្រភព នៃមន្ទីរពេទ្យកាល់ម៉ែត្រក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ជំងឺថប់បារម្ភ គឺជាការព្រួយបារម្មណ៍ហួសហេតុ និងមិនសមហេតុផលអំពីបញ្ហាប្រចាំថ្ងៃ អ្នកជំងឺតែងតែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ឬមានការលំបាកក្នុងការស្ងប់ស្ងាត់ ដែលមានរយៈពេលលើសពី៦ខែ។ 

ចំពោះមូលហេតុដែលធ្វើឱ្យមានជំងឺថប់បារម្ភនេះគឺមិនមានមូលហេតុច្បាស់លាស់ទេ

កត្តាងាយប្រឈមកើតជំងឺថប់បារម្ភគឺមានដូចខាងក្រោម៖

   - តំណរពូជ

   - បម្រែបម្រួលសារធាតុគីមីក្នុងខួរក្បាល

   - ធ្លាប់ទទួលរងការប៉ះទង្គិចផ្លូវចិត្ត

   - ប្រើប្រាស់សារធាតុញៀន ឬគ្រឿងស្រវឹង

   - ជំងឺផ្លូវកាយមួយចំនួន

   - បរិស្ថានជុំវិញ៖ បញ្ហាគ្រួសារ បញ្ហាការងារ បញ្ហាហិរញ្ញវត្ថុ បញ្ហាការសិក្សា និងបញ្ហាទំនាក់ទំនងផ្ទាល់ខ្លួន។

ចំពោះរោគសញ្ញាជំងឺថប់បារម្ភមានដូចជា៖

   - ថប់បារម្ភ ឆាប់ភ័យ

   - ឆាប់ខឹងមួរម៉ៅ

   - ចុករោយពេញខ្លួន

   - ល្ហិតល្ហៃ អស់កម្លាំង

   - ពិបាកផ្តោតអារម្មណ៍ ឬឆាប់ភ្លេច

   - ប៉ះពាល់់ដល់ការគេង

 ផលវិបាកប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវ

   - វិវត្តន៍ទៅរ៉ាំរ៉ៃ

   - មិនអាចបញ្ចេញនូវសក្តានុពលពេញលេញ ដូចជាការប្រកបរបរ ការងារ ការសិក្សាថយចុះ

អាស្រ័យហេតុនេះហើយបើសិនបងប្អូនអានហើយមានរោគសញ្ញាបែបហ្នឹង គួរការពារទុកមុនតាមរយៈទៅជួបពេទ្យ​ឯកទេស​នៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia