ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បង្ហាញពីគោលបំណងចង់ប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែឱ្យទៅជាមន្ទីរពេទ្យឯកទេសខាងព្យាបាលជំងឺមហារីកនាពេលខាងមុខផងដែរ។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីជំងឺកូវីដ១៩ បានថមថយក៏ពិតមែន តែកម្ពុជាមិនបោះបង់ការត្រៀមលក្ខណៈឆ្លើយតបនឹងបញ្ហាសុខភាពសាធារណៈនោះឡើយ គឺយើងត្រូវតែបន្តការការពារជាបន្តទៀត។
សូមកោតសរសើរ និងថ្លែងអំណរគុណដល់ ប្រមុខរាជរដ្ឋាភិបានកម្ពុជាចំពោះការខិតខំប្រឹង ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ការបង្កើតមន្ទីរពេទ្យឯកទេសខាងព្យាបាលជំងឺមហារីក ជាក្ដីសង្ឃឹមថ្មីមួយសម្រាប់អ្នកជំងឺមហារីកកម្ពុជា ដើម្បីធានានូវការព្យាបាលកាន់តែងាយស្រួល កាន់តែទំនើបសម្រាប់ប្រជាជនកម្ពុជា៕
អត្ថបទដោយ ៖ Senghong