ជំងឺ
វេជ្ជបណ្ឌិតប្រាប់វិធីដោះស្រាយរឿងនោមញឹកពេលយប់ ខណៈនោមញឹកអាចជាសញ្ញានៃជំងឺ៤មុខ
MC LyHouy
November 17 2022
1.4 K views

បញ្ហានោមញឹកនៅពេលយប់ ជាពិសេសនៅពេលដែលឡើងលើគ្រែគេងរួចហើយបែរជាត្រូវងើបទៅនោម គឺជារឿងដែលរំខានបំផុតដែលគ្មាននរណាម្នាក់ចង់ជួបឡើយ។ ប្រសិនបើផឹកទឹកច្រើនហើយនោមញឹកអាចជារឿងធម្មតា ប៉ុន្តែបើផឹកទឹកធម្មតាតែនោមញឹក ជាពិសេសនៅពេលយប់ អាចជាសញ្ញានៃស្ថានភាពសុខភាពបង្ហាញពីជំងឺដែលអ្នកមិនបានដឹងខ្លួន។ អ្នកជំនាញនៅគ្លីនិក Cleveland បានឱ្យដឹងថា នោមញឹកនៅពេលយប់អាចជាសញ្ញានៃជំងឺទឹកនោមផ្អែម, បញ្ហាប្លោកនោមធ្វើការលើស, ឆ្លងមេរោគលើផ្លូវទឹកនោម និងជំងឺក្រពេញប្រូស្ត្រាត។

មូលហេតុ១ទៀតដែលនាំឱ្យអ្នកនោមញឹក គឺអាចដោយសារតែកត្តាវ័យ។ នៅពេលដែលអ្នកអាយុច្រើន វ័យច្រើន អ័រម៉ូនមួយចំនួនធ្លាក់ចុះនៅក្នុងការគ្រប់គ្រងសារធាតុរាវនៅក្នុងរាងកាយ ហេតុនេះវាធ្វើឱ្យប្លោកនោមរបស់អ្នកពិបាកនៅក្នុងការទប់និងរក្សាទឹកនោម ទើបលេចចេញជាសញ្ញាធ្វើឱ្យអ្នកនោមញឹក។

វេជ្ជបណ្ឌិត Emily Slopnick ឯកទេសតម្រងនោមប្រចាំនៅគ្លីនិក Cleveland បានប្រាប់ថា “ប្រសិនបើអ្នកនោមច្រើនជាង១០ដងនៅក្នុង២៤ម៉ោង មានន័យថាអ្នកនោមញឹកហើយ។” ទី១.ជំហានដំបូងនៅក្នុងការដោះស្រាយបញ្ហានោមញឹកនៅពេលយប់គឺ កំណត់ត្រាចំណាំពីចំនួនដងនៃការនោម និងអាហារដែលអ្នកញ៉ាំចូលទៅ។ អ្នកត្រូវចំណាយពេល២ទៅ៣ថ្ងៃជាងមុនសិន ក្នុងការកត់ត្រាមើលថា អ្នកផឹកវត្ថុរាវច្រើនប៉ុនណាក្នុង១ថ្ងៃ ហើយអ្នកនោមប៉ុន្មានដង, បើ២ទៅ៣ថ្ងៃ អ្នកសង្កេតឃើញថាអ្នកពិតជានោមញឹកនៅពេលយប់ច្រើនជាងពេលថ្ងៃ ហើយនោមលើស១០ដងក្នុង១ថ្ងៃ នោះអ្នកត្រូវដោះស្រាយវាហើយ។

បន្ទាប់មក អ្នកត្រូវកាត់ផ្តាច់សារធាតុរាវឱ្យបាន២ម៉ោងមុនពេលចូលគេង។ បើអ្នកចូលចិត្តផឹកភេសជ្ជៈ ឬទឹកក្បែរម៉ោងគេង ប្រាកដណាស់អ្នកនឹងត្រូវងើបនោមពេលយប់។ ហេតុនេះត្រូវកាត់ផ្តាច់ភេសជ្ជៈរាវ២ម៉ោងមុនចូលគេង កាត់បន្ថយការផឹកជាតិអាល់កុល និងកាហ្វេអ៊ីននៅពេលថ្ងៃបន្ថែមទៀតរឹតតែប្រសើរ។

លើសពីនេះ សម្រាប់អ្នកមានជំងឺប្រចាំកាយ ហើយត្រូវលេបថ្នាំបញ្ចុះទឹកនោម សម្រាប់ជំងឺលើសឈាម ហើមជើង ឬជំងឺបេះដូងកកស្ទះ។ នោះអ្នកអាចលេបថ្នាំនេះនៅពេលរសៀល ល្អជាងពេលយប់, វិធីនេះ ថ្នាំនឹងធ្វើឱ្យរាងកាយរបស់អ្នកបញ្ចេញទឹកនោមច្រើននៅពេលរសៀល និងពេលល្ងាច ដែលអាចបណ្តាលឱ្យមានការផលិតទឹកនោមតិចនៅពេលយប់។ តែយ៉ាងណាមិញ អ្នកត្រូវពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន ដើម្បី​ប្រាកដ​អាចលាបបាននៅពេលថ្ងៃឬអត់។

បើអ្នកនៅតែនោមញឹកមិនបាត់នៅពេលយប់ ជម្រើសល្អបំផុតអ្នកត្រូវតែជួបពិគ្រោះប្រឹក្សាយោបល់ ឬពិនិត្យសុខភាពជាមួយនឹងគ្រូពេទ្យជំនាញឱ្យបានច្បាស់លាស់ ដើម្បីឱ្យដឹងថាបញ្ហានេះមកពីជំងឺណាមួយដែរឬទេ ដើម្បីព្យាបាលឱ្យបានទាន់ពេល។ បញ្ហាទឹកនោម នោមញឹកញាប់ ជាប់ពាក់ព័ន្ធនឹងបញ្ហាសុខភាពជាច្រើនផ្សេងទៀតជាពិសេសបើកើតលើមនុស្សស្រី ដូចនេះសូមកុំទុកយូរបើសង្ស័យ៕

អត្ថបទដោយ៖ កញ្ញា លីហួយ


MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រMay 1 2026
ចង់មានក្តីសុខ! នេះជាក្បួននាំឱ្យប្រជាជនហ្វាំងឡង់មិនចេះស្រ្តេស គ្មានសម្ពាធផ្នែកផ្លូវចិត្ត
#ចិត្តសាស្ត្រMay 1 2026
៣វិធីសាស្រ្តនេះ ជួយប្រជាជនហ្វាំងឡង់រស់នៅមានសុភមង្គលជាងគេលើលោក
#អាហារApril 30 2026
ប្រហែល ៧០%! អ្នកផឹកស្រាជាប្រចាំ ងាយប្រឈមបញ្ហាខួរក្បាលធ្ងន់ធ្ងរទាំង ៧នេះ
#ចិត្តសាស្ត្រApril 30 2026
កត្តា ១នេះធ្វើឱ្យប្តីប្រពន្ធរស់នៅមិនចុះសម្រុងនឹងគ្នា និងគ្មានក្តីសុខទៀត
#ចិត្តសាស្ត្រApril 29 2026
បុសស្រ្តី! ធ្វើរឿង ១នេះជួយកាត់ស្រ្តេស គេងលក់ស្រួល និងបង្កើនលំហូរឈា.-មខួរក្បាល
#ព័ត៌មានApril 28 2026
នេះជាតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២៨ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia