ចិត្តសាស្ត្រ
ខឹងខុស ខឹងខាត! មកប្រើ ៣វិធីនេះឱ្យកំហឹងរបស់អ្នកនឹងរលត់ ឱ្យចិត្តស្ងប់
Tror Sopheap
September 20 2024
19 views

មនុស្សយើងម្នាក់ៗ តែងតែមានអារម្មណ៍សប្បាយ មានការខឹងសម្បារ មានការស្អប់ជាដើម ប៉ុន្តែសំខាន់ណាស់ តើអ្នកព្យាយាមគ្រប់គ្រងទាំងអស់នេះដោយរបៀបណា? បើអ្នកមិនអាចគ្រប់គ្រងលើកំហឹងបានទេ បញ្ហាតូចក៏រីកក្លាយជាបញ្ហាធំ។ ហើយវារីកក្លាយជាអំពើហឹង្សាវ៉ៃតប និងជះកំហឹងទៅលើផ្លូវចិត្តជនដទៃនាំមានការឈឺចាប់ទៀត។

ឥឡូវនេះ ខ្ញុំសូមលើកសាច់រឿងខ្លីមួយថា អ្នកជាប្តី បានធ្វើការក្នុងក្រមហ៊ុនមួយពេញមួយថ្ងៃ ហើយគ្មានលទ្ធផលក្នុងការថែមទៀត មិនត្រូវតែប៉ុណ្ណោះទេ អ្នកត្រូវមេស្តីថាឱ្យបន្ថែម។ ពេលអ្នកត្រឡប់មផ្ទះវិញ ដោយសារតែអស់កម្លាំងពេក អ្នកក៏ចង់សម្រាកបន្តិច ដើម្បីបន្ធូរភាពតានតឹង។ ស្រាប់តែអ្នកអង្គុយចុះក្នុងផ្ទះ ប្រពន្ធរបស់អ្នក បានមកស្រែកឱ្យអ្នកថា មកដល់ផ្ទះគិតតែពីដេក មិនបានជួយការងារផ្ទះអ្វីសោះ? អារម្មណ៍អ្នកកាន់តែពុះកំហឹងក្តៅខ្លាំងឡើង។ ពេលអ្នកស្ថិតក្នុងស្ថានភាពបែបនេះ តើអ្នកគួរធ្វើបែបណា?

ទី១. អ្នកត្រូវនិយាយការពិតពីអារម្មណ៍របស់ខ្លួន៖ ការដោះស្រាយបញ្ហាដោយកំហឹងគ្មានលទ្ធផលល្អនោះទេ។ អ្នកត្រូវនិយាយតាមត្រង់ជាមួយភរិយាថា ថ្ងៃនេះ បងមានអារម្មណ៍ស្មុគស្មាញនិងខឹងខ្លាំងណាស់ ចាំបងមានអារម្មណ៍ត្រជាក់បន្តិច ចាំយើងនិយាយគ្នាណា! សូម្បីសម្តេចសង្ឃ Dalai Lama មានប្រសាសន៍ថា កំហឹងមិនមែនជាដំណោះស្រាយទេ មានតែក្តីស្រឡាញ់ទេ ជាដំណោះស្រាយល្អបំផុត។ ព្រះអង្គចង់មានន័យថា ពេលអារម្មណ៍មានកំហឹង អ្នកត្រូវចេះសម្រួលអារម្មណ៍ឱ្យត្រជាក់សិនដោយចម្រើនក្តីមេត្តាដោយមើលឃើញថា ឈ្លោះគ្នា មានតែការបែកគ្នា ហើយប្រពន្ធកូនមានតែការឈឺចាប់តែប៉ុណ្ណោះ ពេលអ្នកគិតបែបនេះ ធ្វើឱ្យចិត្តឆាប់ចុះត្រជាក់លឿន។ ពេលអារម្មណ៍អ្នកគ្មានកំហឹង ការដោះស្រាយបញ្ហាវាពិតជាងាយស្រួលណាស់។

ទី២. គិតពីផលលំបាកជាមុនសិន៖ អ្នកត្រូវគិតពីផលវិបាកជាមួយមុនសិន ដើម្បីសម្រួលអារម្មណ៍ កុំឱ្យអារម្មណ៍កំហឹងមួយឆាវ ធ្វើឱ្យអ្នកដេកស្តាយក្រោយមួយជីវិត។ តាមលោក Shoma Morita ជាចិត្តវិទូជប៉ុនបានលើកឡើងថា បើអ្នកខឹងហើយចង់ឆ្លើយបតទៅលើអ្នកណាម្នាក់ សូមអ្នកគិតឱ្យបានបីថ្ងៃមុនចេញសកម្មភាព តើវាប៉ះពាល់អ្វីខ្លះ? ចូរអ្នកអត់ធ្មត់សិន។ ហើយមួយរយៈពេលក្រោយមក អារម្មណ៍កំហឹងនេះ ច្បាស់ជារសាត់ផុតទៅបាត់ សល់តែអារម្មណ៍សន្តិភាពនៅក្នុងខ្លួនរបស់អ្នក។

ទី៣. អ្នកត្រូវដកដង្ហើមមួយៗ ពេលអ្នកមានកំហឹង៖ ព្រោះកំហឹងនិងដង្ហើមមានទំនាក់ទំនងជាមួយនឹងគ្នា។ តាមលោក Goenka ជាគ្រូវិបស្សនាបានមានប្រសាសន៍ថា កំហឹងអ្នកនឹងរសាត់តាមខ្យល់ដង្ហើម។ ពេលខឹងខ្លាំងអ្នកត្រូវចេះសម្រួសអារម្មណ៍តាមផ្លូវដង្ហើមត្រឹមតែ ៣ទៅ៥នាទី ចិត្តអ្នកនឹងចុះកម្តៅប្រែមកជាត្រជាក់មិនខានឡើយ។ សន្តិភាពកើតពីខ្លួនអ្នកជាមុន ដើម្បីចម្លងដល់អ្នកដទៃមានសន្តិភាពតាម៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2166

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

២មេរៀនពីលោក ជីម រ៉ូន ទោះបីអ្នកជួបព្យុះភ្លៀងបញ្ហាធំៗ ក៏ដោយ ក៏ចិត្តអ្នកនៅតែតាន់ទៅមុខទៀត
Tror Sopheap
September 20 2024
2 views

#ចិត្តសាស្ត្រ

រស់បែបជប៉ុន ជួយឱ្យអ្នកឃ្លាតឆ្ងាយពីឱ្យអារម្មណ៍ស្មុគ ចៀសពីធាត់ និងខូចសុខភាព
Tror Sopheap
September 20 2024
8 views

#ចិត្តសាស្ត្រ

ខឹងខុស ខឹងខាត! មកប្រើ ៣វិធីនេះឱ្យកំហឹងរបស់អ្នកនឹងរលត់ ឱ្យចិត្តស្ងប់
Tror Sopheap
September 20 2024
19 views

#ចិត្តសាស្ត្រ

មករស់នៅតាមទម្លាប់សាមញ្ញៗ បែបនេះ ជីវិតអ្នកនឹងមានក្តីសុខ ចិត្តមានភាពរីករាយ
Tror Sopheap
September 19 2024
102 views

#ចិត្តសាស្ត្រ

ស្មុគស្មាញមែនទេ! មកធ្វើរឿងតូចៗ បែបនេះ ធ្វើឱ្យអ្នកចេះរីករាយនឹងកិច្ចការបែបសាមញ្ញ
Tror Sopheap
September 19 2024
116 views

#ចិត្តសាស្ត្រ

ស្រ្តេសច្រើនស៊ីអាយុ! ចង់កាត់ស្រ្តេស ឈ្នះបញ្ហាបាក់ទឹកចិត្ត រស់នៅតាមទម្លាប់ ៤នេះ មិនខកបំណង
Tror Sopheap
September 19 2024
80 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
596 views

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
528 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
408 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
368 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
264 views

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
233 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រSeptember 20 2024
២មេរៀនពីលោក ជីម រ៉ូន ទោះបីអ្នកជួបព្យុះភ្លៀងបញ្ហាធំៗ ក៏ដោយ ក៏ចិត្តអ្នកនៅតែតាន់ទៅមុខទៀត
#ចិត្តសាស្ត្រSeptember 20 2024
រស់បែបជប៉ុន ជួយឱ្យអ្នកឃ្លាតឆ្ងាយពីឱ្យអារម្មណ៍ស្មុគ ចៀសពីធាត់ និងខូចសុខភាព
#ចិត្តសាស្ត្រSeptember 20 2024
ខឹងខុស ខឹងខាត! មកប្រើ ៣វិធីនេះឱ្យកំហឹងរបស់អ្នកនឹងរលត់ ឱ្យចិត្តស្ងប់
#អត្ថបទ PRSeptember 20 2024
៥ឆ្នាំនៃភាពជោគជ័យ និងការបោះជំហានមកកាន់រាជធានីភ្នំពេញរបស់ Alice Aesthetic Center
#ព័ត៌មានSeptember 20 2024
ព្យុះទី១៤ឈ្មោះ ពូលឡាសាន និងព្យុះទី១៥ឈ្មោះ ស៊ូលីក នឹងបង្កជាភ្លៀងធ្លាក់ ខ្យល់កន្រ្តាក់ សូមប្រុងប្រយ័ត្នពេលចេញក្រៅ
#ចិត្តសាស្ត្រSeptember 19 2024
មករស់នៅតាមទម្លាប់សាមញ្ញៗ បែបនេះ ជីវិតអ្នកនឹងមានក្តីសុខ ចិត្តមានភាពរីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia