នៅជុំវិញពិភពលោកការឆ្លងវីរុសអូមីក្រុងមានចំនួនកើនឡើង។ សូម្បីប្រទេសអុីស្រាអែលឆ្លងអូមីក្រុងនេះកាន់តែច្រើនឡើង។ ហើយនៅក្នុងនោះ អ្នកឆ្លង៨នាក់ មិនទាន់បានចាក់វ៉ាក់សុំាងពេញលេញនោះទេ។ បើយោងតាមសារព័ត៌មាន Haaretz បានចុះផ្សាយពីប្រទេសអុីស្រាមានការឆ្លងចំនួនច្រើនជាងមុន៖
យើងបានដឹងហើយថា ការមិនប្រុងប្រយ័ត្នធ្វើឱ្យមានហានិភ័យឆ្លងវីរុសកូវីដ ១៩កាន់តែខ្លាំងឡើង។ កាលពីថ្ងៃអាទិត្យអុីស្រាអែលឆ្លងអូមីក្រុង ចំនួន ១១នាក់ នេះជាការបញ្ជាក់តាមសារព័ត៌មាន The Times of Israel ។ ហើយក្រសួងសុខាភិបាលបានរាយការណ៍ថា ចំនួនករណីឆ្លងអូមីក្រុង នៅក្នុងប្រទេសអ៊ីស្រាអែលបានកើនឡើងដល់ ២១ នាក់គិតត្រឹមថ្ងៃច័ន្ទនេះ។
អ្នកឆ្លងវីរុសនេះ មាន១៦នាក់ ទើបត្រឡប់មកពីអាហ្វ្រិកខាងត្បូង អង់គ្លេស បារាំង អាមេរិក និងអារ៉ាប់រួម។ ហើយនៅសល់ ៥ករណីទៀត ជាអ្នកបានប៉ះពាល់នឹងមេរោគដោយអ្នកដំណើរ ដែលបានត្រឡប់មកពីអាហ្វ្រិកខាងត្បូង និងសហរដ្ឋអាមេរិក។ ហើយនៅក្នុងចំណោម ២១នាក់ មាន៨នាក់ គឺពួកគេមិនទន់ចាក់វ៉ាក់សុំាងពេញលេញនៅឡើយទេ។ ហើយសរុបមកមានករណីសង្ស័យចំនួនកើនទៅដល់ ៤២ករណី។ ហើយមានចំនួន ១៧នាក់ រងចាំការធ្វើតេស្តម្តងទៀត ដើម្បីបញ្ជាក់ការពិត។
ហើយក្រុមប្រឹក្សាដែលដឹកនាំប្រឆាំងនឹងកូវីដ ១៩ របស់អ៊ីស្រាអែលត្រូវបានគេរំពឹងថានឹងកោះប្រជុំនៅថ្ងៃអង្គារដើម្បីពិភាក្សាអំពីការចាក់វ៉ាក់សុំាងកូវីដលើកទី០៤ សម្រាប់ការពារហានិភ័យពីវីរុសអូមីក្រុង។ សូមបន្តអនុវត្តវិធានការសំខាន់ៗ ជាពិសេសសូមបន្តអនុវត្តវិធានការ “៣ការពារ និង៣កុំ” ឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថុយហានិភ័យនៃការឆ្លងវីរុសកូវីដ១៩នេះ៕
អត្ថបទដោយ៖ ទ្រ សុភាព