អាហារ
តិចនិកថែសន្លាក់ ប្រសិនបើដាក់ចិត្តធ្វើប្រចាំថ្ងៃ មិនចាំបាច់ដេកភ័យរឿងឈឺសន្លាក់រុំារ៉ៃទៅថ្ងៃមុខ
Pheakdey Pao
April 26 2022
386 views

រឿងរ៉ាវឈឺសន្លាក់រុំារ៉ៃនៅក្នុងប្រទេសកម្ពុជា ភាគច្រើនគេសង្កេតឃើញកើតមានទៅលើមនុស្សវ័យចំណាស់ដោយមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ហើយអាចមានករណីខ្លះកើតចំពោះក្មេង និងមនុស្សពេញវ័យផងដែរ។ មូលហេតុនៅក្រោយនៃបញ្ហាឈឺសន្លាក់នេះ គឺអាចបណ្តាលមកពីកត្តាច្រើនយ៉ាងណាដូចជា ផឹកគ្រឿងស្រវឹង កង្វះជីវជាតិនៅក្នុងខ្លួន ទម្លាប់សកម្មភាពប្រចាំ កត្តាជំងឺប្រចាំកាយ ក៏ដូចជាការប្រើប្រាស់នូវថ្នាំមួយចំនួន។

ហេតុនេះហើយ ដើម្បីជួយសម្រួលទៅសុខភាពសន្លាក់ទូទៅ ផ្អែកទៅតាមប្រភពចេញផ្សាយរបស់គេហទំព័រ forthealthcare និង caryortho បានលើកឡើងនូវគន្លឹះសំខាន់ៗទាក់ទិនទៅនឹងការថែរក្សាសន្លាក់ កុំឱ្យមានបញ្ហា៖

- ការគ្រប់គ្រងទម្ងន់រាងកាយ៖ ប្រសិនបើអ្នកលើសទម្ងន់ សូមកំណត់ការទទួលយករបបអាហារ ដែលមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណទៀងទាត់ ដើម្បីអាចជួយអ្នកក្នុងការគ្រប់គ្រង ទម្ងន់រាងកាយ។

- រក្សាសកម្មភាព៖ ទម្លាប់នៃសកម្មភាពគឺជាផ្នែកមួយដែលជួយឱ្យសន្លាក់មានសុខភាព ប៉ុន្តែគួរជ្រើសរើសទម្រង់នៃការធ្វើលំហាត់ប្រាណដែលមានប្រសិទ្ធភាព (ដូចជាហែលទឹក ដើរ ឬជិះកង់ជាដើម)។

- ការម៉ាស្សា៖ សាច់ដុំនៅជុំវិញសន្លាក់ ដើរតួយ៉ាងសំខាន់ក្នុងការរក្សានូវស្ថេរភាព និងមុខងារ រាងកាយ។ ការអនុវត្តឱ្យបានទៀងទាត់នូវការម៉ាស្សាជាប្រចាំអាចជួយ សម្រួលនូវអាការៈ ចុករោយ ឬបំបាត់អាការៈរលាកសន្លាក់។

- ការបរិភោគអាហារ៖ ព្យាយាមទទួលទានត្រីដែលមានសារជាតិខ្លាញ់ល្អឱ្យបានច្រើន ដូចជាត្រីសាម៉ុង ត្រីសាឌីន ដើម្បីទទួលបានអត្ថប្រយោជន៍ប្រឆាំងនឹងការរលាកសន្លាក់។ ប្រភពអាហារផ្សេងទៀតដែលជួយដល់សុខភាពសន្លាក់រួមមាន តែបៃតង គ្រប់ធញ្ញជាតិ ខ្ញី ទឹកដោះគោជូ ឬផ្លែទទឺម រូមទាំងបរិភោគទឹកឱ្យបានគ្រប់គ្រាន់៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព
#ព័ត៌មានDecember 30 2024
ដំណឹងសោកសៅ! អតីតប្រធានាធិបតីអាម៉េរិក ជីម មីខាលទ័រ បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
#គំនិតរកស៊ីDecember 30 2024
លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
#សម្រស់December 29 2024
កុំអស់ក្តីព្រួយបាម្ភ! ៥អាហារនេះមានសមត្ថភាពកាត់ខ្លាញ់ក្បាលពោះ ថែសម្រស់
#ចិត្តសាស្ត្រDecember 29 2024
១០គតិបណ្ឌិតអ្នកចិត្តសាស្រ្តបណ្តុះចិត្តឱ្យអ្នកចេះតស៊ូដើម្បីរកអត្ថន័យឱ្យជីវិតចេះរីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia