រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញលិខិតរាយឈ្មោះអ្នកឆ្លងកូវីដថ្មីប្រមាណជាង១០០នាក់បន្ថែមទៀត ខណៈពេលដែលអ្នកឆ្លងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយឱ្យដឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ។
នៅក្នុងសេចក្ដីលម្អិតបានឱ្យដឹងថា នៅថ្ងៃនេះខេតុ្តកំពង់ស្ពឺបានរកឃើញករណីឆ្លងកូវីដចំនួន១០៦នាក់បន្ថែមទៀត និងបានបង្ហាញឈ្មោះអ្នកដែលបានឆ្លងនៅក្នុងក្រដាសរាយបញ្ជីឈ្មោះផងដែរ។ ខណៈអ្នកឆ្លងថ្ងៃនេះកើនឡើងខ្លាំង ចំនួនករណីអ្នកឆ្លងសរុបបានកើនឡើងដល់ ៧៦០នាក់ អ្នកជាសះស្បើយចំនួន១៧៨នាក់ កំសម្រាកព្យាបាលចំនួន ៥៦៤នាក់ ស្លាប់ចំនួន១៣នាក់ និងផ្ទេរទៅព្យាបាលនៅភ្នំពេញចំនួន ០៧នាក់។
ដោយចំនួនករណីឆ្លងនៅតែមានការកើនឡើងមិនទាន់អន់ថយ សូមបងប្អូនប្រជាជនខ្មែរទូទាំងប្រទេសមេត្តាថែរក្សាអនាម័យ គម្លាត និងសូមទៅចាក់វ៉ាក់ស៊ាំងកូវីដ១៩ ទាំងអស់គ្នា ដើម្បីការពារទប់ស្កាត់ជំងឺកូវីដ១៩។
សូមមើលសេចក្ដីលម្អិត និងឈ្មោះបុគ្គលដែលបានឆ្លងកូវីដ១៩នៅខាងក្រោម៖