គំនិតរកស៊ី
ថ្នាំជាអាវុធមុខ២! ការប្រើថ្នាំផ្សះមិនត្រឹមត្រូវ នឹងធ្វើឱ្យវីរុសកាន់តែមានកម្លាំងបំប្លែងខ្លួនខ្លាំងឡើង
MC LyHouy
July 28 2021
312 views

ការប្រើប្រាស់ថ្នាំរបស់ប្រជាជនកម្ពុជាហាក់មិនទាន់អនុវត្តបានត្រឹមត្រូវនៅឡើយ បើតាមការឱ្យដឹងរបស់វេជ្ជបណ្ឌិតដែលធ្លាប់ជួបអ្នកជំងឺកន្លងមក មានករណីអ្នកជំងឺទិញថ្នាំតាមគ្នាផង ប្រើថ្នាំលើសកម្រិតវេជ្ជបញ្ជាផង និងមានករណីខ្លះអ្នកជំងឺខ្វះវេជ្ជបញ្ជាពីពេទ្យក្នុងការប្រើប្រាស់ថ្នាំ។ តែថ្នាំគឺជាអាវុធមុខ២ ប្រើត្រូវគឺជួយព្យាបាល តែបើប្រើមិនត្រូវក៏មិនខុសពីសម្លាប់អ្នកជំងឺដូចគ្នាដែរ។

យោងតាមការសម្ភាសជាមួយ ឱសថការី ស សំពិសិដ្ឋ ជាម្ចាស់ឱសថស្ថានយើងចំនួន៧សាខានៅក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា “បងបានជួបអ្នកជម្ងឺជាច្រើនដែលគាត់មានការយល់ខុសពីការប្រើប្រាស់ថ្នាំផ្សះ។ ដោយសារតែយើងបកប្រែពីពាក្យបច្ចេកទេសថាជាថ្នាំផ្សះ ទើបធ្វើឲ្យប្រជាជនយើងច្រឡំ តាមពិតថ្នាំផ្សះ ឬ អង់ទីប៊ីយូទិក មិនមានជាថ្នាំផ្សះមុខរបួសឲ្យឆាប់ជានោះទេ។” ដោយឡែកវាគឺជាប្រភេទឱសថដែលប្រើប្រាស់សម្រាប់ការបង្ការោគដែលបង្ករដោយបាក់តេរី ហើយការផ្សះមុខរបួសគឺជាចលនានៃការរៀបចំរបស់រូបរាងកាយរបស់យើងនោះទេ។ ជាទូទៅថ្នាំផ្សះមានច្រើនណាស់ មានច្រើនជាង១០០មុខ ដែលចែកជា៧ក្រុមធំៗ យោងតាម (Medical Author: Everett Stephens, MD Medical Editor: William C. Shiel Jr., MD, FACP, FACR Reviewed on 9/27/2019)។

ដូចនេះ ប្រសិនបើក្នុងករណីដែលមានបញ្ហារបួសក្លាយ បងប្អូនទូទៅគឺមិនគួរប្រើប្រាស់ថ្នាំដោយខ្លួនឯងទេ តែត្រូវទៅជួបគ្រូពេទ្យជំនាញដើម្បីពិភាក្សា ហើយម៉្យាងវិញទៀត ពីជម្ងឺមួយទៅជម្ងឺមួយមិនអាចប្រើប្រាស់ថ្នាំដែលដូចគ្នាបានទេ។ ជាទូទៅការប្រើប្រាស់ថ្នាំផ្សះត្រូវប្រើប្រាស់រយៈពេលចន្លោះពី៥ ទៅ៧ថ្ងៃ អាស្រ័យទៅលើថ្នាំសម្លាប់មេរោគនោះ ឬ ស្ថានភាពរបស់អ្នកជម្ងឺ។ ការប្រើប្រាស់ថ្នាំផ្សះមិនបានត្រឹមត្រូវគឺអាចបណ្តាលឲ្យមានបញ្ហាប្រឈមធំមួយនោះគឺការស៊ាំនឹងថ្នាំអង់ទីប៊ីយូទិក ដែលអាចពេលក្រោយមេរោគដែលបង្កជម្ងឺ មិនត្រូវបានបន្ថយភាពកាចសាហាវ ឬ សម្លាប់មេរោគនោះបានឡើយ ហើយអាចធ្វើឲ្យបាក់តេរីមានឥទ្ធិពលខ្លាំងទៅពីមួយថ្ងៃទៅមួយថ្ងៃ។

ជាចុងក្រោយ ប្រសិនបើអ្នកមានបញ្ហាដែលបង្ករោគដោយបាក់តេរី សូមអញ្ជើញទៅជួបគ្រូពេទ្យជំនាញដើម្បីធ្វើរោគវិនិច្ឆ័យ ហើយទៅជួបឱសថការីជំនាញក្នុងការផ្តល់ប្រឹក្សាបន្ថែមអំពីឱសថអង់ទីប៊ីទិក ដើម្បីធ្វើយ៉ាងណាឲ្យការព្យាបាលរបស់អ្នកជម្ងឺកាន់តែបានល្អ និង មានប្រសិទ្ធភាពខ្ពស់។ ហើយក្រុមការងារចាបបៃតង ក៏សូមសំណូមពរដល់ ឱសថការីឬគ្រូពេទ្យដែលចេញថ្នាំឱ្យអ្នកជំងឺ សូមណែនាំឱ្យបានក្បោះក្បាយ ខណៈប្រជាជនមួយចំនួនខ្វះខាតនូវចំណេះដឹងលើការប្រើប្រាស់ថ្នាំ ដែលអាចបង្ករជាហេតុធ្វើឱ្យពួកគាត់ប្រើថ្នាំខុសវេជ្ជបញ្ជា៕

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
913 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
16.4 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.7 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views

#គំនិតរកស៊ី

អស់ភ័យរឿងឡើងសង្វារ! ពេទ្យប្រាប់ក្បួន ម៉ាក់ៗថែសម្រស់កុំឱ្យបែកសង្វារទោះមានផ្ទៃពោះក៏ដោយ
Senghong Kong
May 18 2023
6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia