សុខភាពមាត់ធ្មេញពិតជាមានសារៈសំខាន់ណាស់ប៉ុន្តែអកុសលគ្រប់គ្នាបែរជាគិតថាវាមិនចាំបាច់ មិនមើលថែទៅវិញ។ ការដែលមិនបានយកចិត្តទុកដាក់លើមាត់ធ្មេញ នឹងធ្វើឱ្យអ្នកប្រឈមបញ្ហាជាច្រើន ធ្មេញស្រអាប់ប្រែពណ៌ លឿង មានកំបោរច្រើន ឆាប់ពុក ដង្កូវស៊ីធ្មេញ ឬក្នុងករណីធ្ងន់ធ្ងរ អាចបង្កជាជំងឺ ក្លាយជាដំបៅឬមហារីកក្នុងេយៈពេលវែងទៅមុខ អ្នកខ្លះត្រូវបាត់បង់ធ្មេញ ឬវះកាត់យកធ្មេញកំណើតចេញ ប្រើធ្មេញសុប្បមិនិត្មជំនួសទៀតផង។
ការដែលធ្វើឱ្យធ្មេញឆាប់ខូច វាបានរួមផ្សំពីកត្តាតូចៗជាច្រើន ដែលអ្នកបានធ្វើឡើងទាំងមិនដឹងខ្លួន គិតថាវាមិនបង្កបញ្ហា តែតាមពិតទៅបើនៅបន្តធ្វើយូរៗទៅធ្មេញរបស់អ្នកនឹងខូចយ៉ាងឆាប់រហ័សមិនចាំបាច់ចាំដល់ចាស់នោះទេ។ ទន្តបណ្ឌិត ឃុយ មករា ស្ថាបនិកមន្ទីរព្យាបាលធ្មេញ ឃុយ មករា(ម៉ូ) បទពិសោធន៍ជាង២០ឆ្នាំ បានឱ្យដឹងថា កត្តាជំរុញធ្វើធ្មេញឆាប់ពុក មានដូចជាកត្តាហ្សែនឬតំណពូជ កត្តាទឹកមាត់(អាស៊ីតច្រើនឬបាសច្រើន) កត្តាចំណីអាហារនិងអនាម័យ។
បញ្ហាចោទនាពេលបច្ចប្បន្ន គឺចំណីអាហារនិងអនាម័យ ដែលគ្រប់គ្នាមើលរំលង មិនសូវយកចិត្តទុកដាក់។ ទន្តបណ្ឌិត ឃុយ មករា បានឱ្យដឹងថាដែរថាអាហារដែលងាយធ្វើឱ្យធ្មេញខូចគឺ អាហារដែលមានជាតិផ្អែម ជាតិជូរ និងរសជាតិប្រៃ។ នៅពេលដែលយើងទទួលទានរួច លើសពី៣ម៉ោងទៅដោយមិនបានសម្អាតធ្មេញឱ្យបានស្អាត វានឹងក្លាយជាអាស៊ីត យូរៗកាន់កំណកកំបោរ តាមជើងធ្មេញ និងធ្វើឱ្យធ្មេញឆាប់ពុកលឿន ដង្កូវស៊ីធ្មេញ។
មិនតែប៉ុណ្ណោះ បងប្អូនខ្មែរយើងច្រើនយល់ថា ដុសធ្មេញតែមួយមុខគ្រប់គ្រាន់ហើយ តាមពិតមិនដូច្នោះទេ គួរប្រើប្រាស់ខ្សែអំបោសចូលប្រឡោះធ្មេញដើម្បីទាក់កាកសំណល់ចេញ(floss teeth) និងទឹកខ្ពុលមាត់ដើម្បីសម្អាតក្នុងប្រអប់មាត់ទាំងមូលជារឿងសំខាន់ផងដែរ។ ទន្តបណ្ឌិត ឃុយ មករា បានបន្ថែមទៀតថា គួរប្រើថ្នាំដុសធ្មេញណា មានជាតិfluoride និងជាតិកាល់ស្យូម។ ជាតិកាល់ស្យូមបងប្អូនអាចផឹកទឹកដោះគោស្រស់ជំនួយបាន ដើម្បីឱ្យធ្មេញរឹងមាំ ប៉ុន្តែត្រូវចាំថាផឹកហើយ ត្រូវដុះសម្អាតធ្មេញភ្លាមៗ បើទុកលើសពី៣ម៉ោង វានិងក្លាយជាអាស៊ីតបំផ្លាញធ្មេញទៅវិញ។
បន្ថែមពីនោះ រៀងរាល់៦ខែ ឬ១ឆ្នាំម្ដងគួរទៅពិនិត្យនិងសម្អាតធ្មេញជាមួយពេទ្យ ឬអ្នកដែលមានបញ្ហាធ្មេញមានកំបោរច្រើនអាចទៅសម្អាតរាល់៣ខែ៥ខែម្ដង។ ផ្សារភ្ជាប់ជាមួយគ្នានេះ បងប្អូនជាច្រើនមានសំណួរសួរថា តើការសម្អាតកំបោរធ្មេញ ឬលាងធ្មេញជាមួយពេទ្យអាចធ្វើឱ្យខូចធ្មេញឬអត់? ឆ្លើយតបនិងពន្យល់ច្បាស់ៗទៅវិញ ទន្តបណ្ឌិត ឃុយ មករា និយាយថាមិនខូចនោះទេ តែបងប្អូនយល់ឃើញដូចនេះដោយសារថា ធ្វើរួចភ្លាមៗវានៅមានស្រៀវធ្មេញ និងឃើញគល់ធ្មេញរបស់ពួកគាត់មើលទៅជ្រៅជាងមុន តូចជាងមុន ដោយសារយកបំបោរចេញអស់។ បងប្អូនមិនចាំបាច់ភ័យទេ យ៉ាងយូរ២ទៅ៣ថ្ងៃ អញ្ចាញធ្មេញនិងខាំក្ដោបជាប់ធ្មេញវិញ មើលទៅធម្មតា និងលែងស្រៀវហើយ។ ផ្ទុយទៅវិញ ការទុកឱ្យធ្មេញជាប់កំណកកំបោរក្នុងរយៈពេលយូរទៅវិញទេ តែធ្វើឱ្យខូចធ្មេញ ឆាប់ពុក ងាយជាប់ចំណីអាហារតាមធ្មេញ ពិបាកសម្អាត បង្កឱ្យធ្មេញខូចកាន់តែលឿន។
គួរឱ្យដឹងផងដែរថា មន្ទីព្យាបាលធ្មេញ ឃុយ មករា (ម៉ូ) មានឧបករណ៍ទំនេីបៗ អនាម័យខ្ពស់ គុណភាពល្អ សំខាន់ទន្តបណ្ឌិតមានទំនាញច្បាស់លាស់ និងបទពិសោធន៍ជាច្រើនឆ្នាំផងដែរ។ បងប្អូនអាចចង់ពិនិត្យ និងព្យាបាលមាត់ធ្មេញអាចទំនាក់ទំនងទៅកាន់មន្ទីព្យាបាលធ្មេញ ឃុយ មករា បានតាមរយៈលេខទំនាក់ទំនង ៖012664470/016664470/098933484៕
អត្ថបទដោយ៖ Senghong