ចិត្តសាស្ត្រ
ចង់ឱ្យកូនលូតលាស់ល្អនិងមានឆ្លាតវាងវៃមាតាបិតាកុំរំលងទម្លាប់ល្អនេះ
Phoak Mary
December 13 2022
143 views

មាតាបិតាគ្រប់រូបតែងចង់ឃើញកូនរស់នៅដោយសុខភាពល្អ មានប្រាជ្ញាឆ្លាតវៃ មានអនាគតល្អ។ហើយថ្ងៃនេះចាបបៃតងនឹងពាំនាំគន្លឹះខ្លះៗដែលជួយជាចំណែកជួយឱ្យកូនៗរបស់លោកអ្នកមានភាពវៃឆ្លាតនិងលូតលាស់កាន់តែប្រសើរ។

បើតាមការឱ្យដឹងពីគេហទំព័រConnection Academy ដែលផ្ដោតលើការបណ្ដុះបណ្ដាលកុមារ បានបង្ហើបទិកនិកចិញ្ចឹមកូនមួយចំនួនដូចខាងក្រោម៖

១.មានសកម្មភាពអាន ជាមួយពួកគេជារឿយៗ ពិសេសពេលពួកគេនៅតូចៗ ព្រោះការអានមានអត្ថប្រយោជន៍ខ្លាំងណាស់ដល់ការអភិវឌ្ឍការស្ដាប់ ការផ្ចង់អារម្មណ៍ ការនិយាយ ការយល់ដឹងកាន់តែខ្ពស់ ពិសេសគំនិតនៃការច្នៃប្រឌិតជាដើម។

២.ឱ្យពួកគេចេះដោះស្រាយជាមួយកំហុសដែលពួកគេបង្កើត។ មានមាតាបិតាច្រើនណាស់ដែលខ្លាចកូនធ្វើខុស ហើយតែងការពារកូនៗ នេះមិនមែនជារឿងខុសទាំងស្រុងទេ ប៉ុន្តែអ្នកក៏ត្រូវតែឱ្យពួកគេចេះស្គាល់ពីកំហុស ហើយឱ្យពួកគេរៀនដោះស្រាយផងដែរ។

បងប្អូនប្រហែលធ្លាប់ដឹងហើយថា កំហុសដែលមនុស្សម្នាក់ៗបង្កើតគឺជាគ្រូបង្រៀនដ៏មានន័យសម្រាប់ជីវិត ហេតុនេះពេលកូនៗនៅតូច កុំខ្លាចក្នុងការអនុញ្ញាត ឱ្យកូនអ្នកបង្កើតកំហុស និងឱ្យពួកគេរៀនដោះស្រាយ។

៣.ឱ្យកូនៗមានសកម្មភាពរាងកាយខ្លះ នៅពេលពួកគេមានសកម្មភាពបែកញើសខ្លះៗ វាបីដូចជាមនុស្សត្រូវបានហាត់ប្រាណ ហើយការមានចលនានេះនឹងជួយឱ្យរាងកាយកុមាររឹងមាំ បូកផ្សំនឹងប្រាជ្ញាស្មារតីផងដែរ។តែបើកុមារអសកម្មភាពរាងកាយនោះ ភាពរេផ្លិច សុខភាពរាងកាយក៏មានការអន់ខ្សោយដែរ។

៤.ញុំាអាហារពេលព្រឹកជាមួយកូនៗ អាចជួយឱ្យចំណងទំនាក់ទំនងរបស់កូនកាន់តែប្រសើរ និងមានការគោរព ក៏ដូចជាភាពកក់ក្ដៅផងដែរ។ជាពិសេសទៅទៀត ការញុំាអាហារពេលព្រឹកក៏ជាគន្លឹះថែរក្សាការពារជំងឺជាច្រើនមុខចូលមកក្នុងរាងកាយផងដែរ។ ជាក់ស្ដែងមហាសេដ្ឋីលំដាប់ពិភពលោក លោកMark Zuckerberg ជាមេធំរបស់ហ្វេសប៊ុក ក៏ធ្លាប់អះអាងថារឿងដែលចាំបាច់មួយរបស់លោកនាពេលព្រឹកព្រលឹមក៏ចំណាយពេលទទួលទានអាហារពេលព្រឹកជាមួយកូនៗនិងភរិយារបស់លោក បើទោះបីជាលោករវល់ការងារជាច្រើនក្ដី។

៥.បង្រៀនកូនៗឱ្យលេងល្បែងកំសាន្ត ដែលអាចបង្វឹកដល់ការគិតនិងដោះស្រាយបញ្ហា ដើម្បីឱ្យខួរក្បាលពួកគេបានហាត់ប្រាណខ្លះ។ល្បែងកំសាន្តនោះអាចជាការលេង អុក ល្បែងខ្មែរយើង ខ្លាស៊ីគោ និងល្បែងកំសាន្តផ្សេងទៀតដែលធ្វើឱ្យខួរក្បាលពួកគេរេផ្លិចល្អ។

បន្ថែមពីនេះមាតាបិតាក៏ត្រូវគិតគូរដល់ការរស់នៅដោយ នាំពួកគេឱ្យប្រឡូកជាមួយទំនាក់ទំនងសង្គមខាងក្រៅខ្លះ ការរក្សាអនាម័យ បរិស្ថានរស់នៅ ការគេង ការញុំា ការផឹកឱ្យបានគ្រប់ និងមានចម្រុះសារធាតុចិញ្ចឹម ពិសេសដែលមិនអាចខ្វះបានគឺការចាក់វ៉ាក់សុំាងការពារជំងឺផ្សេងៗឱ្យបានគ្រប់ជាដើម សកម្មភាពទាំងអស់នេះហើយនឹងជំរុញទាំងសុខភាពនិងភាពឆ្លាតវៃរបស់កុមារបានប្រសើរឡើង និងបង្ការកត្តាហានិភ័យផ្សេងៗទៅថ្ងៃអនាគតបានច្រើនផងដែរ។

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
Tror Sopheap
January 23 2025
185 views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.4 K views

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
693 views

#ចិត្តសាស្ត្រ

ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត
Tror Sopheap
January 16 2025
177 views

#ចិត្តសាស្ត្រ

លោក Maxwell បញ្ជាក់ថា កុំធ្វើរឿង ២នេះ ទើបជីវិតរបស់អ្នករឹងមាំ មានក្តីសុខ
Tror Sopheap
January 14 2025
294 views

#ចិត្តសាស្ត្រ

លោកយាយវ័យ ១០៤ ប្រាប់ក្បួនបន្តអាយុឱ្យវែង រស់នៅគ្មានស្រ្តេស មិនបាក់ទឹកចិត្ត
Tror Sopheap
January 14 2025
686 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.6 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia