ព័ត៌មាន
វេជ្ជបណ្ឌិត ប៊ិន កក្កដា បង្ហើបពីសារៈសំខាន់នៃការវ៉ាក់សុំាងដូសទី៣ ដែលអ្នកគួរដឹង

បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលកំពុងតែពន្លឿនការចាក់វ៉ាក់សុំាងជូនប្រជាពលរដ្ឋខ្មែរឱ្យបានគ្រប់ៗគ្នា ជាពិសេសយុទ្ធនាការចាក់វ៉ាក់សុំាងដូសទី៣(ដូសជំរុញ)។ ស្ថិតក្នុងឱកាសនេះ តាមរយៈការសម្ភាសន៍រវាងក្រុមការងារចាប់បៃតងជាមួយនឹងលោកវេជ្ជបណ្ឌិត ប៊ិន កក្កដា ក្រោមប្រធានបទ សារៈសំខាន់នៃការចាក់វ៉ាក់សុំាងដូសជម្រុញ(ដូសទី៣)​ AstraZeneca Vaccine ក្នុងគោលបំណង៖

-ជម្រុញអោយមានការបង្កើន និងបង្កើតប្រព័ន្ធភាពសាំប្រឆាំងនិងជំងឺកូវីដ-១៩ (ប្រព័ន្ធអង់ទីគ័រ)​

-អាចការពារទៅនិងទម្រង់នៃមេរោគបំល្លែងថ្មី​កូវីដ-១៩ ពិសេស Delta Variants ដែលកំពុងរាតត្បាតលើប្រទេសមួយចំនួនធំរួមទាំងប្រទេសកម្ពុជា

-បង្កើនអោយប្រព័ន្ធភាពសាំប្រឆាំងនិងជំងឺកូវីដ១៩ បានកាន់តែប្រសើរ

-កាត់បន្ថយការឆ្លងទម្រង់ធ្ងន់នៃជំងឺកូវីដ-១៩ ឬសម្រាកព្យាបាលក្នុងមន្ទីរពេទ្យយូរ (យោងតាមអត្ថបទស្រាវជ្រាវរបស់ Oxford University-UK បានបញ្ជាក់ពីប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងដូស ជម្រុញអាចជួយទប់ស្កាត់ឆ្លងទម្រង់ធ្ងន់របស់ជំងឺកូវីដ-១៩ បានជាង៩០​ភាគរយជាង។​​

-ដើម្បីរំលឹកប្រព័ន្ធភាពសាំ ឬប្រព័ន្ធអង់ទីគ័រប្រឆាំងនិងជំងឺកូវីដ-១៩ អោយមានការបង្កើត និងបង្កើនកាន់តែខ្លាំងព្រោះប្រព័ន្ធអង់ទីគ័រក្រោយការចាក់វ៉ាក់សាំងដូសទី២រួចអាចនឹងធ្លាក់ចុះប៉ុន្មាន ខែក្រោយបន្ទាប់ពីចាក់ដូសទី២ ទៅតាមរាងកាយរបស់បុគ្គលម្នាក់ៗ។​

លោកវេជ្ជបណ្ឌិតឯកទេស ប៊ិន កក្កដា ក៏បានបញ្ជាក់បន្ថែមថា ចំពោះករណីផ្សេងៗដែលរូបលោកបានស្រាវជ្រាវ និងសាកសួរផ្ទាល់ជាមួយអ្នកចាក់វ៉ាក់សុំាងផ្ទាល់កាលកន្លងមករួមមាន!

១.ចំពោះករណីប្រតិកម្ម និងកម្រជួប (របាយការណ៍ពីបរទេស) គឺ

‑ប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរ

‑កំណកឈាមស្ទះក្នុងសរៃសឈាមខួរក្បាល STROKE

‑Anaphylactic shock 

២.យោងតាមឯកសាររបស់ក្រសួងសុខាភិបាលស្តីផលរំខានក្រោយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួមមាន៖

- ឈឺត្រង់កន្លែងដែលចាក់​

- គ្រុនក្តៅ អស់កំលាំង ឈឺក្បាល រាគ ឡើងកន្ទួលស្បែក ហើម រមាសត្រង់កន្លែងដែលចាក់​

- ក្អូត ចង្អារ វិលមុខ

- ឈឺសាច់ដុំ ឈឺសន្លាក់​

៣.ការសាកសួរផលរំខានដោយផ្ទាល់ទៅលើអ្នកដែលចាក់វ៉ាក់សាំងដូសជម្រុញ AstraZeneca vaccine រួមមាន៖

- ក្តៅខ្លួនភ្លាមៗ

- ញាក់ ស្រៀវស្រាញ គ្រុន

- អស់កំលាំង

- ឈឺសាច់ដុំ ឈឺទីតាំងដែលចាក់ ឈឺសន្លាក់ ឈឺមួយចំហៀងខ្លួន​

- ឈឺក្បាល

- ក្អូត ចង្អារ ឈឺពោះតិចៗ

- វិលមុខ ល្ហិតល្ហៃដៃជើង

- តឹងណែនទ្រូងថប់ៗ

មិនតែប៉ុណ្ណោះទេ លោកវេជ្ជបណ្ឌិតឯកទេស ប៊ិន កក្កដា បានផ្ដល់សារណែនាំ និងដំបូន្មានមួយចំនួនដែលអ្នកគម្បីធ្វើក្រោយការវ៉ាក់សាំងរួចគួរតែដឹង និងអនុវត្តរួមមាន៖

១.ស្តាប់តាមការណែនាំរបស់គ្រូពេទ្យជុំវិញផលរំខានដែលអាចកើតមានក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

២.ផលរំខានក្រោយការចាក់វ៉ាក់សាំងមិនមែនជាជំងឺនោះទេហើយវានឹងបាត់ទៅវិញប៉ុន្មានថ្ងៃក្រោយពីចាក់វ៉ាក់រួច និងសូមកុំភ័យខ្លាច និងព្រួយបារម្ភ

៣.លោកអ្នកអាចខលសួរពត៏មានបន្ថែមស្តីពីផលរំខាន សុវិត្ថភាពវ៉ាក់សាំង និងប្រាស្រ័យទាក់ទងវ៉ាក់សាំងរបស់ក្រសួងសុខាភិបាលតាមរយះលេទទូរស័ព្ទទំនាក់ទំនង ០១២ ៨៨៧ ៣៨៧/០១២ ៨៣៦ ៨៦៨/០១២ ៨៩១ ៥២៧​ ប្រសិនលោកអ្នកមានចម្ងល់ជុំវិញផលរំខានឬអាការៈដែលមានឡើងក្រោយការចាក់វ៉ាក់សាំង។

.ផលរំខានដែលកើតមានញឹកញាប់ក្រោយការចាក់វ៉ាក់សាំងកូវីតពិសេសវ៉ាក់សាំងដូសជម្រុញ(ដូសទី៣)ប្រភេទវ៉ាក់សាំង AstraZeneca មាន

-ឈឺសាច់ដុំ ឈឺបរិវេនដែលចាក់ ចុករួយសាច់ដុំ

-ឈឺក្បាល​

-ក្តៅខ្លួនភ្លាមៗពិសេស១២ម៉ោងក្រោយការចាក់វ៉ាក់សាំង គ្រុន ញាក់ ស្រៀវស្រាញ

-អស់កំលាង ល្ហិតល្ហៃដៃជើង

-តឹងណែនទ្រូង ថប់ៗ

-ក្អូត ចង្អារ ធីងធូង វិលមុខ

-រមាសស្បែក កន្ទាលត្រអាក​

៥.ថ្នាំដែលប្រើប្រាស់សំរាប់ផលរំខានដែលកើតមាន​ទៅតាមអាការៈដែលកើតមាន

-ប៉ារ៉ាសេតាម៉ុល (Paracetamol 500-1000mg) នៅពេលក្តៅខ្លួន ឈឺក្បាលខ្លាំង ឈឺសាច់ដុំខ្លាំង

-Anti-Histamine (Promethazine 25mg, Cetirizine 10mg, Chlorphenylamine melate 4mg/ Allergin) ករណីរមាស​ស្បែក កន្ទាលត្រអាក ប្រតិកម្មស្បែកតិចតួច

-Domperidone 10mg នៅពេលដែលក្អូត ចង្អារ

៦.ដំបូន្មានសំខាន់ៗដែលអ្នកគម្បីធ្វើក្រោយការចាក់វ៉ាក់សាំងដូសជម្រុញ (ដូសទី៣) រួច

-សម្រាកអោយគ្រប់គ្រាន់

-ទទួលទានអាហារអោយគ្រប់គ្រាន់ ស៊ុប សម្ល

-ទទួលទានទឹកអោយបានច្រើន (ព្រោះវ៉ាក់សាំងធ្វើអោយស្ងួតក)

-ជៀសវាងផឹកស្រា ឬគ្រឿងស្រវឹង ព្រោះធ្វើអោយដំណើរការបង្កើតអង់ទីគ័រមានការយឹតយ៉ាវ ឬមិនដុះអង់ទីគ័រ

-ជៀសវាងទទួលទានអាហារផ្អាប់ គ្រឿងសមុទ្រ សំរាប់អ្នកដែលឧស្សាហ៏អាលែកហ្ស៊ី ឬប្រតិកម្មទៅនឹងអាហារទាំងនេះ

-ប្រើប្រាស់ថ្នាំពេទ្យព្យាបាលផលរំខានដែលកើតមានក្រោយពីការចាក់វ៉ាក់សាំងដូសជម្រុញពិសេសវ៉ាក់សាំង AstraZeneca ដូចជាក្តៅខ្លួន គ្រុន ឈឺសាច់ដុំខ្លាំង ឈឺក្បាល រមាសស្បែក កន្ទាលត្រអាក ឬអាការៈចាំបាច់មួយចំនួន

-ករណីចាំបាច់ដែលអ្នកគម្បីយល់ដឹង: ប្រសិនអាការៈដែលកើតមានក្រោយការចាក់វ៉ាក់សាំងបន្តលើសពី៣ថ្ងៃឬ៧២ម៉ោង ឬមានអាការៈហត់ពិបាកដកដង្ហើមសូមប្រញប់មកជួបគ្រូពេទ្យដើម្បីពិគ្រោះឬសុំយោបល់លើអាការៈដែលកើតមាន​ ឬអាចខលសួរពត៏មានបន្ថែមស្តីពីផលរំខាន សុវិត្ថភាពវ៉ាក់សាំង និងប្រាស្រ័យទាក់ទងវ៉ាក់សាំងរបស់ក្រសួងសុខាភិបាលតាមរយះលេទទូរស័ព្ទទំនាក់ទំនង ០១២ ៨៨៧ ៣៨៧/០១២ ៨៣៦ ៨៦៨/០១២ ៨៩១ ៥២៧

-មកដល់សព្វថ្ងៃមិនទាន់មានករណីធ្ងន់ធ្ងរ ឬប៉ះពាល់ដល់អាយុជីវីតដែលបណ្តាលមកពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដនៅប្រទេសកម្ពុជានៅឡើយនោះទេ។ ត្រង់ចំនុចនេះមានន័យថាវ៉ាក់សាំងដែលចាក់នៅប្រទេសយើងមានសុវិត្ថភាព។ បើទោះបីជារបាយការណ៏របស់ប្រទេសក្រៅបញ្ជាក់ពីបញ្ហាក្រោយពីការចាក់វ៉ាក់សាំង AstraZeneca ជុំវិញបញ្ហាកំណកឈាមស្ទះសរសៃឈាមខួរក្បាលប្រហែល២ករណីក៏ដោយ (ករណីនេះមានតិចតួចបំផុតនិងកម្រណាស់)។​ 

លោកវេជ្ជបណ្ឌិតឯកទេស ប៊ិន កក្កដា បានមានប្រសាសន៍ថា ផលរំខានដែលកើតឡើងក្រោយការចាក់វ៉ាក់សុំាង គឺជាការឆ្លើយតបរបស់ប្រព័ន្ធការពាររាង្គកាយទៅកាន់វ៉ាក់សុំាង ដែលអាចបង្កឱ្យអ្នកមានអាការជាមធ្យម ២៤ម៉ោងទៅ៧២ម៉ោង យ៉ាងយូរ។ ពីព្រោះវាជាលក្ខណៈធម្មជាតិរបស់ប្រព័ន្ធការពាររាង្គកាយ និងបាត់ទៅវិញក្រោយប៉ុន្មានថ្ងៃក្រោយការចាក់វ៉ាក់សុំាង។

លោកវេជ្ជបណ្ឌិតឯកទេស ប៊ិន កក្កដា បានមានប្រសាសន៍បន្ថែមថា ផលរំខានទាំងនេះមិនមែនជាជំងឺនោះទេ ដូចនេះសូមកុំភ័យខ្លាច ព្រួយបារម្ភ ព្រោះថាអាការៈទាំងនោះនឹងបាត់ទៅវិញក្រោយប៉ុន្មានថ្ងៃក្រោយការចាក់វ៉ាក់សាំង។

ជាចុងក្រោយ លោកវេជ្ជបណ្ឌិតឯកទេស ប៊ិន កក្កដា បានផ្តល់សារខ្លីមួយសម្រាប់ប្រជាជនកម្ពុជា សូមបងប្អូនប្រជាពលរដ្ធទាំងអស់បន្តអនុវត្ថន៏តាមវិធានការពារការចំលងជំងឺកូវីដ ៣កុំ និង ៣ការពារ បន្តទៀតដើម្បីចូលរួមជាមួយប្រមុខរាជរដ្ធាភិបាលកម្ពុជា និងក្រសួងសុខាភិបាលក្នុងការទប់ស្កាប់ការរីករាលដាលនិងឆ្លងនៃជំងឺកូវីដ-១៩។

Doctors call for shorter gap between Pfizer Covid vaccine doses in UK |  Coronavirus | The Guardian

អត្ថបទដោយ៖ Daddy_Rath



Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.6 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5.2 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.2 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views
អត្ថបទថ្មីៗ
#ជំងឺJanuary 30 2025
ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃពេកកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
#ចិត្តសាស្ត្រJanuary 30 2025
៤ទម្លាប់ពេលព្រឹកដាស់ចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ មានថាមពលទ្វេដង
#ចិត្តសាស្ត្រJanuary 30 2025
ធ្វើរឿង ១នេះ អ្នកគ្មានអារម្មណ៍ស្រ្តេសនឹងការងារហើយចំណេញលទ្ធផលធំ
#កុមារJanuary 30 2025
អត្តចរិតឪពុកម្តាយ ១នេះ បណ្តុះចិត្តគំនិតកូនឱ្យចេះតស៊ូ ដឹងខុសដឹងត្រូវ
#ចិត្តសាស្ត្រJanuary 29 2025
នារីៗ បានរៀបការនឹងបុរសមានលក្ខណៈ ៤យ៉ាងនេះ ជីវិតជាព្រះនាងមានសុភមង្គល
#កុមារJanuary 29 2025
អ្នកសាស្រ្តផ្តាំថា ឪពុកម្តាយប្រើសម្តីបែបនេះ មុតផ្លូវចិត្តកូនឱ្យឈឺចាប់ បំផ្លាញអនាគតទៀត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia