អាហារ
អាហារសំខាន់ៗជួយលាងជាតិពុលក្នុងថ្លើម កាត់បន្ថយហានិភ័យនៃជំងឺថ្លើមរ៉ាំរ៉ៃ
Sochenda Hai
September 11 2020
906 views

ទម្លាប់មិនល្អក្នុងការរស់នៅ ការមិនហាត់ប្រាណ ចំណីអាហារ បន្លែនិងផ្លែឈើគីមី ញ៉ាំស្រានិងជក់បារីជាប្រចាំ ជាការបំពុលនិងបំផ្លាញថ្លើមរាល់ថ្ងៃ ដែលមនុស្សភាគច្រើនធ្វើដោយមិនដឹងខ្លួន។ យោងតាម WebMD របបអាហារប្រចាំថ្ងៃដើរតួរឯកក្នុងការបំពុលនិងបំផ្លាញថ្លើម ហើយយូរៗទៅបង្កជាជំងឺថ្លើមរ៉ាំរ៉ៃ និងមហារីក បើជាតិពុលក្នុងថ្លើមកើនឡើងខ្លាំង ហើយថ្លើមកាន់តែចុះខ្សោយ។

ខាងក្រោមនេះជារបបអាហារសុខភាពសំខាន់ៗជំនួយថ្លើម ដកស្រង់ចេញពីសាលាវេជ្ជសាស្ត្រ John Hopkins Medicine របស់អាមេរិក និងគេហទំព័រសុខភាព Healthline៖

១) កាហ្វេ

កាហ្វេជួយធ្វើឱ្យជាតិខ្លាញ់ធ្លាក់ចុះ បង្កើនកម្រិតអង់ទីអុកស៊ីដង់នៅក្នុងថ្លើមដែលជួយកាត់បន្ថយការរលាក និងបង្កើនកម្រិតនៃសារធាតុប្រឆាំងអុកស៊ីតកម្ម បន្សាបរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ដែលត្រូវបានផលិតដោយធម្មជាតិនៅក្នុងរាងកាយហើយអាចបណ្តាលឱ្យខូចខាតដល់កោសិកា កាត់បន្ថយហានិភ័យនៃជំងឺក្រិនថ្លើម ឬការខូចខាតថ្លើមជាអចិន្ត្រៃយ៍សម្រាប់ អ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃដូចជារលាកថ្លើមប្រភេទ A B C បិងអាច អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកថ្លើម។

២) តែ

តែបៃតងជួយបង្កើនកម្រិតអង់ស៊ីមថ្លើម កាត់បន្ថយអុកស៊ីតកម្ម និងជាតិខ្លាញ់ក្នុងថ្លើម កាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើម។

៣) ក្រូចថ្លុង

ក្រូចត្លុងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម naringenin ដែលការពារថ្លើម កាត់បន្ថយការរលាក ជួយការពារកោសិកាកុំឱ្យឆាប់ខូចខាត និងជួយកាត់បន្ថយបរិមាណខ្លាញ់នៅក្នុងថ្លើម បង្កើនអង់ស៊ីមថ្លើម ទៅដុតខ្លាញ់ កាត់បន្ថយការវិវត្តនៃជំងឺថ្លើម

៤) ផ្លែប៊្លូបឺរី

ផ្លែប៊្លូបឺរី មានផ្ទុកនូវសារធាតុ anthocyanins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារថ្លើមពីការខូចខាត ជួយធ្វើឱ្យថ្លើមមានសុខភាព ជួយឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ និងជួយបង្កើនអង់ស៊ីមថ្លើមប្រឆាំងអុកស៊ីតកម្ម កំចាត់ចោលរ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។

៥) ទំពាំងបាយជូរ

ទំពាំងបាយជូរ ក្រហមនិងស្វាយមានផ្ទុករ៉េដ្រារ៉ាតជួយកាត់ បន្ថយការរលាក ការពារថ្លើមពីការបំផ្លាញ និងបង្កើនកម្រិតប្រឆាំងអុកស៊ីតកម្។ម

៦) ផ្លែព្រូន

ផ្លែព្រូនជាឱសថបុរាណព្យាបាលដំបៅ អស់កម្លាំងជួយបន្សាបជាតិពុលពី កាត់បន្ថយការរលាកបន្ទាប់ពីផឹកស្រា កាត់បន្ថយកូលេស្តេរ៉ុល ដែលបង្កគ្រោះថ្នាក់ដល់ថ្លើម ជួយបង្កើនកម្រិតប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយហានិភ័យនៃជំងឺថ្លើមរ៉ាំរ៉ៃ និងមហារីក។

៧) ទឹក Beetroot

Beetroot ជាប្រភពនៃនីត្រាតនិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលគេហៅថា Betalains ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូ ងនិងកាត់បន្ថយការខូចខាតអុកស៊ីតកម្ម និងរលាក បង្កើនអង់ស៊ីមបន្សាបជាតិពុលថ្លើម។

៨) បន្លែស្លឹកបៃតង

បន្លែបៃតង ស្ពៃបៃដង ខាត់ណាខៀវ ជាប្រភពជាតិសរសៃខ្ពស់និងរសជាតិប្លែក។ ជួយបង្កើនកម្រិតអង់ស៊ីមបន្សាបជាតិពុល និងការពារថ្លើមពីការបំផ្លាញ។

៩) គ្រាប់ធុញ្ញជាតិ

គ្រាប់ធុញ្ញជាតិមានជាតិខ្លាញ់ល្អ និងវីតាមីនប្រឆាំងអុកស៊ីតកម្មបង្កើនអង់ស៊ីមថ្លើម បន្សាបជាតិពុល និងការពារថ្លើមពីការបំផ្លាញ។

១០) ខ្លាញ់ត្រី

ខ្លាញ់ត្រីមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជាខ្លាញ់ដែលមានសុខភាពល្អជួយកាត់បន្ថយការរលាក កាត់បន្ថយជាតិខ្លាញ់ រក្សាកម្រិតអង់ស៊ីមប្រឆាំងនឹងការរលាក។

១១) ប្រេងអូលីវ

ប្រេងអូលីវមានផ្ទុកខ្លាញ់ល្អនិងសារធាតុប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយ ការប្រមូលផ្តុំជាតិខ្លាញ់ នៅក្នុងថ្លើម និងបង្កើនកម្រិតអង់ស៊ីមជួយឱ្យថ្លើមមានសុខភាពល្អ។

១២) ស៊ុត

ស៊ុតសំបូរទៅដោយអាស៊ីដអាមីណូ និង choline ជួយថ្លើមបន្សាបជាតិពុល។

១៣) ខ្ទឹមស

ខ្ទឹមសមានសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា allicin, amino acid arginine និង mineral អាចជួយដល់ដំណើរការថ្លើម សម្អាតថ្លើម និងបំបាត់ជាតិពុល។

សូមស្រលាញ់និងថែរក្សាថ្លើម ដោយយកចិត្តទុកដាក់និងផ្លាស់ប្តូររបបអាហារចាស់ៗដែលមិនល្អចោល ហើយបញ្ចូលអាហារទាំងនេះទៅក្នុងរបបអាហាររបស់អ្នកព្រោះវាជួយឱ្យថ្លើមរបស់អ្នកដំណើរការបានល្អ ហើយអ្នកក៏មានសុខភាពល្អ និងពិសេសកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ថ្លើម និងជំងឺមហារីក៕

អត្ថបទស្រាវជ្រាវដោយ ហៃ សុចិន្តា



Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទទាក់ទង

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
6.1 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
5.7 K views

#អាហារ

សាកហូបអាហារ ៥នេះ ជួយកាត់រំលាយជាតិខ្លាញ់ក្បាលបានលឿន
Tror Sopheap
December 2 2024
362 views

#អាហារ

ពិបាកចិត្តលើសគីឡូ! ៤វិធីក្នុងការញ៉ាំអាហារឱ្យអ្នករំលាយជាតិខ្លាញ់ក្បាលពោះ
Tror Sopheap
December 1 2024
222 views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
830 views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
1.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
7.9 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
6.1 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
5.7 K views

#ចិត្តសាស្ត្រ

អ្នកលើសឈាម! ដាច់ខាតធ្វើរឿង ២នេះ បន្ថយសម្ពាធឈាមឱ្យថយចុះ
Tror Sopheap
December 4 2024
1.4 K views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
711 views
អត្ថបទថ្មីៗ
#អាហារDecember 13 2024
ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
#អត្ថបទ PRDecember 13 2024
អ្នកកាត់បន្ថយរហូត80% ហានិភ័យពីជំងឺស្ទះសរសៃឈាមបេះដូង បើអនុវត្តតាមវិធីខាងក្រោម
#ព័ត៌មានDecember 12 2024
ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានDecember 12 2024
ក្រសួងសុខាភិបាលបញ្ជាក់ថា ការផ្ទុះមេរោគអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ មិនពិតទេ
#កីឡាDecember 11 2024
អ្នកមានបញ្ហាធាត់ខ្លាំង ខ្វះការលើកចិត្ត មកដឹងពីបុរសបាក់ទឹកចិត្ត ប្រែខ្លួនជាមនុស្សសាច់ដុំ
#អាហារDecember 11 2024
៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia