ភ្នំពេញ- ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ - ក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ទីមួយលើពិភពលោក Herbalife Nutrition ថ្ងៃនេះបានប្រកាសសម្ពោធកាហ្វេទឹកកកដែលមានប្រូតេអ៊ីនខ្ពស់ (High Protein Iced Coffee) - ល្បាយកាហ្វេសុខភាព ដែលមានសារធាតុចិញ្ចឹម និងផ្សំជាមួយកាហ្វេស្រស់ៗនៅអាស៊ីប៉ាស៊ីហ្វិក។ កាហ្វេទឹកកកដែលមានប្រូតេអ៊ីនខ្ពស់ (High Protein Iced Coffee) របស់ក្រុមហ៊ុន Herbalife Nutrition មានផ្ទុកប្រូតេអ៊ីន ១៥ ក្រាម ប៉ុន្តែមានតែ ៨០ គីឡូកាឡូរីប៉ុណ្ណោះក្នុងការពិសារម្តង ហើយក៏ជាភេសជ្ជៈកាហ្វេដ៏ពេញនិយមដែលមានជាតិខ្លាញ់ទាប ព្រមទាំងជាជម្រើសបន្ថែមពីកាហ្វេទូទៅតាមហាងកាហ្វេ តាមតូបលក់ កាហ្វេ និងហាងផ្គត់ផ្គង់កាហ្វេធំៗផងដែរ។ ភេសជ្ជៈកាហ្វេថ្មីនេះ នឹងបម្រើជាអាហារសម្រន់យ៉ាងពិសេសសម្រាប់ពេលព្រឹក ឬពេលរសៀលដែលអាចពិសាបានតាមតម្រូវការ ហើយអ្នកក៏អាចបញ្ចេញ ថាមពលបានពេញមួយថ្ងៃផងដែរ។
អ្នកស្រី ឈុន ណៃឈីវ ប្រធានចាត់ការទូទៅក្រុមហ៊ុន Herbalife Nutrition មានប្រសាសន៍ថា៖ “ការដាក់សម្ពោធ កាហ្វេទឹកកកដែលមានប្រូតេអ៊ីនខ្ពស់ (High Protein Iced Coffee) នេះ គឺឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគេរំពឹងថា ការទទួលទានកាហ្វេនឹងមានការកើនឡើងកាន់តែច្រើននៅចន្លោះពេលបច្ចុប្បន្ននេះ រហូតដល់ឆ្នាំ២០២៤។ យោងតាម ការស្រាវជ្រាវ និងការធ្វើទីផ្សារ (https://www.media-outreach.com/) ជាសកល កាហ្វេនឹងកើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំ (CAGR) ៥,៣២% នៅចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤ ដោយអាស៊ីប៉ាស៊ីហ្វិកត្រៀមខ្លួនក្លាយជាតំបន់ដែលមានកំណើនលឿនបំផុតក្នុងអំឡុងពេលនេះ។ ខណៈពេលដែលតម្រូវការកាហ្វេនៅលើទីផ្សារមានការកើនឡើង ក៏មានភេសជ្ជៈកាហ្វេអ៊ីនមួយចំនួនលាយបញ្ចូលនូវជាតិស្ករ ជាតិខ្លាញ់ និងមានកាឡូរីខ្ពស់ផងដែរ។ កាហ្វេទឹកកកដែលមានប្រូតេអ៊ីនខ្ពស់ (High Protein Iced Coffee) របស់ Herbalife Nutrition មានគោលដៅផ្តល់ជូននូវកាហ្វេដែលមានរសជាតិឆ្ងាញ់ ជាមួយនិងជាតិខ្លាញ់ទាប ងាយស្រួលរៀបចំ និងមានជាតិប្រូតេអ៊ីនខ្ពស់។”
អតិថិជនគ្រាន់តែចំណាយពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះក្នុងការរៀបចំ ដោយដាក់កាហ្វេទឹកកកដែលមានប្រូតេអ៊ីនខ្ពស់ (High Protein Iced Coffee) ពីរស្លាបព្រាលាយជាមួយទឹក រួចក្រឡុកឱ្យសព្វ ហើយចាក់ពីលើទឹកកកដើម្បីទទួលបានភេសជ្ជៈ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ស្រស់ស្រាយ និងមានសារធាតុចិញ្ចឹមដែលផ្ដល់ថាមពលដល់ពួកគេពេញមួយថ្ងៃ។ រាល់ការទទួលទាន កាហ្វេទឹកកកដែលមានជាតិប្រូតេអ៊ីនខ្ពស់ (High Protein Iced Coffee) របស់ Herbalife Nutrition មានផ្ទុកនូវ៖
· ប្រូតេអ៊ីន ១៥ ក្រាម
· ៨០ គីឡូកាឡូរី
· ជាតិខ្លាញ់ ១ ក្រាម
· មិនមានបន្ថែមជាតិស្ករ ឬពណ៌សិប្បនិម្មិតឡើយ។
កាហ្វេទឹកកកដែលមានប្រូតេអ៊ីនខ្ពស់ (High Protein Iced Coffee) របស់ Herbalife Nutrition នឹងត្រូវបានដាក់ចេញលក់នៅក្រុមហ៊ុន Herbalife Nutrition ប្រចាំប្រទេសកម្ពុជាចាប់ពីថ្ងៃខែធ្នូ ឆ្នាំ២០២២នេះតទៅ ។
អំពី Herbalife Nutrition Ltd.
Herbalife Nutrition (NYSE: HLF) គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៨០ ។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង ៩៥ ប្រទេសដោយសមាជិកឯករាជ្យរបស់យើង ដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។ តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការសម្រេចបានឥទ្ធិពលវិជ្ជមានចំនួន ៥០លាន ជាមួយនឹងសកម្មភាពល្អត្រឹមត្រូវ ឱ្យបានមុនឆ្នាំ ២០៣០ ដែលជាខួបទី ៥០ របស់យើង។
សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com ។