ចិត្តសាស្ត្រ
ចង់ឱ្យសុខភាពផ្លូវចិត្តល្អ កុំមើលរំលងការរស់នៅក្នុងបរិបទបែបនេះ

ជីវិតមនុស្សម្នាក់ៗត្រូវការចាំបាច់ណាស់ក្នុងការថែរក្សាសុខភាពទាំងកាយនិងចិត្តឱ្យល្អ ដើម្បីមានថាមពលគ្រប់គ្រាន់ទៅប្រឈមមុខនឹងបញ្ហាផ្សេងៗដែលកំពុងកើតមានក្នុងលំហនៃជីវិតយើង។

ជាមួយគ្នានេះមានកត្តាច្រើនណាស់ចូលរួមចំណែកក្នុងការធ្វើឱ្យសុខភាពផ្លូវចិត្តប្រសើរឡើង ដូចជាហាត់ប្រាណ ការញុំា ការគេង ជាដើម។ហើយថ្ងៃនេះចាបបៃតងនឹងនាំទាំងអស់គ្នាទៅយល់ដឹងបន្ថែមទៀតពីទម្លាប់នៃការរស់នៅដើម្បីឱ្យសុខភាពផ្លូវចិត្តល្អ អាយុវែង និងជៀសបានជំងឺកាចមួយចំនួន។

យោងតាមការឱ្យដឹងរបស់ទស្សនាវដ្តី JAMA Network Open ការសិក្សាបានរកឃើញថាការមានកន្លែងបៃតងជុំវិញផ្ទះ និងសង្កាត់ដែលអ្នករស់នៅអាចធ្វើអោយប្រសើរឡើងនូវល្បឿនដំណើរការយល់ដឹងទាំងមូលរបស់ខួរក្បាលផងដែរ។បន្ថែមពីលើនេះសម្រាប់អ្នកដែលលំហែអារម្មណ៍ក្នុងសួនជាញឹកញាប់ ក៏អាចជួយកាត់បន្ថែមបញ្ហាធ្លាក់ទឹកចិត្តបានផងដែរ។នេះបើតាមការចុះផ្សាយរបស់ neurosciencenews

បន្ថែមពីនេះយោងតាម nrpa.orgបានបង្ហើបឱ្យដឹងដែរថាចំពោះបុគ្គលដែលមានទម្លាប់ទៅលេងសួនច្បារបៃតងរៀងរាល់មួយសប្ដាហ៍៣ដង អាចមានសុខភាពផ្លូវចិត្តប្រសើរជាងបុគ្គលដែលមិនបានទៅ។បន្ថែមពីនេះប្រសិនបើអ្នកបានធ្វើចលនារាងកាយ(ការរត់ហាត់ប្រាណ យូហ្គា...)នៅតំបនបៃតងទៀតនោះ នឹងជួយទាំងរាងកាយនិងផ្លូវចិត្តអ្នកកាន់តែប្រសើរទៀត​ជាពិសេស បញ្ហាសម្ពាធឈាម កម្រិតកូឡេស្តេរ៉ុល និងភាពតានតឹងនឹងកាត់បន្ថយបានល្អ ។

យោងតាមប្រភព medicinenet ចុះផ្សាយកាលពីឆ្នាំ២០១៩ ដែលសិក្សាពីធម្មជាតិបៃតងជាមួយជីវិតយើងមួយទៀតនោះបានលើកឡើងដែរថាមិនត្រឹមតែលំហាត់ប្រាណនិងការញុំាត្រឹមត្រូវទេដែលអាចជួយឱ្យអាយុវែង សូម្បីតែការរស់នៅជាមួយទីធ្លាដែលមានរុក្ខជាតិបៃតងក៏អាចជួយឱ្យរស់នៅបានយូរអង្វែងដែរ។

ធម្មជាតិពិតជាមានតម្លៃណាស់សម្រាប់ពិភពលោកទាំងមូលក្នុងនោះក៏មានជីវិតយើងផងដែរ ហេតុនេះប្រសិនបើអ្នកចង់បានភាពស្រស់ថ្លានៃអារម្មណ៍ សូមកុំភ្លេចផ្សាភ្ជាប់ជីវិតនឹងធម្មជាតិ ដើម្បីសុខភាពប្រសើរឡើងទាំងកាយនិងចិត្ត។

Improving urban health through green space | US Forest Service

Daan Park | Taipei Travel

អត្ថបទដោយ៖ ភោគ ម៉ារី

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ផ្នត់គំនិត ២នេះ ឱ្យអ្នកបន្ធូរសម្ពាធចេញពីចិត្តឱ្យអ្នករីករាយ គ្មានបញ្ហាផ្លូវចិត្តទេ
Tror Sopheap
November 25 2024
41 views

#ចិត្តសាស្ត្រ

រស់ឆ្ងាយជំងឺផ្លូវចិ.ត្ត! ទម្លាប់ ៥យ៉ាងដើរតួនាទីសំខាន់មើលថែចិត្តអ្នករស់ក្នុងសុភមង្គល
Tror Sopheap
November 25 2024
68 views

#ចិត្តសាស្ត្រ

៦ចំណុចនេះជួយកាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត កុំឱ្យអ្នកអា.យុខ្លី
Tror Sopheap
November 24 2024
100 views

#ចិត្តសាស្ត្រ

គេមើលងាយ! អ្នកគិតបែប អេឡូន ម៉ាស បានជីវិតអ្នកមានក្តីសុខ ឈ្នះការមើលងាយ
Tror Sopheap
November 24 2024
131 views

#ចិត្តសាស្ត្រ

រស់គ្មានជំងឺតាមខ្លួន! អ្នកប្រើ ៤វីធិនេះរស់ក៏សុខផ្លូវចិត្ត ប្រើជីវិតរស់ក្នុងសុខភាពមាំ
Tror Sopheap
November 22 2024
222 views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ប្រើក្បួនពិសេសនេះ ជួយស្រាយបញ្ហាចេញទ្រូងឱ្យស្រឡះចិត្ត ឱ្យចិត្តរឹងមាំ
Tror Sopheap
November 21 2024
83 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.2 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
2.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
1.3 K views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
729 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
562 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 25 2024
ផ្នត់គំនិត ២នេះ ឱ្យអ្នកបន្ធូរសម្ពាធចេញពីចិត្តឱ្យអ្នករីករាយ គ្មានបញ្ហាផ្លូវចិត្តទេ
#ចិត្តសាស្ត្រNovember 25 2024
រស់ឆ្ងាយជំងឺផ្លូវចិ.ត្ត! ទម្លាប់ ៥យ៉ាងដើរតួនាទីសំខាន់មើលថែចិត្តអ្នករស់ក្នុងសុភមង្គល
#ចិត្តសាស្ត្រNovember 24 2024
៦ចំណុចនេះជួយកាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត កុំឱ្យអ្នកអា.យុខ្លី
#ចិត្តសាស្ត្រNovember 24 2024
គេមើលងាយ! អ្នកគិតបែប អេឡូន ម៉ាស បានជីវិតអ្នកមានក្តីសុខ ឈ្នះការមើលងាយ
#អត្ថបទ PRNovember 23 2024
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី ប្រេងល្អបំផុតដែលត្រូវមាននៅក្នុងផ្ទះបាយរបស់អ្នក៖ ការយល់ដឹងអំពីខ្លាញ់ដែលមានសុខភាពល្អសម្រាប់បេះដូង
#ចិត្តសាស្ត្រNovember 22 2024
រស់គ្មានជំងឺតាមខ្លួន! អ្នកប្រើ ៤វីធិនេះរស់ក៏សុខផ្លូវចិត្ត ប្រើជីវិតរស់ក្នុងសុខភាពមាំ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia