ជំងឺខ្វះឈាមក្រហមគឺជាជំងឺមួយដែលហានិភ័យខ្ពស់ខ្លាំងមែនទែនដល់សុខភាពរបស់មនុស្សប្រុសស្រីបើទុកដល់ដំណាក់កាលធ្ងន់ធ្ងរ។ ជំងឺខ្វះឈាមក្រហមគឺជាជំងឺមួយដែល បណ្តាលមកពីការថយចុះនៃការផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង និងការកើនឡើងការបំផ្លាញគ្រាប់ឈាម។
ខាងក្រោមនេះគឺជាសញ្ញាខ្វះឈាមក្រហម៖
-ស្បែកស្លេកឬឡើងលឿង
-ឈឺក្បាល វិលមុខ
-ខ្សោយកម្លាំង
-ត្រជាក់ដៃជើង
-ដង្ហើមខ្លី
-បេះដូងលោតញាប់
-ឈឺទ្រូង…។ អាស្រ័យហេតុនេះហើយ ប្រសិនណាមានសញ្ញាណាមួយកើតមានឡើងរុំារ៉ៃត្រូវប្រយ័ត្នឱ្យមែនទែន។ ជាមួយគ្នានេះដែរ ប្រសិនណាអ្នកកំពុងខ្វះឈាមក្រហម ត្រូវប្រញាប់ញុំារបបអាហារដើម្បីប៉ូវឈាមមកវិញ។ ចៀសវាងទុកឱ្យអាការខ្វះឈាមរបស់អ្នកកាន់យធ្ងន់ធ្ងរពិបាកទប់ស្កាត់។
ខាងក្រោមនេះគឺជាផែនការញុំាអាហារ៣ពេលដើម្បីប៉ូវគ្រាប់ឈាមឱ្យពេញមកវិញ៖
ពេលព្រឹក៖ សម្រាប់អាហារពេលព្រឹកអាចអាចជ្រើសអាហារញុំាមានដូចជា សាច់មាន់ ផ្សិត ដំឡូងផ្អែម ខាត់ណាជាដើម។ ក្រុមអាហារទាំងនេះមិនសូវមានជាតិខ្លាញ់អាក្រក់ដែលបង្កជាបញ្ហាសុខភាពឡើងមក១ទៀត។ ហើយមួយវិញទៀតគឺសម្បូរសារធាតុចិញ្ចឹមល្អៗ ជាតិដែក ដែលមានប្រយោជន៍សម្រាប់អ្នកខ្វះឈាម ថែមទាំងមិនធ្វើឱ្យឡើងគីឡូ។
ពេលថ្ងៃ៖ អាហារពេលថ្ងៃ អាចឆាសាច់គោ លាយជាមួយបន្លែចម្រុះ មានដូចជា ខាត់ណា ការ៉ុត រួមទាំងសណ្ដែកជាដើម។ ក្រុមអាហារទាំងនេះផ្ដល់ជាប្រូតេអ៊ីនល្អសម្រាប់ទ្រទ្រង់រាងកាយ ជួយប៉ូវកម្លាំង ប៉ូវឈាម មិនជាតិសរសៃល្អសម្រាប់ជួយសម្រួលមុខងារក្រពះពោះវៀនរបស់អ្នកឱ្យដំណើរការល្អ។
ពេលល្ងាច៖ អាចជ្រើសយកសម្លដែលសម្បូរដោយបន្លែ ឬក៏ញុំាបន្លែឱ្យបានច្រើនជាងសាច់ មានដូចជាសណ្ដែក ម្ទេស ប៉េងប៉ោះ ខ្ទឹមស ខ្ទឹមក្រហមជាដើម។ មួយវិញទៀតអាចញុំាជាប្រភេទសាច់ដែរ តែជាសាច់ត្រីព្រោះសាច់ត្រីមានអាស៊ីតខ្លាញ់ល្អៗសម្រាប់សុខភាព។
មួយវិញទៀត អ្នកអាចជ្រើសអាហារបន្ថែមទៀតបានមានដូចជា៖
-វីតាមីនបេ១២៖ មាននៅក្នុងទឹកផ្លែឈើ ទឹកដោះគោ ផលិតផលសណ្ដែកដែលអ្នកអាចរកញុំាជាប្រចាំថ្ងៃបានស្រួល។
-វីតាមីនស៊ី៖ មាននៅក្នុងប្រភេទផ្លែឈើជាច្រើនជាពិសេសផ្លែក្រូច ឪឡឹក ខាត់ណា ប៉េងប៉ោះជាដើមសុទ្ធសឹងល្អសម្រាប់ជួយទៅបង្កើនជាតិដែកនៅក្នុងរាងកាយបាន។
ជាចុងក្រោយ ប្រសិនណាអ្នកកំពុងខ្វះឈាមក្រហម កុំទុកយូរគួរតែប្រញាប់ទៅជួបពេទ្យដើម្បីដើម្បីព្យាបាលឱ្យបានត្រឹមត្រូវ តាមរយៈការប្រើប្រាស់ថ្នាំនិងរបបអាហារដែលគួរញុំាឱ្យកាន់តែប្រសើរជាងនេះ ដើម្បីជួយឱ្យស្ថានភាពខ្វះឈាមរបស់អ្នកត្រឡប់មកសភាពដើមវិញ។ មួយវិញទៀត សម្រាប់របបអាហារខាងលើអាចជួយបានខ្លះៗតែប៉ុណ្ណោះមិនមែនញុំាភ្លាមប៉ូវឈាមបានភ្លាមទេ៕
អត្ថបទដោយ៖ ធីតា
ឯកសារយោង៖ https://www.medicalnewstoday.com