ខ្ញុំពិតជាស្រឡាញ់សម្តីលោកប្រធានាធិបតីអាមេរិកលោក Harry S. Truman មានប្រសាសន៍ថា អ្នកដឹកនាំជាអ្នកអាន...។” ទោះបីគាត់ជាមនុស្សមានអំណាចផុតលេខ ក៏គាត់នៅតែធ្វើជាគំរូក្នុងការអានសៀវភៅ និងរៀនសូត្រអស់មួយជីវិតដែរ។ ពេលអ្នកឡើងកាន់តែខ្ពស់ និងកុំឱ្យគាំងមួយកន្លែងក្នុងដងវិថីជីវិតនោះ អ្នកមិនអាចខ្វះការរៀនសូត្របានទេ។ នៅខាងក្រោមនេះ ជាគំរូបុគ្គលមានលទ្ធផលពីការអានមួយផ្នែកនៃជីវិតរបស់ពួកគាត់។ មានអ្នកណាខ្លះ?
បុគ្គលទី គឺលោកគ្រូ សំ កុសល មានប្រសាសន៍ថា ចង់ឱ្យខួរក្បាលគិតបានល្អ ខ្ញុំតែងចំណាយពេលវេលាក្នុងការអានយ៉ាងតិចចំនួន ៣០ នាទី និងការសរសេរចំនួន ៣០ នាទីដែរ។ ហើយខ្ញុំមានគោលដៅក្នុងការអានសៀវភៅឱ្យបានចំនួនពីរក្បាល ទៅបីក្បាល ក្នុងមួយខែ។ នេះជារបៀបសំលៀងគំនិតឱ្យមុតស្រួចលើការងារឱ្យកើនចំណូល និងដោះស្រាយបញ្ហាទល់គំនិតដែរ។ សូម្បីក្នុងសៀវភៅមេដែក ក៏បញ្ជាក់ដែរថា បើអ្នកអានសៀវភៅលើស៦០ក្បាលក្នុងមួយឆ្នាំ អ្នកនឹងក្លាយជាសហគ្រិនឆ្នើមមិនខានឡើយ។
បុគ្គលទីពីរវិញ គឺអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏ធ្លាប់មានប្រសាសន៍ដែរថា ខ្ញុំចង់ឃើញយុវជនខ្មែរយើងនាំគ្នា អានសៀវភៅឱ្យច្រើន វាធ្វើឱ្យយុវជនមានចំណេះដឹងទូលំទូលាយ ដើម្បីងាយស្រួលដោះស្រាយរាល់បញ្ហាក្នុងការរស់នៅជាប្រចាំថ្ងៃ”។ សូម្បីអ្នកឧកញ៉ា ទោះបីមានវ័យច្រើន ក៏លោកនៅតែបន្តរៀនសូត្រ និងស្រាវជ្រាវពង្រីកគំនិតដែរ។ ព្រោះពិភពលោកដើរទៅមុន យើងអានប្តូរគំនិតចាស់ៗដែរ។
បុគ្គលទីបីវិញនោះ ធ្លាប់ជាក្មេងឆក់ប្លន ហិង្សា និងសម្លាប់មនុស្សថែមទៀត។ ហើយត្រូវបានជាប់គុកអស់រយៈពេល ១០ឆ្នាំក្នុងវ័យ២១ឆ្នាំ គឺលោក Malcolm x ។ លោកកែប្រែខ្លួនក៏ព្រោះតែអានសៀវភៅរយៈពេល ១០ឆ្នាំ។ បន្ទាប់គាត់ចេញគុក ធ្វើជាសកម្មជនជួយតវ៉ាឱ្យជនស្បែកខ្មៅមានសេរីភាព ក៏មានភាពល្បីល្បាញ មានអ្នកសារព័ត៌ម្នាក់ក៏សួរថា តើលោករៀនចប់ពីសាលាណា? គាត់បានឆ្លើយថា “សៀវភៅ”។ ព្រោះគុកជាមហាវិទ្យល័យរបស់គាត់ក្នុងការអានរហូតមក។
សរុបមក បុគ្គលឆ្នើមទាំងបីនាក់ បើគិតពីបញ្ហាវិញខ្លួននោះ សុទ្ធតែមេបញ្ហាធំៗ ព្រោះតែការអាន និងបន្តរៀនសូត្រគ្មានពេលឈប់នេះ ធ្វើឱ្យគាត់ទទួលបានគំនិតល្អៗ ក្នុងការដោះស្រាយបញ្ហាអាជីវកម្ម និងសាងជីវិតឱ្យជោគជ័យដល់សព្វថ្ងៃនេះ។ សូមបងប្អូនជួយលើស្ទួយការអានទាំងអស់គ្នា ដើម្បីខ្លួនអ្នក គ្រួសារ និងសង្គមជាតិរបស់យើង៕ អត្ថបទដោយ៖ ទ្រ សុភាព