ចិត្តសាស្ត្រ
ចរាចរណ៍កកស្ទះ បណ្ដាលឱ្យមានបញ្ហាផ្លូវចិត្តនិងជំងឺលើរាងកាយជាច្រើនតើដោះស្រាយបែបណា?
Phoak Mary
February 3 2021
473 views

ការកកស្ទះចរាចរណ៍គឺជាបញ្ហាសំខាន់មួយនៅក្នុងតំបន់ទីក្រុង។ ខ្យល់ដែលបានបំពុលចេញពីយានយន្តដឹកជញ្ជូនតាមផ្លូវថ្នល់រួមចំណែកយ៉ាងសំខាន់ដល់បញ្ហាគុណភាពខ្យល់តាមរយៈការបំភាយយានយន្តដែលមានផលប៉ះពាល់ផ្សេងៗដល់សុខភាពសាធារណៈ។

មានភ័ស្តុតាងដែលបានបញ្ជាក់ថាការប៉ះពាល់នឹងសំលេងរំខានចរាចរណ៍អាចបង្កើនហានិភ័យនៃជំងឺទាក់ទងនឹងបេះដូងដូចជាជំងឺលើសឈាមគាំងបេះដូងជាដើម បន្ថែមពីនេះក៏មានទាក់ទងនឹងការកើតមានបញ្ហាថប់បារម្ភការឆាប់ខឹងនិងការគេងមិនលក់ និងកើតមានបញ្ហាធ្លាក់ទឹកចិត្តផងដែរ។

មិនតែប៉ុណ្ណោះ ហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ក៏ត្រូវបានគេសង្កេតឃើញផងដែរសម្រាប់អ្នកដែលប្រឈមនឹងការកកស្ទះចរាចរណ៍ខ្លាំង។ ដូចគ្នានេះផងដែរសារធាតុនិងការកើនឡើងនៃភាពតានតឹងអុកស៊ីតកម្មមានឥទ្ធិពលមិនល្អលើប្រព័ន្ធដង្ហើម។ ក្រៅពីនេះសម្លេងរំខានចរាចរណ៍មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹង ការមានគភ៌ និងអាចប៉ះពាល់ដល់ប្រព័ន្ធអ័រម៉ូននិងប្រព័ន្ធរំលាយអាហារផងដែរ។

ខាងក្រោមនេះជាទិកនិកក្នុងការ កាត់បន្ថយភាពតានតឹងដោយសារការកកស្ទះចរាចរណ៍ដែលដកស្រង់ពីគេហទំព័រ pharmeasy៖

១. សាកល្បងប្រើពេលវេលាធ្វើដំណើរណាដែលពុំមានភាពមមាញឹកខ្លាំងលើដងផ្លូវ

២.បញ្ហាស្រ្តេសកើនឡើងក៏ដោយសារការទៅធ្វើការងារយឺតយ៉ាវផងដែរ ហេតុនេះអ្នកគួរបង្កើនទម្លាប់ទៅធ្វើការលឿនជាងមុន ហើយក៏ជាពេលវេលាល្អសម្រាប់ការធ្វើដំណើរលើដងផ្លូវផងដែរ។

៣.ធ្វើការរួមដំណើរជាមួយមិត្តភក្តិឬអ្នកស្គាល់គ្នា ឬមានតៃកុងបើកផ្ទាល់ខ្លួន ដោយមិនចាំបាច់បើកបរដោយខ្លួនឯង នោះក៏ជួយកាត់បន្ថយអារម្មណ៍មិនល្អរបស់អ្នកដែរ

៤.ផ្ទុយពីការបណ្ដោយឱយអារម្មណ៍មួម៉ៅអ្នកគួរ ប្ដូរមកជាការស្ដាប់តន្ត្រីនៅខណៈពេលស្ទះនោះ ឬអានសៀវភៅជាដើម ដើម្បីឱ្យមានភាពស្ងប់ក្នុងចិត្ត។

៥.ធ្វើសមាធិមុនចេញបើកបរ ការធ្វើសមាធិនិងជួយឱ្យចិត្តអ្នកស្ងប់និងមិនឆេវឆាវផ្ដេសផ្ដាស់ និងចំណាយពេលសម្រាប់ខ្លួនឯងទៅស្រូបយកខ្យល់អាកាសបរិសុទ្ធ នៅជាយក្រុងជាដើមដើម្បីឱ្យអារម្មណ៍ធូរស្រាល។

បន្ថែមពីលើនេះអ្នកអាចប្រើម៉ាស់ ការពារពេលបើកបរដើម្បីទប់ស្កាត់ទូលី និងការស្រូបយកសារធាតុមិនល្អផ្សេងៗ

សូមព្យាយាមជៀសវាងការឈ្លោះប្រកែកគ្នាមុនពេលចាកចេញពីផ្ទះឬការិយាល័យជាពិសេសប្រសិនបើអ្នកនឹងបើកឡាន។

ដោយសារបច្ចុប្បន្នបញ្ហាស្ទះចរាចរណ៍កំពុងចោទជាបញ្ហាខ្លាំង ហេតុនេះសូមចូលរួមអនុវត្តន៍ទាំងអស់គ្នា ព្រោះការផ្លាស់ប្តូរតិចតួចបែបនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងអាចជួយបានច្រើនក្នុងការដោះស្រាយផលប៉ះពាល់មិនល្អនិងផលប៉ះពាល់អវិជ្ជមាននៃការកកស្ទះចរាចរណ៍ទៅលើសុខុមាលភាពរាងកាយនិងផ្លូវចិត្តរបស់យើង។


អត្ថបទស្រាវជ្រាវដោយ៖ ភោគ ម៉ារី

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
Tror Sopheap
January 23 2025
175 views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.1 K views

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
686 views

#ចិត្តសាស្ត្រ

ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត
Tror Sopheap
January 16 2025
177 views

#ចិត្តសាស្ត្រ

លោក Maxwell បញ្ជាក់ថា កុំធ្វើរឿង ២នេះ ទើបជីវិតរបស់អ្នករឹងមាំ មានក្តីសុខ
Tror Sopheap
January 14 2025
292 views

#ចិត្តសាស្ត្រ

លោកយាយវ័យ ១០៤ ប្រាប់ក្បួនបន្តអាយុឱ្យវែង រស់នៅគ្មានស្រ្តេស មិនបាក់ទឹកចិត្ត
Tror Sopheap
January 14 2025
685 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
11.8 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4 K views

#ព័ត៌មាន

ប្រយ័ត្នផង! ការពារកូនៗ ពីខ្យល់ពុល ឪពុកម្ដាយគ្រប់រូបត្រូវដឹងជាបន្ទាន់
Tror Sopheap
January 24 2025
3.6 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia