ចិត្តសាស្ត្រ
សញ្ញា៤បង្ហាញថាដៃគូអ្នកជាមិត្តភក្តិដ៏ល្អ
Phoak Mary
October 20 2021
159 views

ចំណងស្នេហានិងមិត្តភាពសុទ្ធតែដើរតួសំខាន់សម្រាប់ដំណើរជីវិតយើងគ្រប់គ្នា ហើយក៏មានចំណងស្នេហាខ្លះកាន់តែមានសំណាងដោយសារ តែដៃគូរបស់ខ្លួនអាចបំពេញភារកិច្ចជាមិត្តភក្តិបានមួយផ្នែក ធ្វើឱ្យចំណងស្នេហាខ្លួនកាន់តែមានសុភមង្គលថែមទៀត។

តាមការឱ្យដឹងរបស់ powerofpositivityបានលើកឡើងពីចំណុចសម្គាល់៤ ដែលអាចសន្មត់ថាដៃគូអ្នកកំពុជាមិត្តភក្តិដ៏ល្អបន្ថែមពីជាដៃគូស្នេហាថែមទៀត ដែលអ្នកគួររក្សាដៃគូនេះឱ្យបានល្អព្រោះជាសំណាងដែលអ្នកបានគេជាដៃគូបន្តដំណើរទៅថ្ងៃមុខដ៏វែងឆ្ងាយជាមួយគ្នាបាន។

ចំណុចពិសេសទាំង៤នោះរួមមាន៖

១.អ្នកអាចមានពេលបង្កភាពក្អាកក្អាយជាមួយគ្នា

ពិតណាស់ជីវិតមិនអាចគេចផុតពីការកើតទុក្ខ តែក្នុងនោះក៏អាចមានតួអង្គលួងលោម ឬបង្កស្ថានភាពរីករាយសើចសប្បាយឱ្យដល់ជីវិតអ្នកមួយប៉ប្រិចភ្នែក ដោយមិនដឹងខ្លួនអ្នកផងដែរ។ដោយនេះហើយជាមនុស្សដែល ផ្ដល់អត្ថន័យឱ្យជីវិតអ្នកមួយផ្នែក ដែលយល់ពីអ្នក អាចកែប្រែស្ថានភាពមិនល្អរបស់អ្នក ដឹងពីតម្រូវការអ្នក បីដូចខ្លួនតែមួយឬមិត្តជំនិតផ្ទាល់ខ្លួន ដូច្នេះដែរ។

21 Best Fun Games For Couples

២.អ្នកមានអារម្មណ៍សុវត្ថិភាពពេលនៅជាមួយគ្នា

បើគិតដល់មិត្តភក្តិអ្នកអាចជួបគេច្រើននៅពេលអ្នកមិនរីករាយ ឬមានរឿងក្នុងចិត្តពេលខ្លះគ្រាន់តែបាននៅក្បែរនិយាយលេងជាមួយមិត្តអ្នកក៏រំសាយភាពទុក្ខព្រួយដែរហើយមិនចង់ឱ្យពួកគេចាកចេញពីអ្នកឡើយ ដោយសារអារម្មណ៍ដ៏ល្អនៅពេលអ្នកចំណាយពេលនៅក្បែរគ្នានោះឯង។មិនខុសគ្នាប៉ុន្មានដែរពីដៃគូដែលលក្ខណៈសម្បត្តិល្អដូចមិត្តភក្តិគឺអ្នកមានអារម្មណ៍ថាគ្រប់យ៉ាងបានធូរស្បើយនៅពេលមានពេលជាមួយមនុស្សម្នាក់នោះ ដោយមិនចាំបាច់មានកម្មវិធីឬបរិយាកាសអច្ចារ្យអ្វីក៏ដោយ។

៣.អ្នកអាចខឹងគ្នាតែមិនព្រមបញ្ចប់ចំណងទំនាក់ទំនងដោយងាយៗ

ជាដៃគូនឹងគ្នាប្រហែលជាអ្នកមានរឿងជាច្រើនត្រូវជជែក ត្រូវសប្បាយ ហើយក៏ត្រូវកើតទុក្ខនិងមានការអន់ចិត្តឬ ខឹងគ្នាផងដែរ ហើយចំណុចមួយដែលល្អសម្រាប់ដៃគូនិងជាមិត្តដ៏ល្អសម្រាប់គ្នានោះគឺ អាចលើកលែង ហើយស្រុះស្រួលគ្នាវិញបានដោយមិនហាមាត់បញ្ចប់ចំណងស្នេហាគ្នាទាំងកំហឹង។

៤.អាចចុះសម្រុងជាមួយមិត្តរបស់អ្នក

មិត្តភក្តិគ្នាគឺអាច ចុះសម្រុងជាមួយមិត្តដ៏ទៃទៀតបាន ហើយអាចមានពេលវេលាជជែក ឬសប្បាយជាមួយគ្នា ដោយមិនមានអារម្មណ៍ទើសទាល់។នេះហើយជាអ្វីដែលអ្នកអាចកត់សម្គាល់បានយ៉ាងងាយ។

មានមិត្តមានដៃគូដ៏យល់ចិត្តអាច បង្កភាពរីករាយ ហើយមានទុក្ខព្រួយជាមួយគ្នា តែមិនចាកចោលគ្នា នេះហើយជាសំណាង និងបង្កប់អត្ថន័យដ៏ឧត្តមសម្រាប់ជីវិត ចូលថែរក្សានិងលើកតម្កើង ចំណងទំនាក់ទំនងបែបនេះឱ្យកាន់តែប្រសើរនោះជីវិតអ្នកនឹងរឹតតែមានក្ដីសុខ ទោះក្នុងគ្រាលំបាក។

9,861 Old Couple Sweet Stock Photos, Pictures & Royalty-Free Images - iStock

អត្ថបទដោយ៖ ភោគ ម៉ារី

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ប្រើក្បួនពិសេសនេះ ជួយស្រាយបញ្ហាចេញទ្រូងឱ្យស្រឡះចិត្ត ឱ្យចិត្តរឹងមាំ
Tror Sopheap
November 21 2024
65 views

#ចិត្តសាស្ត្រ

អាហារ ៤មុខ ជួយកាត់ស្រ្តេស ឱ្យផ្លូវចិត្តរីករាយ ស្រស់ថ្លា
Tror Sopheap
November 20 2024
236 views

#ចិត្តសាស្ត្រ

បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
Tror Sopheap
November 12 2024
126 views

#ចិត្តសាស្ត្រ

បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ
Tror Sopheap
November 10 2024
276 views

#ចិត្តសាស្ត្រ

អ្នកស្រី Kamala បញ្ជាក់ថា ផ្នត់គំនិតឡូយបែបនេះ អនាគតអ្នកមិនជាប់គាំង១កន្លែងទេ
Tror Sopheap
November 7 2024
177 views

#ចិត្តសាស្ត្រ

១០គំនិតមាសលោក ត្រាំ ធ្វើឱ្យជីវិតគាត់ក្លាយជាឈ្នះ ជាមហាសេដ្ឋី
Tror Sopheap
November 6 2024
179 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.1 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.4 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
1.3 K views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
708 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
548 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 21 2024
អ្នកជំនាញប្រាប់ថា ប្រើក្បួនពិសេសនេះ ជួយស្រាយបញ្ហាចេញទ្រូងឱ្យស្រឡះចិត្ត ឱ្យចិត្តរឹងមាំ
#អត្ថបទ PRNovember 20 2024
ក្រុមហ៊ុន បច្ចេកវិទ្យាធំមួយរបស់ថៃ រៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី “ការបង្កើតសហគ្រាសដ៏ឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហា បច្ចេកវិទ្យាជូនសហគ្រិន
#ចិត្តសាស្ត្រNovember 20 2024
អាហារ ៤មុខ ជួយកាត់ស្រ្តេស ឱ្យផ្លូវចិត្តរីករាយ ស្រស់ថ្លា
#អាហារNovember 18 2024
រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia