កុមារ
ប៉ាម៉ាក់ត្រូវដឹង! ក្មេងត្រូវអនុវត្តក្បួនទាំង៥នេះ ដើម្បីឱ្យខួរក្បាលមានសុខភាពល្អ និងជួយបង្កើនកម្រិត IQ កូនខ្ពស់

ភាពឆ្លាតវៃរបស់មនុស្សម្នាក់មានភាពខុសៗគ្នា ហើយភាពឆ្លាតវៃក៏ទាមទារការលូតលាស់តាមអាយុ​ ក៏ដូចជាតាមពេលវេលាជាក់ស្ដែង។ នៅក្នុងនោះដែរ បើយោងតាមប្រភព Health Fitness Revolution អ្នកចិត្តសាស្ដ្រាបានរកឃើញថា​ ភាពឆ្លាតវៃអាចប្រសើរដោយមានក្ដីសង្ឃឹម ហើយការរស់នៅប្រកកដោយសុខភាពល្អ គឺជាគន្លឹះក្នុងការរក្សាភាពឆ្លាតវៃរបស់អ្នក និងអាចរក្សានូវ IQ របស់អ្នកឱ្យបានខ្ពស់។ ខាងក្រោមនេះជាក្បួនថែសុខភាពទាំង៥ដែលជួយបង្កើនកម្រិត IQ របស់កូនអ្នក៖

១.សកម្មជាងមុន៖ ការធ្វើលំហាត់ប្រាណរយៈពេល៣០នាទីជារៀងរាល់ថ្ងៃបង្ហាញពី ទំនាក់ទំនងវិជ្ជមានទៅនឹងការបង្កើនសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ការរក្សារាងកាយរបស់អ្នកឱ្យមានសុខភាពល្អ គឺចាំបាច់សម្រាប់ការអភិវឌ្ឍបញ្ញាខួរក្បាលរបស់អ្នកកាន់តែល្អប្រសើរឡើង។ នៅក្នុងនោះដែរ លំហាត់ប្រាណជួយបង្កើន លំហូរឈាម គ្លុយកូស និងអុកស៊ីហ្សែន ទៅកាន់ខួរក្បាល ដែលជួយដល់ការលូតលាស់នៃកោសិកាខួរក្បាលថ្មី និងបង្កើនទំនាក់ទំនងរវាងកោសិកាខួរក្បាល ដែលជួយបង្កើន IQ របស់អ្នក។

២.គេងឱ្យបានគ្រប់គ្រាន់៖ សរីរាង្គទាំងអស់ និងខួរក្បាលរបស់អ្នកធ្វើការ 24/7 ដោយធ្វើការយ៉ាងលំបាក ដែលទាមទារឱ្យអ្នកមានការសម្រាកខ្លះ។ ការគេងមិនលក់អាចកាត់បន្ថយអត្ថប្រយោជន៍ចំពោះសិក្សារបស់អ្នកនៅថ្ងៃបន្ទាប់(ខ្សោយការគិត) ហើយកាត់បន្ថយសមត្ថភាពក្នុងការរៀន និងកាត់បន្ថយការស្វែងយល់សម្ភារៈថ្មីៗនៅថ្ងៃបន្ទាប់ ដើម្បីឱ្យមានសមត្ថភាពយល់ដឹងខ្ពស់ អ្នកត្រូវការគេងរយៈពេលពី ៧ទៅ៩ម៉ោង រៀងរាល់យប់។

៣.ទទួលទានខ្លាញ់Omega-3 ឱ្យបានច្រើន៖ ខ្លាញ់Omega-3ច្រើនមាននៅក្នុង សាច់ត្រី ដែលសម្បូរទៅដោយ សារធាតុ creatine ដែលជួយបង្កើនការចងចាំ និងភាពឆ្លាតវៃ។ ​ត្រី​ខ្លាញ់​ដូចជា ត្រី​សាល់ម៉ុន សម្បូរ​ទៅដោយ ​អាស៊ីត​ខ្លាញ់ ​អូមេហ្គា-៣ ដែលជួយបង្កើន​ការចងចាំ និង​មុខងារ​ខួរក្បាលរបស់អ្នក​ល្អប្រសើរ។

៤.ទទួលទានអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់៖ ជាការពិតណាស់ អាហារសុខភាពជាច្រើនដែលល្អសម្រាប់ថែរក្សាសុខភាពខួរក្បាល។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ញុំា​របប​អាហារ​ដែល​មាន​សុខភាព​ល្អនឹង​បង្កើន IQ ខ្ពស់។ នៅក្នុងនោះអ្នកក៏គួរកាត់បន្ថយញុំាអាហារកែច្នៃ អាហារសម្រន់ដែលមានជាតិស្ករ និងអាហាររហ័ស ដែលអ្នកញ៉ាំនឹងបង្កើនសុខភាពខួរក្បាលមិនល្អប៉ុន្មាននោះទេ។ ប្រសិនបើអ្នកចង់បង្កើន IQ របស់អ្នកបានខ្ពស់ អ្នកគួរតែផ្តោតទៅលើការញុំាអាហារដែលមានអាស៊ីតអាមីណូខ្ពស់ សារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតខ្លាញ់អូមេហ្គា3។ នៅក្នុងនោះដែរ ការសិក្សាក៏​បាន​បង្ហាញ​ផង​ដែរ​ថា ផលិតផល​សរីរាង្គ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​។

៥.ការអាន និងធ្វើ Brain Teasers៖ ការរក្សាកម្រិតខ្ពស់នៃសកម្មភាពផ្លូវចិត្ត គឺជាគន្លឹះក្នុងការរក្សាខួរក្បាលរបស់អ្នកឱ្យមានសុខភាពល្អ។ ការសិក្សាបានបង្ហាញថា អ្នកអាចបង្កើន IQ របស់កូនអ្នក ដោយគ្រាន់តែឱ្យកូនអ្នកអានសៀវភៅជាប្រចាំថ្ងៃ។ ការអានត្រឹមតែ៣០នាទីក្នុងមួយថ្ងៃ ជួយបង្កើនភាពវៃឆ្លាតបានល្អប្រសើរ។ ការធ្វើលំហាត់ខួរក្បាល គឺជាវិធីដ៏រីករាយមួយដើម្បីសម្រាក និងសាកល្បងជំនាញរបស់អ្នក។

ដូច្នេះឪពុកម្ដាយត្រូវតែផ្ដល់ឱ្យកូនរបស់អ្នក ការធ្វើលំហាត់ ការញុំាអាហារជីវៈជាតិ ការអាន ការគេង និងមិនញុំាអាហារ ឬភេសជ្ជៈណាដែលមានជាតិស្ករនោះទេ ការដែលឪពុកម្ដាយត្រូវធ្វើបែបនេះ គឺដើម្បីឱ្យកូនរបស់ខ្លួនទទួលបាននូវកម្រិតIQខ្ពស់ ជាពិសេសនោះកូនរបស់អ្នករឹកមាំទាំងរាងកាយ​ ទាំងផ្លូវចិត្ត និងទាំងបញ្ញា៕


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

ក្បួនចិញ្ចឹមកូនឱ្យពេលធំឡើង ចេះពឹងលើខ្លួនឯង ឪពុកម្តាយលែងឈឺក្បាលហើយ
Tror Sopheap
December 25 2024
362 views

#កុមារ

ចិត្តវិទូបញ្ជាក់ថា ទង្វើបែបនេះជាកំហុសឪពុកម្តាយ ធ្វើបាបអារម្មណ៍កូនចេះភ័យខ្លាច
Tror Sopheap
December 4 2024
569 views

#កុមារ

ក្បួនអប់រំកូនឱ្យចេះពឹងខ្លួនឯង ហើយមានសុភមង្គលផ្លូវចិត្ត
Tror Sopheap
December 3 2024
360 views

#កុមារ

ក្បួនចិញ្ចឹមកូន ៤នេះ ឱ្យកូនមានខួរក្បាលឆ្លាត ចេះស្តាប់គ្នា និងរឹងមាំថ្ងៃអនាគត
Tror Sopheap
November 5 2024
504 views

#កុមារ

ក្បួនឪពុកម្តាយជប៉ុនចិញ្ចឹមកូន នាំឱ្យកូនមានសុភមង្គល សុខភាពល្អ និងឆ្លាតវៃ
Tror Sopheap
October 9 2024
228 views

#កុមារ

នេះជាអាថ៌កំបាំងចិញ្ចឹមកូនឱ្យវៃឆ្លាត ចេះពឹងលើខ្លួនឯង ទៅអនាគតឪពុកម្តាយមិនឈឺក្បាលទេ
Tror Sopheap
September 13 2024
462 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 2 2025
យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
#ចិត្តសាស្ត្រJanuary 2 2025
ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព
#ព័ត៌មានDecember 30 2024
ដំណឹងសោកសៅ! អតីតប្រធានាធិបតីអាម៉េរិក ជីម មីខាលទ័រ បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
#គំនិតរកស៊ីDecember 30 2024
លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia