ចិត្តសាស្ត្រ
មករស់នៅតាមទម្លាប់សាមញ្ញៗ បែបនេះ ជីវិតអ្នកនឹងមានក្តីសុខ ចិត្តមានភាពរីករាយ
Tror Sopheap
September 19 2024
4 views

មនុស្សយើងរស់នៅមានអារម្មណ៍តានតឹង ព្រួយបារម្ភ ស្រ្តេស និងអារម្មណ៍ប្រញាប់ប្រញាល់ បញ្ហាផ្លូវអារម្មណ៍បែបនេះ មុនដំបូងជារឿងធម្មតាទេ ប៉ុន្តែរយៈពេលក្រោយមកផ្លូវចិត្តកាន់តែធ្ងន់ក៏ក្លាយជាជំងឺគ្រាំចិត្តដែរ។ អ្នកជំនាញចិត្តសាស្រ្តខាងក្រោមនេះ មានវិធីល្អៗ ធ្វើឱ្យចិត្តលោកអ្នករស់នៅតាមលំហូរចិត្តយ៉ាងរីករាយ និងមានក្តីសុខ៖

បើអ្នកកំពុងតែរស់នៅក្នុងស្ថានភាពអារម្មណ៍តានតឹង និងទុក្ខព្រួយខ្លាំងនោះ មកពីអ្នកធ្វើការងារលើសមត្ថភាព មកពីអ្នកលេងទូរស័ព្ទ មកពីអ្នកមានបញ្ហាច្រើនគលើគ្នា ហើយដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ គួរធ្វើបែបណា?​ តាម លោក Mihaly បាននិពន្ធសៀវភៅ flow នេះ លើកឡើងថា ការរស់នៅឱ្យមានលំហូរចិត្តស្ថិតក្នុងចំណោមមនុស្សគ្រប់វ័យ គ្រប់ភេទ និងគ្រប់វប្បធម៌ទាំងអស់។ ដូចជាអ្នកលេងអុកក៏ឈានដល់អារម្មណ៍លំហូរបានដែរ។ អ្នកជក់អារម្មណ៍អានសៀវភៅ ក៏ឈានដល់លំហូរចិត្តបានដែរ។ ពេលអ្នកដាក់អារម្មណ៍ស្តាប់បទចម្រៀងយ៉ាងពិរោះ ស្លុងអារម្មណ៍ក្នុងបទហ្នឹង ក៏ជាលំហូរចិត្តបានដែរ។ លំហូរចិត្ត នៅពេលអ្នកបានចូលរួមសកម្មភាពទាំងស្រុង(ដាក់ចិត្តដាក់កាយ)ចំពោះរឿងណាមួយឱ្យកើតជាប្រយោជន៍ឱ្យមានលទ្ធផលកើតឡើង។

សម្រាប់លោក Héctor García បាននិពន្ធសៀវភៅដ៏ល្បីមួយក្បាល ikigai លើកឡើងថា អ្នករស់នៅលើកោះអូគីណាវ៉ា ចំពោះអ្នកមានបញ្ហាផ្លូវចិត្ត គឺកម្រណាស់។ ព្រោះលោកយាយ លោកតា និងយុវជនគ្រប់រូប មានវិធីរស់នៅប្រើជីវិតឱ្យមានអត្ថន័យ។ មានលោកតាម្នាក់រស់នៅលើកោះនោះ បាននិយាយថា ខ្ញុំរស់នៅបានយូរហើយមានក្តីសុខបែបនេះ គឺចិត្តខ្ញុំគ្មានការប្រញាប់ប្រញាល់អ្វីទេ។ ខ្ញុំជាអ្នកត្បាញ នេះជាគោលបំណងក្នុងកិច្ចការប្រចាំថ្ងៃរបស់ខ្ញុំ។ ពេលខ្ញុំភ្ញាក់ពីគេងតែងតែធ្វើការអធិដ្ឋាន ឬសមាធិឱ្យចិត្តស្ងប់។ បន្ទាប់មកខ្ញុំចាប់ផ្តើមពង្រឹងរាងកាយដោយការធើលំហាត់ប្រាណ ហើយញ៉ាំអាហារពេលព្រឹកត្រឹមតែ ៨០%។ ហើយក៏ដល់ម៉ោងខ្ញុំទៅធ្វើការងារនៅ ៧ព្រឹកដែរ ខ្ញុំចាប់ផ្តើមធ្វើការងារតាមលំហូរចិត្តយ៉ាងស្ងៀមស្ងាត់ជាអ្នកតម្បាញ។ ដល់ម៉ោង ៥ល្ងាច ខ្ញុំចាប់ផ្តើមអស់កម្លាំង ខ្ញុំក៏ទៅលេងជាមួយមិត្តភក្តិ និងបងប្អូនកូនចៅរបស់ខ្ញុំយ៉ាងមានក្តីសុខ។

នៅពេលអ្នកស្ថិតក្នុងស្ថានភាពលំហូរ អ្នកត្រូវតែផ្តោតអារម្មណ៍លើការងារដោយគ្មានការំខានខាងក្រៅ ដើម្បីធ្វើបែបនេះបាន អ្នកត្រូវចេះរៀបចំសណ្តាបធ្នាប់ចិត្តគំនិតរបស់អ្នកឱ្យមានរបៀបរៀបរយជាមុនសិនដែរ។ លោក Cal Newport បានបញ្ជាក់ថា ចូរអ្នកព្យាយាមផ្តោតអារម្មណ៍លើអ្វីដែលកំពុងតែធ្វើឱ្យស៊ីជម្រៅ ដើម្បីបន្ធូរអារម្មណ៍តានតឹង និងស្រ្តេសចេញពីចិត្ត។ ហើយអ្វីដែលជ្រើសរើសផ្តោតអារម្មណ៍ឱ្យមានលំហូរចិត្តនោះ ជាតួអង្គកំណត់គុណភាពជីវិត និងក្តីសុខរបស់អ្នកផងដែរ៕ អត្ថបទដោយ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2163

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

មករស់នៅតាមទម្លាប់សាមញ្ញៗ បែបនេះ ជីវិតអ្នកនឹងមានក្តីសុខ ចិត្តមានភាពរីករាយ
Tror Sopheap
September 19 2024
4 views

#ចិត្តសាស្ត្រ

ស្មុគស្មាញមែនទេ! មកធ្វើរឿងតូចៗ បែបនេះ ធ្វើឱ្យអ្នកចេះរីករាយនឹងកិច្ចការបែបសាមញ្ញ
Tror Sopheap
September 19 2024
53 views

#ចិត្តសាស្ត្រ

ស្រ្តេសច្រើនស៊ីអាយុ! ចង់កាត់ស្រ្តេស ឈ្នះបញ្ហាបាក់ទឹកចិត្ត រស់នៅតាមទម្លាប់ ៤នេះ មិនខកបំណង
Tror Sopheap
September 19 2024
75 views

#ចិត្តសាស្ត្រ

អ្នកកើតទុក្ខច្រើនមែនទេ! រៀនតាមលោកតា កុល ផេង មានបេះដូងបែបនេះ ជីវិតអ្នកនឹងរីករាយ
Tror Sopheap
September 18 2024
118 views

#ចិត្តសាស្ត្រ

ការពិតជីវិតជារឿងរីករាយ មានក្តីសុខ ពេលយល់ច្បាស់ពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
September 18 2024
31 views

#ចិត្តសាស្ត្រ

កុំឆាប់អស់កម្លាំងចិត្តអី! គំនិតអស្ចារ្យទាំង ១០នេះ ជួយឱ្យអ្នកប្តូរគំនិតហើយមានថាមពលកើន
Tror Sopheap
September 17 2024
107 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
594 views

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
528 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
407 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
363 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
261 views

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
231 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រSeptember 19 2024
មករស់នៅតាមទម្លាប់សាមញ្ញៗ បែបនេះ ជីវិតអ្នកនឹងមានក្តីសុខ ចិត្តមានភាពរីករាយ
#ចិត្តសាស្ត្រSeptember 19 2024
ស្មុគស្មាញមែនទេ! មកធ្វើរឿងតូចៗ បែបនេះ ធ្វើឱ្យអ្នកចេះរីករាយនឹងកិច្ចការបែបសាមញ្ញ
#ព័ត៌មានSeptember 19 2024
ក្រសួងសុខាភិបាល ប្រកាសពីរបៀប ការពារសុខភាព ត្រៀមបង្ការ គ្រោះទឹកជំនន់ទុកមុន
#ព័ត៌មានSeptember 19 2024
ភ្លៀង លាយខ្យល់កន្ត្រាក់ដោយសារព្យុះទី១៤ឈ្មោះ ពូលឡាសាន និងបន្តចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃនេះ
#ចិត្តសាស្ត្រSeptember 19 2024
ស្រ្តេសច្រើនស៊ីអាយុ! ចង់កាត់ស្រ្តេស ឈ្នះបញ្ហាបាក់ទឹកចិត្ត រស់នៅតាមទម្លាប់ ៤នេះ មិនខកបំណង
#អាហារSeptember 18 2024
ញ៉ាំអាហារបែបនេះជួយអ្នកមានអារម្មណ៍ធុញថប់ ប៉ូវផ្លូវចិត្ត និងពង្រឹងមុខងារខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia