ចិត្តសាស្ត្រ
ពេលអ្នកផ្តោតអារម្មណ៍លើរឿង ១នេះ ធ្វើឱ្យសុខភាពផ្លូវចិត្តប្រសើរឡើង

នៅក្នុងជីវិតរបស់មនុស្សគ្រប់គ្នាសុទ្ធតែមានបញ្ហាស្មុគស្មាញ ភាពតានតឹង និងអារម្មណ៍អវិជ្ជមានរត់ចូលផ្លូវចិត្ត រហូតធ្វើឱ្យអ្នកមានជំងឺបាក់ទឹកចិត្តផងដែរ។ បើអ្នកមានបញ្ហាអារម្មណ៍បែបនេះ តើអ្នកគួរតែដោះស្រាយយ៉ាងណា? តាមលោកHéctor García និងលោក Francesc Miralles ជាអ្នកនិពន្ធរួមគ្នាបាននិយាយថា ការដឹងពីអ្វីដែលអ្នកអាចគ្រប់គ្រងបាន ឬអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាននោះ វាជួយឱ្យអ្នកបានមើលឃើញនៅក្នុងពាក្យអធិដ្ឋាន សមាធិ ភាពស្ងប់ស្ងាត់ក្នុងស្ងប់។ ទោះបីអ្នកមានបញ្ហាត្រូវតែព្យាយាមដោះស្រាយបញ្ហាណាមួយដែលដៃរបស់អ្នកចាប់យកមកដោះស្រាយ វាធ្វើឱ្យផ្លូវចិត្តអ្នកកាន់តែធូរស្រាលឡើង។ ដើម្បីរស់នៅក្នុងបញ្ហាឱ្យមានក្តីស្ងប់នោះ គឺការធ្វើសមាធិនេះឯង។

ព្រោះថាការធ្វើសមាធិជួយឱ្យអ្នកមានសតិអារម្មណ៍អាចគ្រប់គ្រងលើការព្រួយបារម្ភអំពីរឿងដែលហួសពីសមត្ថភាពឬរឿងដែលគ្មានប្រយោជន៍អ្វីសោះ។ ពេលអ្នកធ្វើសមាធិឱ្យអ្នកមានការយល់ដឹងពីអ្វីដែលអ្នកអាចផ្លាស់ប្តូរបាន ដើម្បីបង្កើតលទ្ធផលលើការងារ ក្នុងការទំនាក់ទំនង និងការដឹកនាំរបស់អ្នកឱ្យរីកចម្រើន។ នេះជាលទ្ធផលសមាធិដែលជួយអ្នកឱ្យអាចគ្រប់គ្រង់លើរឿងណាដែលដោះស្រាយបានតែប៉ុណ្ណោះ។ ហើយភាពអវិជ្ជមានក៏រត់ចេញពីផ្លូវចិត្តរបស់អ្នកដែរ។ តាមលោក Epictetus ជាទស្សនៈវិទូក្រិនបានលើកឡើងថា “បញ្ហាកើតចំពោះអ្នកវាមិនមែនជាបញ្ហានោះទេ លុះត្រាអ្នកមានអារម្មណ៍ទៅប្រតិកម្មចំពោះបញ្ហានេះឯង ទើបធ្វើឱ្យចិត្តរបស់អ្នកមានបញ្ហា”។

តាមព្រះពុទ្ធសាសនាបានបញ្ជាក់ថា ការធ្វើសមាធិជាវិធីមួយដើម្បីយល់ដឹងអំពីបំណងប្រាថ្នា និងអារម្មណ៍របស់អ្នកឱ្យមានហេតុផលដើម្បីដោះលែងខ្លួន ឱ្យខួរក្បាលជ្រះស្រលះដោយមិនគិតពីរឿងអ្វីទាំងអស់នោះទេអ្នកកាន់តែល្អប្រសើរឡើងវិញ។ ពេលអ្នកសមាធិជាពេលអ្នកគ្រាន់តែសង្កេតលើគំនិត និងអារម្មណ៍របស់អ្នកដែលវានឹងលេចឡើង ហើយអ្នកមិនចាំបាច់ត្រូវអនុញ្ញាតឱ្យអារម្មណ៍ទាំងនោះគ្រប់គ្រងអ្នកឡើយ។ តាមវិធីសមាធិនេះជួយបណ្តុះគំនិតរបស់អ្នករំលាយកំហឹង ការច្រណែនឈ្នានីស ឬការអាក់អន់ចិត្តទាំងឡាយចេញពីចិត្ត។ នេះជាឥទ្ធិពលសមាធិជួយផ្លូវអារម្មណ៍របស់អ្នករឹងមាំជាងមុន ហើយមានក្តីរីករាយប្រសើរឡើងផងដែរ៕ អត្ថបទដោយ៖ ទ្រ ​សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3253

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតមានការផ្លាស់ប្តូរ ហើយចិត្តរីករាយ អ្នកត្រូវគិត ៣នេះ
Tror Sopheap
May 28 2026
256 views

#ចិត្តសាស្ត្រ

រៀនពីកំហុសទាំង ៣នេះ នាំឱ្យអ្នកខ្សោយទំនាក់ទំនង ហើយមិនហ៊ាននិយាយជាមួយអ្នកដទៃទៀត
Tror Sopheap
May 27 2026
121 views

#ចិត្តសាស្ត្រ

អ្នកមានសញ្ញាទាំង ៤នេះ ជាមនុស្សឆ្លាត ជាមនុស្សមានសមត្ថភាពពូកែ អត់ដឹងខ្លួនទេ
Tror Sopheap
May 26 2026
1.1 K views

#ចិត្តសាស្ត្រ

ដឹងទេ? គ្រាន់តែរួ.ម> មេ.ត្រី ១អាទិត្យ ២ទៅ ៣ដង ពង្រឹងសុខភាព ការពារជំងឺទាំង ៥នេះ
Tror Sopheap
May 21 2026
4 K views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតអាយុ ១០០ឆ្នាំណែនាំច្បាប់មាស ២នេះ នាំឱ្យជីវិតអ្នករស់មានក្តីសុខបំផុត
Tror Sopheap
May 19 2026
1.3 K views

#ចិត្តសាស្ត្រ

គ្រូពេទ្យណែនាំ ១វិធីកុំឱ្យខួរក្បាលអ្នកគិតច្រើន ហើយឆាប់គេងលក់លឿន
Tror Sopheap
May 18 2026
1.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia