សម្រស់
ធ្មេញនិងខូចស្អុយ អាក្រក់មើលបើអ្នកនៅតែបន្តទម្លាប់ញ៉ាំអាហារទាំងនេះ
Phoak Mary
January 6 2021
996 views

សុខភាពមាត់ធ្មេញ គឺជារឿងសំខាន់ខ្លាំងមែនទែនដែលអ្នកគួរតែយកចិត្តទុកដាក់បំផុត ព្រោះជាចំណុចទាក់ទាញដ៏សំខាន់មួយនៅពេលបង្ហាញស្នាមញញឹមដ៏ស្រស់ស្អាតរបស់យើង។ ញ៉ាំអាហារបានត្រឹមត្រូវនិងជួយថែរក្សាសុខភាពធ្មេញឲ្យល្អ តែបើញ៉ាំមិនគិត​ មិនខ្វល់ថាអាហារប្រភេទណាធ្វើឲ្យប៉ះពាល់ធ្មេញទេនោះ ធ្មេញរបស់អ្នកនិងជួបបញ្ហា ពុកធ្មេញ អង្កូវស៊ីធ្មេញ ធ្មេញប្រែពណ៌ទៅជាលឿង ខ្មៅឬ ខូចធ្មេញទាំងស្រុងទៀតផង។

មែនទែនទៅ បើសិនយើងក្រឡេកមកមើលនាយុគសម័យថ្មីនេះ ឃើញថាមានបណ្ដាផលិតផលជាច្រើនដែលអាចជួយថែរក្សាធ្មេញរបស់អ្នក ក៏ប៉ុន្តែបើអ្នកញ៉ាំអាហារដោយមិនគិត ទោះផលិតផលល្អស្ដង់ដាកម្រិតណាធានាថាជួយធ្មេញអ្នកមិនបានទេ។ ដូច្នេះថ្ងៃនេះ​ HealthyCambodiaនិងប្រាប់អ្នកពីអាហារមួយចំនួនដែលបំផ្លាញធ្មេញអ្នកខ្លាំងបំផុត។ 

ប្រឹងខាំ ឬ ទំពាររបស់រឹង៖ នៅពេលដែលអ្នកចូលចិត្តញ៉ាំអាហារដែលរឹងដូចជា ខាំទឹកកក គ្រាប់ធញ្ញជាតិរឹងៗ ពោតលីង ស្ករគ្រាប់រឹងៗឬយកធ្មេញប្រឹកខាំគាស់គំរបគំប៉ុងផ្សេងៗ ដែលទាំងនេះនិងធ្វើឲ្យធ្មេញអ្នកងាយនិងបែកឬ​ ប្រេះស្រាំស្រទាប់ធ្មេញខាងក្នុងយ៉ាងឆាប់រហ័ស។

អាហារដែលក្ដៅ៖ ការញ៉ាំអាហារទាំងមានសភាពនៅក្ដៅ ដូចជាទឹកសម្លរក្ដៅ ផឹកទឹកក្ដៅ ញ៉ាំសាច់ឬ បន្លែក្ដៅៗ ពេក វានិងធ្វើឲ្យខូចអញ្ចាញធ្មេញ ធ្មេញឆាប់ផ្ដើមស្រើបក្ដៅពីក្នុង ធ្វើឲ្យស្រទាប់ក្នុងរបស់ធ្មេញទទួលរងសម្ពាធកម្ដៅ បង្ករបញ្ហាពុកធ្មេញ ខូចកាចាធ្មេញ រាគស៊ីធ្មេញជាដើម។

អាហារត្រជាក់ពេក៖ ការញ៉ាំអាហារដែលមានភាពត្រជាក់ខ្លាំង ដូចជាបង្អែមដាក់ទឹកកក ទឹកក្រឡុក ភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ ហើយលើសនេះ​ អ្នកខ្លះចូលចិត្តយកដុំទឹកកកមកអង្គុយខាំញ៉ាំលេង​ ដែលរឿងតូចៗសាមញ្ញទាំងសុទ្ធតែជាវុធមុខស្រួចក្នុងការបំផ្លាញផ្នាសក្នុងរបស់ស្រទាប់ធ្មេញ​ឲ្យរិចរិល ស្ដើង និង ធ្វើឲ្យធ្មេញហួលឈឺពីក្នុង បង្ករទៅជារាគស៊ីធ្មេញ ប្រេះធ្មេញជាដើម។

អាហារផ្អែម៖ ការចូលចិត្តញ៉ាំអាហារដែលមានជាតិផ្អែមមិនល្អចំពោះសុខភាពមាត់ធ្មេញនោះទេ ជាពិសេសអាហារដូចជា ដំណាប់ផ្លែឈើ ការ៉ែម ស្ករគ្រាប់ ឬ ភេស្ជជៈកំប៉ុងដែលមានជាតិស្ករច្រើន ។ នៅពេលយើងញ៉ាំហើយសារធាតុកាកសំណល់ស្ករទាំងនោះជាប់នៅនិងធ្មេញ ធ្វើឲ្យធ្មេញ ធ្វើឲ្យធ្មេញឡើងលឿង ពុកធ្មេញ ដង្កូវស៊ីធ្មេញជាដើម។

អាហារផ្អាប់៖ អាហារប្រភេទនេះមានដូចជា​ ប្រហុក ម៉ាំ ផ្អក ជ្រក់ត្រាំ ឬ គ្រឿងកំប៉ុងដែលមានក្លិន ពពួកអាហារទាំងអស់នេះ វាធ្វើឲ្យក្លិនមាត់របស់អ្នកមានក្លិនមិនល្អ មានក្លិនស្អុយចេញពីក្នុង និង ធ្វើឲ្យធ្មេញពុកផុយ ស្អុយធ្មេញ ។

គួររម្លឹកថា នៅក្នុងគេហៈទំព័ររបស់ Mouth Healthy បានបញ្ជាក់ផងដែរថា បើចង់ឲ្យធ្មេញទទួលបានសុខភាពល្អ​ ធ្មេញដែលរឹងមាំសស្អាត សូមជៀសឲ្យឆ្ងាយពីអាហារទាំងប៉ុន្មានប្រភេឬខាងលើនេះ ព្រោះវាបង្ករផលអាក្រក់ខ្លាំងចំពោះធ្មេញ។

ដូច្នេះ ដើម្បីទទួលបានធ្មេញស្អាត​ អ្នកគួរញ៉ាំអាហារដែលមានភាពត្រជាក់ឬក្ដៅល្មម ទន់ ដូចជាបន្លែផ្លែឈើណាដែលជួយរក្សាក្លិនមាត់ល្អ ( ត្របែក ក្រូច ការ៉ុត ...) លើសពីនេះ កុំភ្លេចញ៉ាំទឹកឲ្យបានច្រើនដើម្បីលាងសម្អាតក្លិនមិនល្អក្នុងមាត់ និងធ្វើឲ្យអ្នកអារម្មណ៍ល្អផងដែរ និងជ្រើសរើសផលិតស្ដង់មានការទទួឡស្គាល់ពីក្រសួងត្រឹមត្រូវដើម្បីជួយក្នុងការថែរក្សាធ្មេញអ្នក។

អត្ថបទដោយ៖ តឹក ស៊ីថា​( Tek Sitha) 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia