កីឡា
សមាគមបាល់ទាត់ថៃ ប្រកាសដាក់ពិន័យយ៉ាងធ្ងន់ធ្ងរលើកីឡាករ និងគ្រូបង្វឹកចំនួន៥នាក់

នាមុននេះបន្តិចសមាគមបាល់ទាត់ថៃ ឬហៅកាត់ថា FA Thailand បានបង្ហោះសារពាក់ព័ន្ធនឹងការសម្រេចរបស់ខ្លួនជុំវិញការករណីហឹង្សាវាយប្រតាយប្រតប់គ្នារវាងក្រុមជម្រើសជាតិបាល់ទាត់ថៃ និងក្រុមឥណ្ឌូណេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់ផ្នែកបុរសអាយុក្រោម២២ឆ្នាំ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ។

 ទាក់ទិននឹងបញ្ហាទាំងអស់នេះសមាគមបាល់ទាត់ថៃ បានឲ្យដឹងថា ក្រោយពីមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់សមាគមបានរកឃើញ មន្រ្តីជាប់ពាក់ព័ន្ធ និងក្រុមកីទ្បាករបស់ខ្លួនចំនួន៥នាក់ បានបង្កកំហុសខុសឆ្គងទៅលើសមាជិករបស់ក្រុមឥណ្ឌូណេស៊ី អំទ្បុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅម៉ោងបន្ថែម១៥នាទី ២ដង ក្នុងវគ្គទី១ ដោយក្នុងនោះមានកីទ្បាករ២នាក់ និងជំនួយការគ្រូបង្វឹក៣នាក់ផងដែរ។

 វិញបញ្ហាខាងលើនេះ សមាគមបាល់ទាត់ថៃ បានសម្រេចចិត្តពិន័យលើកីទ្បាករ Thirapak Prueangna និងអ្នកចាំទី Soponwit Rakyart មិនឲ្យពាក់ព័ន្ធនឹងកីឡាបាល់ទាត់រយៈពេល៦ខែ។ ចំណែកឯជំនួយការគ្រូបង្វឹក៣នាក់ ត្រូវពិន័យរយៈពេល១ឆ្នាំផងដែរ។

 ការសម្រេចពិន័យនេះត្រូវបានអនុលោមតាមបទប្បញ្ញត្តិស្តីពីក្រមសីលធម៌ សម្រាប់អត្តពលិកអាជីព និងបុគ្គលិកកីឡាអាជីព ទទួលបន្ទុកសមាគមបាល់ទាត់ថៃ ខណៈកីឡាករ និងជំនួយការគ្រូបង្វឹកទាំង៥នោះស្ម័គ្រចិត្តទទួលកំហុស និងការពិន័យដោយសន្ដិវិធីគ្មានការប្រកែកតវ៉ាឡើយ ៕

អត្ថបទដោយ៖ ស្រីណុច

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
7.9 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#កុមារ

វិធីនេះឱ្យឪពុកម្តាយចិញ្ចឹមកូនកុំឱ្យមានបញ្ហាផ្លូវចិត្ត ការពារអនាគត
Tror Sopheap
February 2 2025
406 views

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
260 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
150 views

#ព័ត៌មាន

អបអរសាទរ! ប្រាសាទអង្គរវត្តយើងបានឈរកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុត
Tror Sopheap
February 2 2025
129 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia