កីឡា
ចង់កម្ចាត់ជាតិខ្លាញ់? អ្នកគួរប្រើ ៣នេះ ជួយអ្នកបានលទ្ធផលសម្រកគីឡូបានលឿន
Tror Sopheap
August 14 2024
1.6 K views

សព្វថ្ងៃនេះ មានមនុស្សភាគច្រើនលើសគីឡូឬធាត់ វាជាបញ្ហានាំជំងឺចូលខ្លួនដូចជាជំងឺលើសឈាម ជំងឺគាំងបេះដូង និងជំងឺទឹកនោមផ្អែម។ ដូចនេះហើយ ការសម្រកគីឡូជារឿងល្អបំផុតដើម្បីការពារជំងឺកាចទាំងអស់នេះ។ អ្នកកុំស្មុគស្មាញច្រើន មកប្រើ ៣វិធីនេះជម្រះជាតិខ្លាញ់។

១. កំណត់គោលដៅ៖ អ្នកសម្រកគីឡូភាគច្រើនបរាជ័យព្រោះតែចង់ស្រកគីឡូលឿនពេក។ មានអ្នកខ្លះចង់សម្រកគីឡូលឿនសុខចិត្តប្រើថ្នាំសម្រកគីឡូនាំឱ្យប៉ះពាល់សុខភាពពេលក្រោយក៏មានដែរ។ ការមានគោលដៅ ធ្វើឱ្យអារម្មណ៍អ្នកមានកម្លាំងចិត្តព្យាយាមបានរហូតដោយមិនបាក់ទឹកចិត្តនោះទេ។ នៅក្នុងរយៈពេល ៥ទៅ១៩ខែ ស្ត្រីទើបសម្រាលរួចអាចសម្រកទម្ងន់បានប្រហែល ៥គីឡូ ដោយមិនប៉ះពាល់ជាមួយវិធីសាស្ត្រគ្រប់គ្រងអាហារ និងផែនការហាត់ប្រាណ ។ ការមានគោលដៅបែបនេះ ធ្វើឱ្យអ្នកសប្បាយចិត្តក្នុងការបង្វឹកហាត់បានល្អ។

២. ហាមញ៉ាំពេលយប់៖ អ្នកមិន​ត្រូវ​ញ៉ាំ​អាហារ​ពេល​យប់បន្ទាប់ពីអ្នកហូបបាយ​ល្ងាចនោះទេ។ ​បើ​ចង់​ញ៉ាំ​​​ អ្នកគួរ​ញ៉ាំតែ​ក្តៅ​ ឬយ៉ាអួរមួយ​កំប៉ុង​ក៏​បាន។ ពេលដុសធ្មេញរួច មិនគួរញុំាអ្វីទៀតនោះទេ ហើយ​អាហារ​សម្រន់​​ពេល​យប់អាចធ្វើឲ្យ​ឡើង​គីឡូ​លឿន​បំផុត។ ជាពិសេសអ្នកកុំផឹកកាហ្វេផងដែរ វានាំបញ្ហាគេងមិនលក់ ប៉ះពាល់ដល់ការសម្រកគីឡូផងដែរ។

២. ហាត់ប្រាណឲ្យបានទៀងទាត់៖ បើអ្នកចង់ស្រកគីឡូគួរតែធ្វើការហាត់ប្រាណ។ អ្នកអាចជ្រើសរើសការហាត់ប្រាណណាដែលសាកសមជាមួយនឹងអ្នក ដូចជា ការរត់តិចៗពេលព្រឹកជាប្រចាំ ឬហាត់យោហ្គាផងដែរ។ តាមលោកវេជ្ជបណ្ឌិត Eric Berg មានប្រសាសន៍បន្ថែមថា “ពេលយើងហាត់ប្រាណក្នុងកម្រិតស្រាល ឬមិនរហែកសាច់ដុំឱ្យបានគ្រប់គ្រានទេ អ្នកមិនអាចកម្ចាត់ជាតិខ្លាញ់ក្បាលពោះបានទេ។ ការសម្រកក្បាលពោះ និងបង្កើនសាច់ដុំ យើងគួរហាត់កម្រិតធ្ងន់ ឬហាត់Gym ដើម្បីដុតជាតិខ្លាញ់ឱ្យលឿន”។ អត្ថបទដោយ៖ ​ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia