ជំងឺ
ប៉ះពាល់ណាស់! វេជ្ជបណ្ឌិតបញ្ជាក់ថា អ្នកគេងមិនគ្រប់គ្រាន់ ងាយកើតជំងឺរ៉ាំរ៉ៃ១០មុខក្នុងពេលតែ១
Mourn Kunthea
August 12 2022
347 views

ការគេងមិនលក់ឬគេងមិនបានគ្រប់គ្រាន់ក្លាយជាជំងឺរ៉ាំរ៉ៃមួយប្រភេទដែលមនុស្សស្ទើរគ្រាប់គ្នាកំពុងជួបប្រទះ។ ការគេងមិនលក់ និងគេងមិនគ្រប់គ្រាន់យូរៗទៅវាបង្កទៅជាជំងឺវាយលុកសារពាង្គខាងក្នុងជាច្រើន និងមានបញ្ហាដល់អាយុជីវិតផងដែរ។

បើតាមការបញ្ជាក់ពីអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានប្រាប់ឱ្យដឹងថា ការគេងមិនលក់ឬគេងមិនគ្រប់គ្រាន់ ត្រូវបានបែងចែកជា២ប្រភេទខុសៗគ្នា។ ប្រភេទទី១ អ្នកដែលគេងមិនបានគ្រប់គ្រាន់ឬគេងមិនគឺដោយសារតែពួកគាត់មានជំងឺប្រចាំកាយដូចជាជំងឺផ្លូវចិត្ត ជំងឺបាក់ទឹកចិត្ត និងជំងឺផ្សេងៗទៀតដែលវាយលុកសារពាង្គកាយនៅពេលយប់ធ្វើឱ្យអ្នកជំងឺគេងមិនលក់។ ប្រភេទទី២ ការគេងមិនគ្រប់គ្រាន់គឺមកពីបុគ្គលខ្លះមិនមានពេលគេង ឬមានពេលគេងហើយតែមិនគេងព្រោះរវល់ជាមួយស្មាតហ្វូន រវល់ជាមួយគ្រឿងអេឡិចត្រូវនិក ភ្លេចគេង ក៏ធ្វើឱ្យគេងមិនគ្រប់គ្រាន់។

បញ្ហាគេងមិនលក់ៗឬគេងមិនគ្រប់គ្រាន់២ប្រភេទខាងលើនេះ គឺមានផលប៉ះពាល់ខ្លាំងដូចគ្នាចំពោះសុខភាព និងសារពាង្គខាងក្នុង។ វេជ្ជបណ្ឌិត គួច ម៉េងលី បានបន្តទៀតថា បុគ្គលដែលគេងមិនគ្រប់គ្រាន់ គេងមិនគ្រប់៧ម៉ោងក្នុងមួយយប់ នៅថ្ងៃខាងមុខ មានភាគរយខ្ពស់នឹងកើតជំងឺរ៉ាំរ៉ៃជាច្រើនមុខដូចជា គេងមិនលក់យូរៗទៅធ្វើឱ្យរាងកាយចុះខ្សោយ ប្រព័ន្ធភាពស៊ាំចុះខ្សោយ ធ្វើឱ្យប្រឈមមុខជាមួយជំងឺ ទឹកនោមផ្អែម លើសឈាម ដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ជាដើម។

មួយវិញទៀត បញ្ហាប្រឈមខ្លាំងចំពោះមនុស្សដែលគេងមិនគ្រប់គ្រាន់ គឺធ្វើឱ្យសមត្ថភាពខួរក្បាលមានការថយចុះ ឆាប់ភ្លេច ស្ពឹកខួរក្បាល ចាស់មុនអាយុ ស្បែកស្រអាប់មិនភ្លឺថ្លាផងដែរ។

ម្យ៉ាងវិញទៀត ចំពោះស្រ្តីវិញកាលណាគេងមិនបានគ្រប់គ្រាន់ គឺធ្វើឱ្យអរម៉ូនប្រែប្រួល ងាយធ្វើឱ្យកើតជំងឺដូចជា កើតគីសពេញខ្លួនជាពិសេសគីសស្បូន រដូវមកមិនទៀង ហើយអាចនឹងគ្មានកូនផងដែរ។ 

ប្រសិនករណីអ្នកពិបាកគេងខ្លាំង គេងយ៉ាងណាក៏មិនលក់ វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់វិធីសាស្រ្ត គឺត្រូវយកទឹកដោះគោឆៅ ឬទឹកដោះគោស្រស់មួយកែវ ទៅកម្តៅឱ្យក្តៅឧណ្ហៗហើយផឹកជារៀងរាល់ថ្ងៃ។ ការផឹកទឹកគោក្តៅឧណ្ហៗមួយកែវមុនចូលគេង ជួយឱ្យអ្នកគេងឆាប់លក់ ១០ ទៅ ១៥ នាទីបន្ទាប់ពីផឹកអ្នកនឹងទន់ត្របកភ្នែក គេងលក់មិនខាន៕

 អត្ថបទដោយ៖ មឿន គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
3.3 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
1.3 K views

#សម្រស់

អ្នកជំនាញចែករំលែកកន្លឹះ ៥ ជួយឱ្យសក់វែងលឿន ស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
278 views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
190 views

#ចិត្តសាស្ត្រ

មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
Pov Saru
November 3 2025
17 views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចខ្លាចជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
7 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចខ្លាចជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
#ចិត្តសាស្ត្រNovember 3 2025
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
#អាហារNovember 3 2025
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
#សម្រស់November 3 2025
អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
#ចិត្តសាស្ត្រNovember 3 2025
អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
#ជំងឺNovember 2 2025
ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia