ភ្លៀង លាយខ្យល់កន្ត្រាក់ដោយសារព្យុះទី១៤១៤ឈ្មោះ ពូលឡាសាន និងបន្តចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃនេះ
យោងតាមរយៈក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយនាថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ ២០២៤នេះបានឱ្យដឹងថា ព្យុះទី១៤ឈ្មោះ ពូលឡាសាន (Pulasan) ជាមួយនឹងវិសម្ពាធទាប នឹងវិវត្តន៍ទៅជា ព្យុះទី១៥ បានកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែ ដែលបក់លើ សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ឈូងសមុទ្រថៃ ខណៈស ខណៈសម្ពាធទាបនៅបន្តគ្របដណ្តប់លើភាគកណ្តាល នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤
១-តំបន់វាលទំនាប៖
- សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ខ្យល់បក់មក ពីទិសនីរតី និងពាយ័ព្យ មានល្បឿនមធ្យម ៤,៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៥៥%។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់ សនិរតី និងពាយ័ព្យមានល្បឿនមធ្យម ៤,៥ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មកពីទិសនិរតី មានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ : រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់ មកពីទិសនិរតី និងពាយ័ព្យ មានល្បឿន មធ្យម ៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី៦០%។
-រលកសមុទ្រមាន កម្ពស់មធ្យមអប្បបរមា១,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា ២,២៥ម៉ែត្រ៕
ដូច្នេះហើយ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នមុនចេញទៅណាមកណា ដើម្បីការពារគ្រោះថ្នាក់ដោយប្រការណាមួយកើតមានឡើងមក៕