គំនិតរកស៊ី
ជំងឺទឹកដក់ក្នុងជង្គង់អាចកើតលើគ្រប់វ័យ ពិសេសវេជ្ជ.ប្រាប់ថាមនុស្ស៤ក្រុមនេះប្រឈមបំផុត

ជង្គង់របស់អ្នកម្នាក់ៗជាធម្មតា តែមានជាតិទឹកនិងប្រេងក្នុងកម្រិតសមល្មមមួយ ប៉ុន្តែនៅពេលណាដែលមានប្រតិកម្មអ្វីមួយកើតឡើង នឹងធ្វើឱ្យទឹកឬប្រេងកើនឡើងខុសធម្មតា ជង្គង់របស់អ្នកជំងឺនឹងឈឺចាប់ឡើងហើមជាដើម។ អ្នកជំងឺខ្លះកើតមានទឹកមានឈាម ខ្លះមានខ្ទុះ និងខ្លះទៀតទឹកថ្លា អាស្រ័យទៅតាមមូលហេតុដែលបង្កនីមួយៗ នេះបើផ្អែកតាមការចែករំលែកពីវេជ្ជបណ្ឌិត សុខ ពុទ្ធី ឯកទេស ជំងឺសន្លាក់និងឆ្អឹង ប្រចាំការនៅគ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ។

វេជ្ជបណ្ឌិត បានឱ្យដឹងផងដែរថា ជំងឺនេះគឺអាចកើតឡើងលើមនុស្សគ្រប់វ័យទាំងអស់។ វេជ្ជបណ្ដិត សុខ ពុទ្ធី បានបន្ថែមថាចំពោះរោគសញ្ញាអាចបង្កឡើងតាមស្ថានភាពជាក់ស្ដែង អាចមានការឈឺជង្គង់ មានអារម្មណ៍ថាអួលៗ តឹង ហើម ពិបាកបត់ជង្គង់ បើធ្ងន់ធ្ងរអាចមើលទៅឃើញហើមខ្លាំង ក្រហម អមជាមួយការគ្រុនក្ដៅជាដើម។ ចំពោះករណីមានបញ្ហាទឹកដក់ជង្គង់តែមិនបានព្យាបាលត្រឹមត្រូវ ចេះតែលេបថ្នាំបំបាត់ការឈឺចាប់ អាចនាំជាផលវិបាក ខូចសន្លាក់តែម្ដង សឹក រិចរិល គាំងសន្លាក់ សាច់ដុំស្វិត ធ្វើចលនាមិនបាន អាចបង្កជាការបង្កមេរោគក្នុងសន្លាក់ រាលដាលទៅកន្លែងផ្សេងៗទៀតបាន។

ដោយឡែកក្រុមមនុស្សដែលប្រឈមនឹងជំងឺនេះរួមមាន៖

១ អ្នកលេងកីឡា ដែលងាយដួល ងាយប៉ះទង្គិចសន្លាក់

២ ស្ត្រីពេលអស់រដូវ ធ្វើឱ្យសន្លាក់របស់គាត់ស្ងួត យូរៗក្លាយទៅជាសឹកងាយបង្កជាការរលាក នាំឱ្យមានបញ្ហាទឹកដក់ក្នុងជង្គង់។

៣ អ្នកធាត់ លើសគីឡូ ធ្វើឱ្យមានការដាក់សម្ពាធទៅជង្គង់របស់គាត់ យូរៗងាយបង្កជាការរលាក អាចធ្វើឱ្យមានការឈឺ ហើម ឬមានទឹកដក់ក្នុងជង្គង់ផងដែរ។

៤ មនុស្សចាស់ក៏ប្រឈមនឹងជំងឺនេះដូចគ្នា។

ជារួមមកវិញ ប្រសិនបើធ្លាប់ឆ្លងកាត់ការប៉ះទង្គិត ដួល ឬមានអាការណាមួយសង្ស័យ គួរតែស្វែងរកការពិនិត្រនិងព្យាបាលពីគ្រូពេទ្យជំនាញឱ្យបានឆាប់រហ័ស៕

អត្ថបទដោយ៖ Senghong

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
913 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
16.4 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.7 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views

#គំនិតរកស៊ី

អស់ភ័យរឿងឡើងសង្វារ! ពេទ្យប្រាប់ក្បួន ម៉ាក់ៗថែសម្រស់កុំឱ្យបែកសង្វារទោះមានផ្ទៃពោះក៏ដោយ
Senghong Kong
May 18 2023
6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia