កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១កន្លងទៅ ការសិក្សាទ្រង់ទ្រាយធំមួយរបស់អ៊ីស្រាអែល ជាលទ្ធផលបានបង្ហាញកាលពីថ្ងៃសុក្រថា ការចាក់វ៉ាក់ស៊ាំងដូសទី៣ គឺអាចប្រឆាំងនឹងការឆ្លងជំងឺកូវីដបានរហូត៩២% នេះបើយោងតាមប្រភពសារព័ត៌មានរបស់The Time Of Israel។
ការសិក្សាស្រាវជ្រាវនេះ បានធ្វើឡើងដោយសេវាសុខភាពHMO Clalit ដ៏ធំបំផុតរបស់អ៊ីស្រាអែលបានធ្វើការសិក្សាទៅលើក្រុមមនុស្សចំនួន728,321នាក់ ដែលបានចាក់វ៉ាក់ស៊ាំងដូសទី៣កាលពី៥ខែមុន ក្នុងនោះបានរកឃើញថាសម្រាប់អ្នកបានចាក់វ៉ាក់ស៊ាំងដូសទី៣ គឺមានប្រព័ន្ធការពាររឹងមាំជាងអ្នកចាក់ត្រឹមដូសទី២ នៃវ៉ាក់ស៊ាំងPfizer BioNTech។ ជាមួយគ្នានេះ អ្នកស្រាវជ្រាវបានបន្ថែមថាការចាក់ដូសទី៣មានប្រសិទ្ធខ្លាំងក្នុងការជួយពង្រឹង និងបណ្ដុះអង់ទីគ័រការពារកូវីដ និងអ្នកឆ្លងកូវីដឱ្យរួចផុតការស្លាប់ផងដែរ។
យ៉ាងណាមិញ ការសិក្សារកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោកRan Balicerប្រធានផ្នែកច្នៃប្រឌិតបានរកឃើញថា លទ្ធផលនៃអ្នកចាក់វ៉ាកស៊ាំងដូសទី៣ គឺមានប្រសិទ្ធភាពខ្លាំងស្ទើរតែមិនគួរឱ្យជឿ។
អត្ថបទដោយ៖ តឹក ស៊ីថា