ជំងឺ
៤ចំណុចធំៗ ដាច់ខាតត្រូវដឹង ប្រសិនបើចង់ដាំបង្គោលធ្មេញ ប្រយ័ត្នដាំខុស មិនជោគជ័យ អស់ទាំងលុយទទេប្រើមិនបានយូរ
Thida Pet
March 12 2024
3.4 K views

៤ចំណុចធំៗ ដាច់ខាតត្រូវដឹង ប្រសិនបើចង់ដាំបង្គោលធ្មេញ (Dental Implants) ប្រយ័ត្នដាំខុស មិនជោគជ័យ អស់ទាំងលុយ ប្រើមិនបានយូរ

ក្រុមការងារចាបបៃតងបានធ្វើកិច្ចសម្ភាសន៍ផ្ទាល់ ជាមួយទន្តបណ្ឌិត កោ ​ហុកស៊ីម ឯកទេសវះមុខមាត់ ឆ្អឹងថ្គាម មកពីប្រទេសកូរ៉េ ដែលជាអតីតប្រធានសមាគមទន្តពេទ្យកម្ពុជា​ និងជាអតីតព្រឹទ្ធបុរសរងនៅសាកលវិទ្យាល័យឯកជនមួយ ទាក់ទងនឹងប្រធានបទ ធ្មេញប្រភេទណាគួរដាំបង្គោល ធ្មេញប្រភេទណាមិនគួរដាំ មុនសម្រេចចិត្តដុំាបង្គោលធ្មេញ គួរពិចារណាលើកត្តាសំខាន់ៗអ្វីខ្លះ? អាស្រ័យហេតុនេះ សម្រាប់បងប្អូនដែលចង់ ដាំបង្គោលធ្មេញ គួរអានអត្ថបទនេះឱ្យចប់ ព្រោះទន្តបណ្ឌិតឯកទេសផ្ទាល់ នឹងធ្វើការបស្រាយ ជូនបងប្អូនឱ្យបានយល់ខ្លះៗ ចៀសវាងបងប្អូនអត់ដឹងពត៌មានអ្វីសោះទាក់ទងនឹងការដុំាបង្គោលធ្មេញ​ នាំជ្រើសរើសដាំខុស អាចខាតទាំងលុយ ខាតទាំងពេលវេលា ដាំបង្គោលហើយមានបញ្ហា​ និងឆាប់ខូចទៅថ្ងៃមុខ។

ជាការពិតណាស់ទន្តបណ្ឌិតបានបញ្ជាក់ថា នៅពេលដែលធ្មេញយើងមិនខូច មិនបាត់បង់ឬបែកបាក់ធ្ងន់ធ្ងរ គឺមិនចាំបាច់ត្រូវដុំាបង្គោលធ្មេញនោះទេ ព្រោះបង្គោលអ៊ីមផ្លាន គឺជាប្រភេទធ្មេញទី៣ជំនួស ធ្មេញធម្មជាតិដែលបាត់បង់។ ដូច្នេះប្រសិនបើក្នុងករណីអ្នកជំងឺគាត់​ បាត់បង់ធ្មេញតែ១ ឬច្រើន ជម្រើសដុំាបង្គោលធ្មេញក្នុងឆ្អឹង គឺជាជម្រើសដ៏ប្រសើរ ព្រោះការដុំាបង្គោល មិនធ្វើឱ្យប៉ះពាល់ដល់ធ្មេញជិតខាង ហើយថែមទាំងជួយរក្សាទម្រង់ឆ្អឹងកុំអោយស្រក និងបង្កើនប្រសិទ្ធភាពក្នុងការទំពារអាហារបានកាន់តែប្រសើរ។

ទន្តបណ្ឌិតបានបញ្ជាក់ថា ជាធម្មតានៅពេលដែលអ្នកបាត់បង់ធ្មេញណាមួយ ឬដកធ្មេញចេញ ឆ្អឹងនៅកន្លែងធ្មេញដក នឹងចាប់ផ្ដើមរួម ស្វិតឬសណ្តក ដែលធ្វើអោយធ្មេញផ្សេងៗចាប់ផ្តើមទ្រេតឬរង្គិល។ យូរទៅធ្វើអោយទំរង់ធ្មេញ ទំរង់មុខមាត់និងឆ្អឹងថ្គាមប្រែប្រួល ដូច្នេះហើយបានជាអ្នកខ្លះគាត់បាត់បង់ធ្មេញយូរ ធ្វើឱ្យធ្មេញគាត់ទ្រេតខ្លាំង ធ្មេញវិល ឬធ្មេញឃ្លាតៗពីគ្នា (ចន្លោះធ្មេញធំៗ) ។​ អ្នកខ្លះគាត់បាត់បង់ធ្មេញអស់ ធ្វើឱ្យមុខរបស់គាត់ថត​ យារជ្រួញ ដោយសារឆ្អឹងថ្គាមស្វិតខ្លាំង ឧទាហរណ៍ មនុស្សចាស់​ដែលបាត់បង់ធ្មេញយូរ។

បន្ថែមពីលើនេះទៀត ទ​ន្តបណ្ឌិតក៏បានណែនាំថា ​មានធ្មេញខ្លះគឺមិនចាំបាច់ដុំាបង្គោលទេ ជាប្រភេទធ្មេញដែលបង្កររោគ រលាកសរសៃរ តែឆ្អឹងជុំវិញធ្មេញនៅល្អ សាច់ធ្មេញនៅច្រើនហើយរឹងមុំា ករណីនេះ គ្រូពេទ្យអាចព្យាបាលធ្មេញឡើងវិញ ហើយប៉ះ ឬស្រោបប្រើបានធម្មតា។

ក៏ប៉ុន្ដែមានករណីពិសេសផ្សេងទៀត ដែលអ្នកជំងឺបាត់ថ្គាមឬខូចថ្គាមខ្លាំងត្រូវដក​ ទន្តបណ្ឌិតអាចជួយបានដោយពុំចំាបាច់ដុំាបង្គាលឬស្រោបធ្មេញ គឺអាចជ្រើសរើសការពត់ត​ម្រង់ធ្មេញទាញបិតចន្លោះ ជួយអោយចំណាយលុយតិចនិងអាចរក្សាធ្មេញធម្មជាតិបានផងដែរ។ បញ្ជាក់ករណីនេះគឺអាស្រ័យលើស្ថានភាពរបស់ធ្មេញអ្នកជំងឺផ្ទាល់ ថាអាចប្រើវិធីមួយណាបាន ព្រោះស្ថានភាពធ្មេញរបស់មនុស្សម្នាក់ៗគឺខុសៗគ្នា។ 

ចំណុចសំខាន់អ្នកចង់ដុំាបង្គោលអ៊ីមផ្លាន គួរដឹងមុនសម្រេចចិត្តដុំាបង្គោល៖ ទន្តបណ្ឌិត បានណែនាំថា ​សម្រាប់អ្នក​មានបំណងចង់ដុំាបង្គោលអ៊ីមផ្លាន គួរដឹង

ទី១ ទាក់ទងនឹង គ្រូពេទ្យមានឯកទេសឬទទួលការបណ្តុះបណ្តាលត្រឹមត្រូវ សម្រាប់ដុំាបង្គោលធ្មេញក្នុងឆ្អឹងរបស់អ្នកដែរទេ? ការដាំបង្គោលអ៊ីមផ្លានអាចប្រឈមនឹងបញ្ហាឬហានីភ័យជាច្រើន ទាមទារការបណ្តុះបណ្តាលអោយមានជំនាញច្បាស់លាស់ ទាក់ទងនឹងការធ្វើរោគវិនិច្ឆ័យនិងគំរោងព្យាបាលអោយបានត្រឹមត្រូវ។​ ចំនេះដឹងទាក់ទងនឹងបង្គោលអ៊ីមផ្លានផ្ទាល់ ដូចជា ការរចនារូបរាងបង្គោល ផ្ទៃបង្គោល និងធាតុផ្សំផ្សេងៗទៀតរបស់បង្គោល ក្នុងការជ្រើសរើសប្រភេទបង្គោលដែលមានគុណភាពនិងសមស្របទៅតាមប្រភេទឆ្អឹងថ្គាម ទំហំបង្គោលនិងទីតាំងដែលត្រូវដុំាបង្គោល។ និងកត្តាជាច្រើនទៀតដូចជា ស្ថានភាពសាច់អញ្ចាញ ទីតំាងរបស់សរសៃឈាមនិងសរសៃប្រសាទ ធ្មេញដែលនៅសល់ឬធ្មេញជិតខាង និងការដាក់ធ្មេញលើបង្គោលអ៊ីមផ្លាន។ មានកត្តាជាច្រើនទៀតដែលទាក់ទងបច្ចេកទេសខ្ពស់ ទាល់តែពិភាក្សាផ្ទាល់ជាមួយទន្តបណ្ឌិតប្រសិនជាចង់ដាំបង្គោលក្នុងឆ្អឹង។

ទី2 បទពិសោធន៍របស់គ្រូពេទ្យ៖ ចំណុចនេះអ្នកមានបំណង់ចង់ដុំាបង្គោលធ្មេញត្រូវពិនិត្យមើលឱ្យច្បាស់ ទាក់ទងនឹងបទពិសោធន៍ក្នុងការដាំបង្គោលដោយផ្ទាល់ដៃរបស់គ្រូពេទ្យ និងស្វែងយល់ពីករណីជោគជ័យ របស់អ្នកជំងឺពីមុនៗទំាងករណីធម្មតានិងករណីពិបាកៗរបស់គ្រូពេទ្យ មុននឹងធ្វើការសម្រេចចិត្តជាជាងជឿទៅលើការផ្សព្វផ្សាយនិងកត្តាតំលៃ ពីព្រោះបញ្ហានិងគ្រោះថ្នាក់អាចកើតមានគ្រប់ពេលមិនថាកំទ្បុងពេលវះកាត់ដុំាបង្គោល មិនថាពេលធ្វើហើយភ្លាមៗ ឬកំទ្បុងពេលប្រើប្រាស់នោះទេ។​​ នៅពេលមានបញ្ហាកើតទ្បើង ថាតើគ្រូពេទ្យអាចព្យាបាលដោះស្រាយបញ្ហាទាំងនោះបានកំរិតណា។

ទី៣ ទាក់ទងនឹងសម្ភារះនិងបរិក្ខារពេទ្យ៖ ដោយសារការដាំបង្គោលធ្មេញទាមទារឧបករណ៍សម្ភារះទំនើបដូចជាម៉ាស៊ីនស៊ីធីស្កេន ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានត្រឹមត្រូវ មុនពេលវះកាត់និងដើម្បីពិនិត្យ ក្នុងពេលវះកាត់ (ខ្លាចបង្គោលដុំាមិនត្រូវទីតំាង ឬធ្លាយចេញពីឆ្អឹង ឬដាំចំសរសៃប្រសាទ ដែលបង្ករជាគ្រោះថ្នាក់) និងការតាមដានក្រោយពេលវះកាត់។​ បន្ថែមពីនេះ តម្រូវអោយមានម៉ាស៊ីនទំនើបៗជាច្រើនទៀត សំរាប់ការវះកាត់ទៅតាមស្ថានភាពនៃករណី និងសំរាប់ការដាក់ធ្មេញលើបង្គោលក្រោយដាំរួច តាមបច្ចេកទេសត្រឹមត្រូវ ដើម្បីការប្រើប្រាស់បានស្រួលនិងយូរអង្វែង។ ទន្តបណ្ឌិតបានសង្កត់ធ្ងន់ថា ដំំណើរការវះកាត់និងឧបករណ៍សម្ភារះត្រូវមានអនាម័យខ្ពស់ សម្លាប់មេរោគអោយបានត្រឹមត្រូវ ដើម្បីការពារការចម្លងរោគផ្សេងៗ ដែលបង្ករគ្រោះថ្នាក់ដល់អ្នកជំងឺ ឬមានការបង្កររោគជាហើមឬខ្ទុះ ដែលនាំអោយបរាជ័យរបូតបង្គោល។

ទី៤ ទាក់ទងនឹងការថែទំានិងតាមដានរយះពេលយូរក្រោយពេលដាំបង្គោល៖ ត្រង់ចំនុចនេះទន្តបណ្ឌិត កោ ហុកស៊ីម បញ្ជាក់ថា បន្ទាប់ពីដាំបង្កោលហើយមិនមែនចប់ត្រឹមហ្នឹងទេ ទាមទារអោយមានការតាមដានត្រួតពិនិត្យ ជារៀងរាល់៣ខែ ៦ខែ និងជារៀងរាល់ឆ្នាំ ដើម្បីត្រួតពិនិត្យសុខភាពរបស់អញ្ចាញនិងឆ្អឹងជុំវិញបង្គោលអ៊ីមផ្លាន និងព្យាបាលដោះស្រាយបញ្ហាផ្សេងៗដែលមិនទាន់លេចចេញជារោគសញ្ញា ដើម្បីការពារឬព្យាបាលទាន់ពេលវេលា មិនបង្ករការប៉ះពាល់ដល់បង្គោល ដែលនាំអោយខូចឬរង្គើរ ប្រើមិនបានយូរ។​ ការប្រើប្រាស់ ការថែទំា សម្អាតនិងរក្សាអនាម័យរបស់អ្នកជំងឺផ្ទាល់ អោយបានត្រឹមត្រូវជាកត្តាសំខាន់មួយដែលនំាអោយបង្គោលមានសុខភាពល្អ ប្រើប្រាស់បានយូរ។

ទន្តបណ្ឌិតបានបន្ថែមថា ការដាំបង្គោលអ៊ីមផ្លានមានតម្លៃថ្លៃ មិនមែនដោយសារប្រេនរបស់បង្គោលតែមួយមុខទេ​ គឺដោយសារកត្តាទាំង៤ដែលបានរៀបរាប់ខាងលើ បូករួមនិងកត្តាជាច្រើនទៀតដូចជា ការអភិវឌ្ឍន៍ឥតឈប់ឈររបស់បច្ចេកវិទ្យា ការស្រាវជ្រាវរបស់គ្រូពេទ្យឯកទេសល្បីៗនិងសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក កំរិតចំនេះដឹងនិងជំនាញបទពិសោធន៍របស់គ្រូពេទ្យ និងទំនួលខុសត្រូវរបស់គ្រូពេទ្យជំនាញ​ (care after services)។

ជាចុងក្រោយ ប្រសិនណាបងប្អូន មានបំណងចង់ដុំាបង្គោលធ្មេញ ដាច់ខាតត្រូវពិនិត្យលើ៤ចំណុចខាងលើដែលទន្តបណ្ឌិតបានចែករំលែក ចៀសវាងបងប្អូនដាំមិនបានត្រឹមត្រូវ នាំមានបញ្ហាក្រោយពេលដុំារួច អស់ទាំងថវិកា ដុំាបង្គោលក៏មិនបានជោគជ័យ។ បន្ថែមលើសពីនេះប្រសិនណាបងប្អូនមានបំណងចង់ដាំបង្គោលធ្មេញ អាចទាក់ទងពិគ្រោះជាមួយទន្តបណ្ឌិតបានតាមរយៈហ្វេសបុកផេកផ្លូវការបាន OralMax Dental Clinic

អត្ថបទដោយ៖ ប៉ែត ធីតា


 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1258

អត្ថបទទាក់ទង

#ជំងឺ

នៅខ្មែរមានច្រើន! អាហារ ៣មុខនេះ ខ្លាំងបំផុតជួយការពារប្រឆាំងជំងឺមហារីក
Tror Sopheap
December 27 2024
1.8 K views

#ជំងឺ

ប្រយ័ត្នផង! អ្នកមាន ៣ទម្លាប់ពេលព្រឹកនេះ បង្កឱ្យថ្លើមមានពុល
Tror Sopheap
December 22 2024
2.9 K views

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
11.9 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
923 views

#ជំងឺ

ស្រ្តេសច្រើនមែនទេ? ការរួមភេ.ទជួយអ្នកដកស្រ្តេស ហើយការពារជំងឺ ២ទៀត
Tror Sopheap
December 2 2024
1.1 K views

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
859 views
អត្ថបទថ្មីៗ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
#ចិត្តសាស្ត្រJanuary 2 2025
យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
#ចិត្តសាស្ត្រJanuary 2 2025
ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia