អាហារ
ជំនួយច្រើន! បន្លែ ផ្លែឈើ និងសាច់ ៥ប្រភេទ ជាជំនួយល្អឯកជួយបំប៉នគ្រាប់ឈា.ម បង្ការភាពស្លេកស្លាំង
Pheakdey Pao
November 10 2022
395 views

ភាពស្លេកស្លាំង គ្មានកម្លាំង ឬថាមពល ដើម្បីបំពេញតម្រូវការសកម្មភាពប្រចាំថ្ងៃ គឺជាកត្តាហានិភ័យចម្បងមួយបង្ហាញពីបញ្ហាគ្រាប់ឈាម ឬជាជំងឺគ្រាប់ឈាមកង្វះសារជាតិចិញ្ចឹម បញ្ចូលទៅកាន់សរីរាង្គកាយផ្សេងៗទៀតមិនបានគ្រប់គ្រាន់។ បញ្ហានេះ អាចបណ្ដាលមកកត្តារបបអាហារសំខាន់ជាងគេ បង្កឱ្យមុខងារឈាមនៅក្នុងសរីរាង្គកាយត្រូវធ្លាក់ចុះខ្សោយ នាំឱ្យប្រព័ន្ធភាពសុំាសរីរាង្គកាយទាំងមូលងាយប្រឈមទៅនឹងជំងឺផ្សេងៗ។

កត្តានេះដែរ បើតាមប្រភព verywellfamily បានលើកឡើងនូវក្រុមបន្លែ ផ្លែឈើ និងសាច់ ចំនួន៥មុខមានអត្ថប្រយោជន៍បំផុតក្នុងការបំពេញគ្រាប់ឈាម ជាមួយនឹងមុខងាររបស់សារជាតិចិញ្ចឹមខ្លឹមៗ៖

១. ផ្លែទម្លាប់៖ វីតាមីន A និង C ខ្ពស់ មាននៅក្នុងផ្លែទម្លាប់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងកោសិកាឈាម។ លក្ខណៈពិសេសនៃ វីតាមីន A អាចផ្សាភ្ជាប់ពាក់ព័ន្ធនឹងការបង្ការបញ្ហាបង្ករោគស្លេកស្លាំងតាមរយៈយន្តការជីវសាស្រ្តចម្រុះ ដូចជាការពង្រឹងការលូតលាស់នៃប្រព័ន្ធភាពស៊ាំប្រឆាំងទៅនឹងមេរោគ កាត់បន្ថយភាពស្លេកស្លាំង និងការប្រមូលផ្តុំដែកចូលទៅបំពេញនៅក្នុងកោសិកា។

២. មើមយ៉េន៖ ​មើមយ៉េន​ មានសមត្ថភាពខ្ពស់ ជួយដល់អ្នកដែលមានបញ្ហាលើសឈាម បន្ថយកម្រិតសម្ពាធឈាម ស៊ីស្តូលិក និង diastolic ឱ្យមានតុល្យភាពក្នុងរាងកាយ។ មើមយ៉េន ក៏មានសារធាតុនីត្រាត ដែលវាបំលែងទៅជាទ្រីអុកស៊ីតផងដែរ ដែលជាម៉ូលេគុល ជួយទៅពង្រីកសរសៃឈាម ធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះមកប្រក្រតីវិញ។

៣. សាច់ទ្រូងមាន់ និងសាច់ឥតខ្លាញ់៖ អាហារសម្បូរប្រូតេអ៊ីន ដូចជាសាច់គ្មានខ្លាញ់ និងសាច់ទ្រូងមាន់ មានជាតិស័ង្កសីខ្ពស់ ដែលជាសារធាតុរ៉ែនេះនឹងបង្កើនកោសិកាឈាមស និងកោសិកា T ដែលប្រឆាំងនឹងការឆ្លងមេរោគក្នុងឈាម និងសរីរាង្គកាយ។

៤. បន្លែបៃតង៖ បន្លែស្លឹកពណ៌បៃតង (ស្ពៃខ្មៅ ខាត់ណា សាឡាត់...) ត្រូវបានគេដឹងថា មានផ្ទុកទៅដោយសារជាតិដែកដ៏សម្បូរបែប ជួយចូលទៅបំពេញគ្រាប់ឈាមនៅក្នុងសរីរាង្គកាយអ្នកទទួលទាន។ ជាងនេះទៀតសម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនរួច ការទទួលទាននូវក្រុមអាហារប្រភេទនេះ គឺរឹតតែមានគុណប្រយោជន៍ធំសម្រាប់សុខភាពម្តាយ និងទារក។

៥. ស៊ុត៖ ស៊ុតផ្ទុកទៅដោយវីតាមីនB12 ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់ដែលជួយរាងកាយបង្កើត DNA ចិញ្ចឹមខួរក្បាល ប្រព័ន្ធសរសៃប្រសាទ និងបង្កើតកោសិកាឈាមក្រហម។ សម្រាប់បុគ្គលដែលទទួលទាននូវប្រភេទវីតាមីន B12 បានគ្រប់គ្រាន់ គឺអាចការពារខ្លួនពីការកើតជំងឺសើស្បែក បញ្ហាភ្នែកខ្សោយ និងបញ្ហាសរសៃប្រសាទផ្សេងៗ បង្កឱ្យងាយប្រឈមនឹងជំងឺរួមមាន វង្វេងរង្វាន់ ជំងឺក្រិនច្រើនប្រភេទ ជំងឺ​សរសៃឈាម​បេះដូង ជំងឺ (Autoimmune) និងមហារីក...៕

 

ប្រភពបន្ថែម៖ Healthline

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
212 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.2 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia