ជំងឺ
សង្កេតឱ្យមែនទែន! អាការៈសាមញ្ញៗ តែអាចជាសញ្ញា​នៃស្ថានភាពជំងឺបេះដូងដំណាក់កាលដំបូង

ជំងឺគាំងបេះដូង គឺជាជំងឺដែលងាយប្រឈមនឹងការបាត់បង់ជីវិតយ៉ាងឆាប់រហ័ស និងជារឿងដែលគួរឱ្យ ភ័យខ្លាចយ៉ាងខ្លាំងចំពោះសុខភាពមនុស្សវ័យចំណាស់គ្រប់រូប ពីព្រោះថាមានអ្នកជំងឺមួយចំនួនគាត់ហាក់ដូចជាមិនមានជំងឺអ្វីច្រើននៅក្នុងខ្លួនប៉ុន្មានទេ​ តែបែរជាត្រូវស្លាប់មួយពព្រិចភ្នែកដោយសារ ឃាត់ករលាក់មុខ មួយនេះទៅវិញ។

យោងតាមប្រភព cdc.gov បានលើកឡើងដែរថា ជំងឺបេះដូងគឺជា មូលហេតុចម្បងមួយនៅពីក្រោយការស្លាប់របស់មនុស្សប្រុសស្រី ប្រជាជននៃគ្រប់ជាតិសាសន៍ និងជនជាតិភាគតិចជាច្រើនរូបដែលនៅក្នុងសហរដ្ឋអាមេរិក។ តួយ៉ាង មាន មនុស្សម្នាក់ស្លាប់រៀងរាល់ ៣៦ វិនាទី នៅសហរដ្ឋអាមេរិកដោយសារជំងឺសរសៃឈាមបេះដូង និងមនុស្សប្រហែល ៦៥៩,០០០ នាក់នៅសហរដ្ឋអាមេរិកបាន ស្លាប់ដោយសារជំងឺបេះដូងជារៀងរាល់ឆ្នាំ នោះគឺមានន័យថា មាន១នាក់ក្នុងចំណោមអ្នកជំងឺ ៤នាក់ត្រូវបានស្លាប់

ជំងឺបេះដូងធ្វើឱ្យសហរដ្ឋអាមេរិកចំណាយប្រាក់អស់ប្រហែល ៣៦៣ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៧ នេះរាប់បញ្ចូលទាំងថ្លៃសេវាថែទាំសុខភាព ឱសថ និងការបាត់បង់ផលិតភាពដោយសារតែការស្លាប់។ ជាទូទៅ រោគសញ្ញានៃជំងឺនេះមានជាច្រើនដូចជា៖

១. ចង្វាក់​បេះដូងលោតញាប់ ៖ Arrhythmias គឺជាចង្វាក់បេះដូងលោតមិនធម្មតា។ រោគសញ្ញានៃចង្វាក់បេះដូងលោតញាប់អាចគួបផ្សំជាមួយនឹងអាការៈផ្សេងទៀតដូចជា​ វិលមុខ ឈឺទ្រូង វង្វេងស្មារតី ហើមដៃ​ ហើមជើង ក្អកស្ងួតជាប់រហូត ​បេះដូងលោតញាប់។

២. ក្រហាយទ្រូង៖ រោគសញ្ញានៃការជំងឺបេះដូងក៏អាចធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ដូចជា ការចាល់អាស៊ីតដែរ។

៣. ដង្ហើមខ្លី៖ ចំពោះការរោគបេះដូងខ្លះ មិនបង្កឱ្យមានការឈឺចាប់ទាល់តែសោះ ក៏ប៉ុន្តែវាអាចធ្វើឱ្យអ្នកជំងឺជួបប្រទះទៅកាន់ការពិបាកដកដង្ហើម ឬអាចនឹងដួលសន្លប់បាត់ស្មារតី។

៤​. អស់កម្លាំងខ្លាំង៖ រោគ​សញ្ញា​នេះ ​ច្រើន​កើត​មាន​ចំពោះ​អ្នក​ជំងឺ​វ័យ​ចំណាស់ ហើយ​អាច​ត្រូវ​ធ្វើអ្នកជំងឺយល់ច្រលំ​ថា​ជា​ជំងឺផ្សេង ​ដូច​ជា ​ជំងឺ​ផ្ដាសាយ។

៥.​ ចង្អោរ និងបែកញើស៖ រោគសញ្ញាទាំងនេះអាចមកជាមួយនឹងការឈឺទ្រូងខ្លាំង វាក៏អាចកើតឡើងដោយខ្លួនឯងផងដែរ ជាពិសេសចំពោះស្ត្រី។ រោគសញ្ញាទាំងនេះជាទូទៅអមជាមួយរោគអាការផ្សេងកំឡុងពេលជំងឺបេះដូងចាប់ផ្តើមធ្វើទុក្ខ។

វិធីបង្ការជំងឺបេះដូង៖

- ព្យាយាមញុំាបន្លែ​ផ្លែឈើឱ្យបានច្រើន

- ធ្វើលំហាត់ប្រាណជាប្រចាំ យ៉ាងហោចណាស់៣០នាទីក្នុង១ថ្ងៃ

- ព្យាយាមគ្រប់គ្រង និងបង្ការជំងឺទឹកនោមផ្អែមប្រភេទទី២ តាមរយៈការតមរបបអាហារផ្អែម ប្រៃ

- កុំជក់បារី និងកាត់បន្ថយគ្រឿងស្រវឹង

- ព្យាយាមកាត់បន្ថយភាពតានតឹងនៅក្នុងខ្លួន មានន័យថាធ្វើចិត្តឱ្យសប្បាយៗ​

- រស់នៅជាមួយបរិយាកាសល្អមានផាសុខភាព

- កុំញ៉ាំអាហារដែលមានជាតិប្រៃខ្លាំង និងខ្លាញ់ច្រើន

- អនុវត្តន៍អនាម័យល្អមានន័យថា​ហូបស្អាត អនាម័យខ្លួនប្រាណជាដើម...។


ប្រភពបន្ថែម៖ health-clevelandclinic

អត្ថបទដោយ៖ ប៉ែត ធីតា

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#ជំងឺ

នៅខ្មែរមានច្រើន! អាហារ ៣មុខនេះ ខ្លាំងបំផុតជួយការពារប្រឆាំងជំងឺមហារីក
Tror Sopheap
December 27 2024
1.9 K views

#ជំងឺ

ប្រយ័ត្នផង! អ្នកមាន ៣ទម្លាប់ពេលព្រឹកនេះ បង្កឱ្យថ្លើមមានពុល
Tror Sopheap
December 22 2024
3 K views

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
11.9 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
926 views

#ជំងឺ

ស្រ្តេសច្រើនមែនទេ? ការរួមភេ.ទជួយអ្នកដកស្រ្តេស ហើយការពារជំងឺ ២ទៀត
Tror Sopheap
December 2 2024
1.1 K views

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
863 views
អត្ថបទថ្មីៗ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
#ចិត្តសាស្ត្រJanuary 2 2025
យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
#ចិត្តសាស្ត្រJanuary 2 2025
ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia