ជំងឺ
មេក្លោងធំៗ ទាំង៤ មានឱកាសឆក់ជីវិតដោយជំងឺលើសឈាម និងបេះដូងលឿនបំផុត
Tror Sopheap
August 28 2024
1.4 K views

បើអ្នកខ្វះទម្លាប់មិនសូវហាត់ប្រាណ ញ៉ាំតែសាច់ ផឹកស្រាច្រើន ញ៉ាំប្រៃៗ កើតស្ត្រេសច្រើន ធ្វើឱ្យមនុស្សជាច្រើនក្លាយជាជនរងគ្រោះនៃជំងឺលើសឈាម ពេលអាយុកាន់តែច្រើន ដែលអាចបង្កទៅជាបញ្ហាសុខភាពធ្ងន់ដូចជាជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ហើយវាពិបាកព្យាបាលណាស់។ នេះជាមេក្លោងធំចំនួន៤ ដឹកនាំជំងឺចូលខ្លួន។

១.តំណពូជ៖ តាមលោកវេជ្ជបណ្ឌិត ចាន់ បញ្ញាសុខា ឯកទេសផ្នែកបេះដូង និងសរសៃឈាម បានលើកឡើងថា ជំងឺលើសឈាមមិនមែនជាជំងឺឆ្លង ឬជំងឺតពូជនោះទេ ប៉ុន្តែវាត្រូវបានកំណត់ថាជាជំងឺដែលមានលក្ខណៈគ្រួសារ បានន័យថា វាមានហ្សែនកំណត់។ ករណីក្នុងក្រុមគ្រួសារមួយដែលមានម្តាយ ឬឳពុកកើតជំងឺលើសសម្ពាធឈាមនោះ កូនៗនឹងអាចមានលទ្ធភាពប្រឈមនឹងជំងឺនេះក្នុងភាគរយខ្ពស់ជាងអ្នកដទៃផងដែរ។

២. គ្រឿងស្រវឹង៖ ការញ៉ាំគ្រឿងស្រវឹងញឹកញាប់យូរៗទៅអាចធ្វើឱ្យសម្ភាធឈាមកើនឡើង និងអាចបណ្តាលឱ្យខូចបេះដូង នេះជាកត្តាឆក់ជីវិតរបស់អ្នកលឿនណាស់។ បើយោងតាមអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី​ មានប្រសាសន៍ថា ជំងឺសសៃឈាមយើងនឹងមានបញ្ហា បើយើងមិនហាត់ប្រាណ ផឹកស្រាជាប្រចាំថ្ងៃ ឬញុំាសាច់មានជាតិខ្លាញ់ច្រើនពេក ហើយយើងអត់​ដុត​ជាតិខ្លាញ់តាមរយៈការហាត់ប្រាណ វានឹង​​​ស្តុកទុកក្នុងសសៃឈាមយើង ធ្វើឱ្យសសៃឈាមរួមតូច នោះវានឹងបង្កសម្ពាធឈាមឡើងខ្ពស់ មកពីខ្លាញ់ក្នុងសរសៃឈាមយើងច្រើន ធ្វើឱ្យឈាមមិនអាច​ធ្វើរត់ស្រួល។ អ្នកដឹងហើយថា ស្រាសម្បូរជាតិពុលណាស់ បើនៅក្នុងរាងកាយស្រូបជាតិពុលច្រើន តើបេះដូង ថ្លើម និងសរសៃឈាម ប៉ះពាល់អ្វីខ្លះ? តើជីវិតរបស់អ្នកមានជំងឺកាចបែបនេះ រស់នៅដល់អាយុប៉ុន្មានដែរ?

៣. ជក់បារី៖ តាមលោកវេជ្ជបណ្ឌិត ឃ្លាំង សៀងលី ផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកអ្នកលឿងបានលើកឡើងថា ការជក់បារីមិនត្រឹមតែបង្កើនសម្ពាធឈាមប៉ុណ្ណោះទេ ប៉ុន្តែសារធាតុគីមីដែលមាននៅក្នុងបារីក៏អាចបំផ្លាញស្រទាប់ជញ្ជាំងសរសៃឈាមរបស់យើងខ្លាំងដែលអាចបណ្តាលឱ្យសរសៃឈាមរួមតូច និងបង្កើនហានិភ័យនៃជំងឺបេះដូង ហើយផ្សែងបារីក៏អាចបង្កើនហានិភ័យជំងឺបេះដូង។ ហើយភាគច្រើនចាស់ៗ ដែលជក់បារីច្រើនមានហានិភ័យដល់អាយុជីវិតលឿន ព្រោះតែវាប៉ះពាល់បេះដូងខ្លាំង។

៤. កុំទម្លាប់ញុំាសម្លផងទឹកទឹកត្រីផង៖ មនុស្សជាច្រើនតែងមានទម្លាប់បន្ថែមទឹកត្រីទឹកជ្រលក់ជាមួយម្ហូបអាហារទាំងដែលជាតិអំបិលគ្រប់គ្រាន់មានក្នុងសម្ល ការទម្លាប់ញុំាដូច្នេះអាចបង្កជាគ្រោះថ្នាក់ដល់សុខភាពបាន ដូចនេះគួរព្យាយាមកាត់បន្ថយ។ តាមលោកវេជ្ជបណ្ឌិត Dr. Laffin នៃមន្ទីពេទ្យ Cleveland បានលើកឡើងថា ការញ៉ាំប្រៃច្រើន ធ្វើឱ្យមានបញ្ហាចាល់ជាតិទឹកក្នុងរាងកាយជាផ្នែកមួយវិវត្ដទៅរកជំងឺលើសឈាម។ ការលើសឈាមជាហានិភ័យខ្ពស់នាំឱ្យកើតជំងឺគាំងបេះដូង ហើយខ្សោយបេះដូង និងងាយគ្រោះថ្នាក់ដល់សរសៃឈាមខួរក្បាលលឿន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3003

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពេលនេះ! ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាលឯកជន ២នេះ
Tror Sopheap
December 16 2025
17 K views

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
11.6 K views

#ជំងឺ

បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
Tror Sopheap
December 15 2025
10 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
9.8 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
9 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
7.1 K views
អត្ថបទថ្មីៗ
#ជំងឺDecember 18 2025
ប្រយ័ត្នផង! អ្នកចូលចិត្តលេងទូរស័ព្ទយប់ៗជ្រៅ អាចប្រឈមនឹងជំងឺកាចសាហាវទាំងនេះ
#ព័ត៌មានDecember 18 2025
បងប្អួនមានសាច់ញាតិនៅក្រៅប្រទេស សូមធ្វើដំណើររំលងប្រទេសថៃ កុំឱ្យជួបបញ្ហាធំទាំង ៤នេះ
#ជំងឺDecember 18 2025
កុំបណ្ដោយខ្លួន! គេងមិនលក់ជាប្រចាំអាចធ្វើឱ្យអ្នកមានជំងឺ ៤ នេះ
#ព័ត៌មានDecember 17 2025
អាជ្ញាធរភ្នំពេញដាក់បម្រាមមិនឱ្យប្រើប្រាស់ដ្រូនគ្រប់ប្រភេទក្នុងភូមិសាស្រ្ត ១នេះដាច់ខាត
#គំនិតរកស៊ីDecember 17 2025
មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
#អាហារDecember 17 2025
ពេលព្រឹកញ៉ាំអាហារ ៣នេះ ជួយអ្នកកាត់បន្ថយហានិភ័យជំងឺមហារីក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia