បើយោងតាមការចុះផ្សាយរបស់គេហទំព័រ eatthis បានណែនាំនូវបន្លែ៥ប្រភេទ ដែលមានសមត្ថភាពជួយបណ្ដេញជាតិខ្លាញ់អាក្រក់ចេញពីរាងកាយ និងអាចបំប៉នសុខភាពរាងកាយផ្សេងទៀត៖
១. ស្ពៃ៖ ស្ពៃខៀវ ស្ពៃខ្មៅ សម្បូរដោយ វីតាមីន សារធាតុរ៉ៃ ម៉ាញ៉េស្យូម ជាពិសេសផ្ទុកដោយជាតិសរសៃជាច្រើន ល្អសម្រាប់ការបញ្ចុះជាតិខ្លាញ់ មិនធ្វើឱ្យរាងកាយមានខ្លាញ់ច្រើន បណ្ដេញជាតិពុលចេញពីសរីរាង្គ និងល្អសម្រាប់សុខភាពបេះដូងផងដែរ។
២.ទំពាំងបារាំង៖ យើងទាំងអស់គ្នាប្រាកដជា ស្គាល់បន្លែមួយមុខនេះហើយ វាជាបន្លែដែលកំពុងពេញនិយមខ្លាំងមួយ និងត្រូវបានគេជឿថា វាអាចជួយដល់សុខភាពទទួលទានបានយ៉ាងប្រសើរ។ ទំពាំងបារាំង សម្បូរជាតិសរសៃ សារធាតុរ៉ែ ជាតិខ្លាញ់ល្អ សម្រាប់សុខភាពជួយបញ្ចុះជាតិខ្លាញ់អាក្រក់ដែលមានក្នុងខ្លួនយើង ជួយសម្រួលចរន្ដឈាមឱ្យមានដំណើរការបានល្អប្រសើរ មួយវិញទៀតអ្នកដែលហាត់ប្រាណឬ អ្នកសម្រកគីឡូគួរតែកុំរំលងប្រភេទបន្លែ១នេះ។
៣.បន្លែខាត់ណា៖ ជាតិសរសៃខ្ពស់ សារធាតុចិញ្ចឹមបន្ថែមមាននៅក្នុងខាត់ណាជួយពន្លឿនដល់ប្រព័ន្ធរំលាយអាហារ ចំណែកឯ សារធាតុបេតាការ៉ូទីន ដែលមានក្នុងខាត់ណាដែរនោះ ជួយកាត់បន្ថយកូលេស្តេរ៉ុល LDL (ប្រភេទអាក្រក់) នៅក្នុងចរន្តឈាម។