ខ្ញីគឺជារុក្ខជាតិមើមមួយប្រភេទ ដែលមានប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលប្រជាជនខ្មែរយើងនិយមប្រើខ្ញីជាគ្រឿងផ្សំនៅក្នុងមុខម្ហូប ដែលបង្កើតបានជាម្ហូបមានរស់ជាតិឆ្ញាញ់ច្រើនមុខ ។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញីក៏ជាឱសថជួយកែរោគផ្សេងៗបានដូចគ្នា ជួយសុខភាពលើសពីការស្មាន។
ជាការពិតណាស់ យោងតាមលោកស្រី ម៉ៅ ស៊ីវហ៊ាង ជា CEO របស់សប្បិកម្ម SK ជាស្រ្តីឆ្នើម១រូប បានច្នៃ រុក្ខជាតិមើមខ្ញីមកធ្វើជាឱសថកែរោគ ជួយដោះស្រាយបញ្ហាសុខភាពបងប្អូនបានយ៉ាងល្អ។
-អត្ថប្រយោជន៍របស់ម្សៅខ្ញី
យើងគ្រប់គ្នាដឹងហើយថា ការផឹកទឹកក្ដៅពេលព្រឹកគឺជួយសុខភាពច្រើន តែបើផឹកលាយជាមួយម្សៅខ្ញីទៀត កាត់តែជួយសុខភាពអ្នកញុំាទ្វេដង ពីព្រោះផឹកហើយ ម្សៅខ្ញីអាចជួយកាត់បន្ថយកម្រិតសម្ពាធឈាម និងបង្កើនលំហូរឈាម ដែលអាចបង្កើនភាពស្រើបស្រាល និងមុខងារផ្លូវភេទទាំងបុរស និងស្ត្រី។ ខ្ញីអាចបន្ថយភាពតានតឹងអុកស៊ីតកម្ម និងការរលាក ដែលអាចមានប្រយោជន៍ក្នុងការលើកកម្ពស់ការមានកូន និងមុខងារផ្លូវភេទ កាត់បន្ថយស្ត្រេស
-របៀបប្រើប្រាស់ម្សៅខ្ញី
មកដឹងពីរបៀបពីការពិសារម្សៅខ្ញី ងាយៗទាំងអស់គ្នា
-ចាក់ទឹកក្តៅឧណ្ណៗ ឆ្អិនល្អ មួយកែវ
-ចាក់ម្សៅខ្ញី1 កូនស្លាបព្រាបបាយ រឺ ស្លាបព្រាកាហ្វេ (ចំពោះអ្នករៀន ហូប រឺ អ្នកមិនពូកែហិល អាចប្រើ សូមប្រើម្សៅខ្ញីតែ កន្លះស្លាព្រាកាហ្វេបានហើយ)
-ម្សៅខ្ញី អាចពិសារជាមួយទឹកត្រជាក់បាន ប៉ុន្តែប្រសិទ្ធភាពទាប ជាងទឹកក្តៅអ៊ុនៗ។ ផ្សាភ្ជាប់ជាមួយរបៀបប្រើប្រាស់ម្សៅខ្ញីខាង សូមបងប្អូនប្រើប្រាស់ឱ្យបានត្រឹមត្រូវការតាមណែនាំ ដើម្បីទទួលបានផលល្អប្រសើរមួយ។
គូសបញ្ជាក់ឱ្យដឹងថា ម្សៅខ្ញី គឺជាប្រភេទម្សៅខ្ញីធម្មជាតិ ផលិតឡើងនិងធ្វើឱ្យដោយកូនខ្មែរ ផ្ដល់ជាអត្ថប្រយោជន៍ជួយសុខភាពច្រើនសម្រាប់អ្នកមានបញ្ហាដូចបានរៀបរាប់ខាងលើ ដូចជាជួយបំបាត់ស្រ្តេស បាក់ទឹកចិត្ត ខឹងច្រើន ជួយសម្រួលសម្ពាធឈាម រួមទាំងសុខភាពផ្លូវភេទផងដែរ។ ចំពោះរបៀបផឹកអាចផឹកលាយជាមួយទឹកក្ដៅ ទើបឆាប់បានផលលឿន និងមានប្រសិទ្ធភាពខ្ពស់ សូមបងប្អូន ញុំាតាមការណែនាំឱ្យបានត្រឹមត្រូវ និងចូលរួមគាំទ្រ ផលិតផលខ្មែរទាំងអស់គ្នា៕
អត្ថបទដោយ៖ ប៉ែត ធីតា