កីឡា
ចង់សម្រកខ្លាញ់យករាងស្អាត! នេះជាវិធីយកឈ្នះអារម្មណ៍ឃ្លាន ឱ្យអ្នកឆាប់ស្រកគីឡូ
Tror Sopheap
August 8 2024
766 views

អ្នកធាត់ងាយកើតជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ព្រោះតែហូបអាហារលើសកម្រិតពេកដូចជាប្រៃ ផ្អែម និងខ្លាញ់ជាដើម។ អាហារលើសកម្រិតរសជាតិបែបនេះ អ្នកកាន់តែហូប អ្នកកាន់តែធាត់លើសដើម។ បើអ្នកពិបាក់គ្រប់គ្រងលើខ្លួនឯង អ្នកកាន់តែពិបាកគឺរាងកាយកាន់តែធាត់ ហើយមានអារម្មណ៍ខ្មាស់អៀននឹងរូបរាងខ្លួនផងដែរ។

តាមលោកគ្រូ គឿន រាវី បញ្ជាក់ថា ការកាត់បន្ថយភាពស្រេកឃ្លានពីអាហារលើសកម្រិតបែបខាងលើ យើងត្រូវតែមានវិន័យក្នុងការញាំអាហារដែលចាំបាច់ដើម្បីទ្រទ្រង់រាងកាយ, បើទោះជាវាអត់ឆ្ងាញ់ត្រូវចិត្ត តែយើងចាំបាច់ត្រូវញុំាដើម្បីគោលដៅកាយសម្បទាផ្ទាល់ខ្លួនយើង។ ដូច្នេះអាហារចាំបាច់វាមិនមែនជាអាហារស្របតាមចំណង់ចិត្តទាំងអស់នោះទេ វាមិនឆ្ងាញ់ខ្លាំងរហូតឲ្យយើងស្រេកឃ្លានវាម្តងហើយម្តងទៀតនោះទេ វានឹងធ្វើឲ្យយើងទ្រលាន់ខ្លះហើយ តែយើងគ្រាន់តែដឹងដោយស្មារតីថា វាចាំបាច់ វាមានប្រយោជន៍សម្រាប់សុខភាពបច្ចុប្បន្ន និងរូបរាងកាយដែលជាគោលដៅអនាគតរបស់យើង។

ដូចនេះហើយ ពេលអ្នកមានគោលដៅជាក់លាក់ និងតាំងអារម្មណ៍ទ្រាំលំបាកមុនដំបូង ប្រហែល៣ទៅ៧ថ្ងៃ ទម្លាប់ការហូបអាហាររបស់អ្នកប្រែប្រួល ចូលចិត្តហូបបន្លែ ផ្លែឈើ និងត្រីសាច់ល្អ ដើម្បីសម្រកជាតិខ្លាញ់ និងសុខភាពល្អជាមុនដែរ។ ការសម្រកគីឡូនេះ អ្នកកំពុងតែប្រយុទ្ធជាមួយខ្លួនឯង ដើម្បីឈ្នះ។ ការឈ្នះលើខ្លួនឯង ការសម្រកគីឡូរបស់អ្នក ក៏ចេញលទ្ធផលលើសពីការរំពឹងទុកផងដែរ។

ដូចនេះហើយ អ្នកគួរតែផ្លាស់ប្តូរមុនដំបូង ដើម្បីសម្រកគីឡូនោះ គឺសម្រេចចិត្តក្នុងការផ្លាស់ប្តូររបបអាហារ។ ទោះបីការផ្លាស់ប្តូររបបអាហារលំបាកមុនដំបូងវាធ្វើឱ្យអ្នកចេះតែឃ្លានក៏ដោយ អ្នកគួរតែខំអត់ធ្មត់និងខំប្រឹងជម្នះអារម្មណ៍ឃ្លាននេះត្រឹមតែមួយអាទិត្យ អ្នកនឹងឈ្នះអារម្មណ៍នេះមិនខានទេ។ ហើយអ្នកគួរតែហាត់ប្រាណបន្ថែមខ្លះៗផង ដើម្បីឱ្យស្បែករបស់អ្នកតឹងណែនស្អាតស៊ីអារម្មណ៍ កុំឱ្យស្បែករបស់អ្នកធ្លាក់យារឱ្យមើលទៅស៊ីអារម្មណ៍មានរាងស្អាត៕ អត្ថបទដោយ៖ ទ្រ​សុភាព

 សៀវភៅ លំហូរចិត្ត ១ក្បាលនេះអាចជួយពង្រឹងផ្លូវចិត្តរបស់អ្នកឲ្យងើបឡើងមកវិញ។ អ្នកអាចទិញសៀវភៅ "លំហូរចិត្ត" តាមនេះhttps://t.me/BusinessCambodiaBook

១៧៩

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2849

អត្ថបទថ្មីៗ
#សម្រស់September 18 2025
ស្បែកស្រអាប់ គ្រើម ប្រើផលិតផលអ្វីក៏មិនត្រូវ! ២វិធីនេះស្បែកប្រែជាមានពន្លឺ រលោងស្អាត
#ជំងឺSeptember 18 2025
ប្រយ័ត្នផង! នេះជារោគសញ្ញាសំខាន់ៗ ធ្វើឱ្យអ្នកធ្លាយក្រដាសត្រចៀក
#សម្រស់September 18 2025
រំលង ៥ ចំណុចនេះ ទើបធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃហើយ នៅតែការពារស្បែកមិនបាន
#សម្រស់September 17 2025
អស់បារម្ភរឿងជ្រុះសក់! ៥វិធីព្យាបាលសក់ជ្រុះ ក្រោយពេលសម្រាល
#គំនិតរកស៊ីSeptember 17 2025
សាប៊ូដុំកូនខ្មែរ ១នេះមានសមត្ថភាពកម្ចាត់បញ្ហាស្បែកមុខ បំបាត់ស្នាម និងជាំ
#អាហារSeptember 17 2025
គ្រាប់ស្វាយចន្ទីកូនខ្មែរ ១នេះឆ្ងាញ់ជាងគេក្នុងលោក! មានអត្ថប្រយោជន៍ប្រឆាំងជំងឺកាចទាំង ៤មុខនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia