ប្រមាត់ គឺជាសរីរាង្គតូចមួយដែលមានទីតាំងនៅខាងក្រោមថ្លើម។ វាផ្ទុកទឹកប្រមាត់ដែលផលិតដែលដោយថ្លើម ហើយបញ្ចេញទឹកប្រមាត់ទៅក្នុងពោះវៀនតូច ដើម្បីជួយរំលាយអាហារ និងជួយដឹងនាំជីវជាតិទាំអស់ទៅកាន់សរីរាង្គកាយ។ ប្រមាត់ គឺជាសេរីរាង្គងាយរងគ្រោះខ្លាំងណាស់។ ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ក្នុងការញុំាចំណីអាហារឱ្យបានត្រឹមត្រូវជាប្រចាំថ្ងៃនោះទេ វាអាចនឹងងាយរងនៃជំងឺរលាក ឬគ្រួសក្នុងថង់ទឹកប្រមាត់។ អាហារខ្លះអាចជួយ និងការពាថង់ទឹកមាត់របស់អ្នក ឱ្យទទួលបាននូវសុខភាពល្អ ហើយក៏មានអាហាខ្លះទៀតដែលបណ្ដាលឱ្យប៉ះពាល់ដល់ថង់ទឹកប្រមាត់របស់អ្នកផងដែរ។
អាហារដែលនាំឱ្យប៉ះពាល់ដល់ប្រមាត់របស់អ្នក ប្រសិនបើអ្នកញុំាវាជាញឹកញាប់ ហើយរួមផ្សំនឹងប្រមាត់របស់អ្នកខ្សោយទៀត នោះវានឹងងាយឱ្យប្រមាត់របស់អ្នកងាយគ្រោះខ្លាំងមែនទែន។ ដែលអាហារទាំងនោះរួមមាន ប្រេងរុក្ខជាតិ ប្រេងសណ្តែកដី អាហារពណ៌សចម្រាញ់ (នំប៉័ងប៉ាស្តា) ខ្លាញ់ជ្រូក អាហារដែលមានជាតិខ្លាញ់ខ្ពស់ អាហារបំពង់ឬចៀន អាហារកែច្នៃ ។ អាហារដែលមានបញ្ហាធំជាងគេបំផុត គឺអាហារមានជាតិខ្លាញ់ខ្ពស់ និងកែច្នៃ។
បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបញ្ជក់ផងដែរថា អ្នកដែរចូលចិត្ដញុំាខ្លាញ់មិនល្អជាប្រចាំ វាងាយប្រឈមនឹងជំងឺគ្រួសក្នុងប្រមាត់នេះណាស់។ ហេតុនេះប្រសិនបើប្រមាត់របស់យើងមានបញ្ហាមិនដំណើរការ ឬខ្សោះ នោះវានឹងផ្ទុកជាតិខ្លាញ់ទាំងនោះនៅក្នុងប្រម៉ាត់ពីមួយថ្ងៃទៅមួយថ្ងៃ បណ្ដាលឱ្យកកខ្លាញ់ទាំងនោះ រួមផ្សំពេលវេលាយូរៗ ទៅដុំមួយនេះ នឹងក្លាយទៅជាគ្រួសក្នុងប្រមាត់។
តាមស្រាវជ្រាវពីប្រភពបរទេស www.medicalnewstoday.com សម្រាប់អាហារដែលជួយការពារប្រមាត់អ្នកមិនឱ្យរងនូវជំងឺផ្សេងៗរួមមាន ម្ទេសប្លោក ផ្លែក្រូច បន្លែបៃតង ប៉េងប៉ោះ ទឹកដោះគោដែលមានជាតិខ្លាញ់ទាប ត្រី ខ្យង សណ្តែក តៅហ៊ូ...។ ក្រៅពីអាហារទាំងនេះ ការបរិភោគរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាពដូចជា បន្លែ ផ្លែឈើ និងត្រី គឺជាជម្រើសល្អបំផុត ដើម្បីការពារប្រមាត់របស់អ្នកបានយ៉ាងល្អ។
ដូចនេះដើម្បីការពារខ្លួនអ្នក គួរជៀសឆ្ងាយពីជំងឺគ្រួសក្នុងប្រមាត់ សូមអ្នកកាត់បន្ថយរាល់អាហារដែលមានជាតិខ្លាញ់ ហើយសូមងាកមកមើលអាហារល្អៗ ដើម្បីជួយដល់សុខភាពរបស់អ្នកវិញ៕
អត្ថបទដោយ៖ ភី សៅឌី