អាហារ
វេជ្ជ.ព្រមានអ្នកជំងឺក្រួសតម្រងនោមដាច់ខាតកុំញ៉ាំអាហារទាំងនេះ បង្កើនក្រួសកាន់តែច្រើន

បញ្ហាក្រួសក្នុងតម្រងនោមតែងកើតឡើងនៅពេលជាតិកាល់ស្យូមមានវត្តមានច្រើនលើសពេកក្នុងតម្រងនោម។ ក្រួសក្នុងតម្រងនោមអាចបង្កការឈឺចាប់ខ្លាំងនៅពេលវាប្រែជាមានទំហំធំ។ ស្របពេលដែលអ្នកកំពុងតែមានជំងឺក្រួសក្នុងតម្រងនោមការបរិភោគ របៀបថែទាំរស់នៅ និងព្យាបាលឱ្យបានត្រឹមត្រូវពិតជាសំខាន់ខ្លាំងណាស់ដើម្បីជួយឲ្យតម្រងនោមឆាប់ជាសះស្បើយ និងកុំកើតឡើងវិញម្ដងទៀត។

ជាក់ស្ដែងលោកវេជ្ជបណ្ឌិត Do Anh Toan ប្រធាននាយកដ្ឋានវះកាត់ក្រួសក្នុងតម្រងនោម មន្ទីរពេទ្យ Binh Dan បានរៀបរាប់ឲ្យដឹងថា ក្រួសនៅក្នុងតម្រងនោមត្រូវបានរកឃើញថា ជាប្រភេទសារធាតុ Calcium oxalate monohydrate និង brushite គឺជាគ្រាប់ថ្មរឹងខ្លាំង ខណៈក្រួសកាល់ស្យូម oxalate គឺតែងតែមាននៅក្នុងតម្រងនោមអ្នកជំងឺប្រហែល៦០ទៅ៧០% ។

ដោយឡែកលោកវេជ្ជបណ្ឌិតបានព្រមានអ្នកជំងឺក្រួសតម្រងនោមមិនគួរបរិភោគអាហារសម្បូរ oxalate ច្រើនទេ ដែលប្រភេទអាហារទាំងនេះនឹងចូលទៅបង្កើនក្រួសបន្ថែមនៅក្នុងតម្រងនោមមានន័យថាកាន់តែបរិភោគកាន់តែគ្រោះថ្នាក់ចំពោះតម្រងនោម។ ខណៈអាហារផ្លែឈើទាំងនោះរួមមាន ផ្លែប៊ឺរី ស្ត្របឺរី ទំពាំងបាយជូ គីវី ក្រូច ដំឡូងផ្អែមជាដើម។ ចំពោះបន្លែមានដូចជា ស្ពៃ ការ៉ុត ប៉េងប៉ោះ ត្រប់ ពោតបារាំង ឆៃថាវជាដើម។ អ្នកជំងឺគួរតែចៀសវាងការទទួលទានសណ្តែកច្រើន គ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី រួមទាំងភេសជ្ជៈទឹកផ្លែឈើផងដែរ។ គួរបញ្ជាក់ដែរថា អាហារទាំងនេះមិនមែនមិនល្អសម្រាប់សុខភាព គ្រាន់តែអ្នកជំងឺក្រួសតម្រងនោម គួរចៀសវាង។

ទន្ទឹមនឹងនេះដែរ ប្រសិនជាអ្នកស្រឡាញ់សុខភាព មិនចង់ឈឺ មិនចង់កើតក្រួសតម្រងនោម ឬខ្សោយក្រលៀនទាំងវ័យក្មេង ដាច់ខាតអ្នកត្រូវបង្កើនទម្លាប់ផឹកទឹកឱ្យបានចាប់ពី២ទៅ៣លីត្រក្នុងមួយថ្ងៃ ។ ជាពិសេសត្រូវយកចិត្តទុកដាក់លើអាហារបំប៉នជាតិកាល់ស្យូម ដែលជាសារធាតុរ៉ែ។ ជាការពិត អ្នកដែលមានក្រួសក្នុងតម្រងនោមត្រូវរក្សារបបអាហារដែលមានជាតិកាល់ស្យូមគ្រប់គ្រាន់ ព្រោះកង្វះជាតិកាល់ស្យូមនឹងបង្កើនហានិភ័យនៃក្រួសតម្រងនោម ៕

អត្ថបទដោយ៖ ស្រីណុច

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

អត្ថបទទាក់ទង

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
6.1 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
5.7 K views

#អាហារ

សាកហូបអាហារ ៥នេះ ជួយកាត់រំលាយជាតិខ្លាញ់ក្បាលបានលឿន
Tror Sopheap
December 2 2024
359 views

#អាហារ

ពិបាកចិត្តលើសគីឡូ! ៤វិធីក្នុងការញ៉ាំអាហារឱ្យអ្នករំលាយជាតិខ្លាញ់ក្បាលពោះ
Tror Sopheap
December 1 2024
221 views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
829 views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
1.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
7.9 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
6.1 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
5.7 K views

#ចិត្តសាស្ត្រ

អ្នកលើសឈាម! ដាច់ខាតធ្វើរឿង ២នេះ បន្ថយសម្ពាធឈាមឱ្យថយចុះ
Tror Sopheap
December 4 2024
1.4 K views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
709 views
អត្ថបទថ្មីៗ
#អាហារDecember 13 2024
ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
#អត្ថបទ PRDecember 13 2024
អ្នកកាត់បន្ថយរហូត80% ហានិភ័យពីជំងឺស្ទះសរសៃឈាមបេះដូង បើអនុវត្តតាមវិធីខាងក្រោម
#ព័ត៌មានDecember 12 2024
ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានDecember 12 2024
ក្រសួងសុខាភិបាលបញ្ជាក់ថា ការផ្ទុះមេរោគអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ មិនពិតទេ
#កីឡាDecember 11 2024
អ្នកមានបញ្ហាធាត់ខ្លាំង ខ្វះការលើកចិត្ត មកដឹងពីបុរសបាក់ទឹកចិត្ត ប្រែខ្លួនជាមនុស្សសាច់ដុំ
#អាហារDecember 11 2024
៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia