អាហារ
ម្ចាស់ Erathorng Bakery៖ ខ្លួនតូចតែអាចជ្រាតចូលផ្សារទំនើបធំមួយបានដោយសារចំណុចពិសេសមួយនេះ
Sochenda Hai
November 24 2020
1.6 K views

ហាងតូច គ្មានប្រ៊េនអីធំដុំដូចគេ ហើយមានគ្នាតែ ២នាក់ប្តីប្រពន្ធ និងជំនួយការម្នាក់ តែអាចជ្រាតចូលផ្សារ Makro ដែលជាផ្សារទំនើបធំមួយនៅទីក្រុងភ្នំពេញបានដោយរបៀបណា?

Erathorng Bakery បើកដំណើរការតាំងពីខែ កញ្ញា ឆ្នាំ ២០១៧ ជាលក្ខណៈអនឡាញសិន ព្រោះកាលនោះលោកស្រី និងស្វាមីមិនមានលទ្ធភាពមានដើមទន់គ្រប់គ្រាន់ ដើម្បីបើកហាងនោះទេ តែការលក់អនឡាញមានការគាំទ្រច្រើនតាំងពីដើម តែត្រូវបានផ្អាកជាង ៤ខែក្រោយភរិយាលោកសម្រាលកូន។ ក្រោយមក គ្រួសារលោកបានបន្តធ្វើឡើងវិញ តែមិនសូវដាច់ដូចមុនទេ ព្រោះដាច់ភ្ញៀវ ដូចនេះលោក និងភរិយាក៏សម្រេចចិត្តជួលទីតាំងមួយកន្លែងនៅម្តុំសាលាបាក់ទូក ទោះយ៉ាងណា ចំណាយច្រើន លក់បានតិចតួច។ វាពិតជាលំបាកណាស់ ព្រោះត្រូវបង់ថ្ងៃផ្ទះជួលផង កន្លែងជួលលក់ផង កូនតូចផង លោកស្ទើរតែចូលធ្វើការវិញ។ តែដោយសារឈាមអ្នករកស៊ីខ្លាំងជាង លោកបានសម្រេចចិត្តងើបឡើងបន្តដំណើរ Erathorng Bakery។ ជួនពេលនោះ មានអតិថិជនម្នាក់ដែលបានចាប់អារម្មណ៍ចូលចិត្ត និងបានគាំទ្រនំរបស់លោកស្រីថាមានរសជាតិឆ្ងាញ់ពិសេស ខុសពីនំដូចគ្នាដទៃ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Healthy Cambodia ទាក់ទិននឹងវិស័យចំណីអាហារ ជាមួយលោក ពៅ តារា ម្ចាស់ហាងនំ Erathorng Bakery ដែលដឹកនាំជាមួយភរិយា លោកស្រី ហ៊ាង ចាន់ថង បានបានប្រសាសន៍ថា មានអតិថិជនលោកម្នាក់បានណែនាំគាត់ទៅផ្សារ Makro ដែលម្នាក់នោះហើយជាអ្នកផ្តល់ក្តីសង្ឃឹមដល់ Erathorng Bakery សារជាថ្មី។ លោកនិយាយថា លោករីករាយណាស់បន្ទាប់ពីត្រូវបាន ផ្សារទំនើប Makro ទទួលយកនំរបស់លោកដាក់លក់នៅទីនោះ ក្រោយពេលឆ្លងកាត់ការធ្វើតេស្តិ៍ ត្រួតពិនិត្យ និងកែល្អជាច្រើនដង។

នៅពេលដែល Healthy Cambodia សួរថា តើអ្វីទៅដែលធ្វើឱ្យនំ Erathorng Bakery ទទួលបានការអនុញ្ញាតឱ្យចូលទីផ្សារមួយនោះ និងទទួលបានការគាំទ្រច្រើន លោកមានប្រសាសន៍ថា លក្ខណៈពិសេសនោះគឺភាពខុសប្លែកពីគេត្រង់ (១) រសជាតិ និង (២) រូបរាង។​

បើមើលទៅរូបរាងរបស់ Erathorng Bakery គឺពិតជាប្លែកមានដូចជារូបម្នាស់ ខ្ចប់រូបរាងថ្មី ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ មិនយកស្តាយតាមគេ និងពិសេសគឺនំរបស់ Erathorng Bakery ធ្វើចេញពីក្តីស្រលាញ់ គិតគូរពីអនាម័យ និងសុវត្ថិភាពអ្នកញ៉ាំ ព្រោះលោក និងភរិយាចាត់ទុកអតិថិជនថាក៏ជាបងប្អូន កូនចៅនៅផ្ទះយើងផងដែរ។ រសជាតិជាស្នូលសំខាន់នៃ Erathorng Bakery ហេតុដូចនេះបានជាលោក និងភរិយាខិតខំស្វែងរក និងសាកល្បងរូបមន្តសម្រាប់រសជាតិថ្មីៗ ឆ្ងាញ់ៗ ហើយប្លែកខុសគេ ដែលធ្វើឱ្យនំរបស់លោកមានរសជាតិពិសេសខុសគេ មិនដូចនំស្រដៀងគ្នានឹងហាងនំផ្សេងៗ។

លោកបានបន្ថែមទៀតថា ក្រៅពីរសជាតិ និងការវេចខ្ចប់ សេវាកម្មក៏ជាផ្នែកមួយសំខាន់នៃអាជីវកម្ម។​ ភាពរួសរាយរាក់ទាក់ ការផ្តល់ភាពកក់ក្តៅទទួលភ្ញៀវ ការបើកចិត្តទទួលយកការរិះគន់ជាកញ្ចក់ឲ្យយើងបានឆ្លុះមើលឃើញខ្លួនឯង ចំណុចខ្វះខាត ដែលអនុញ្ញាតឱ្យយើងមានឪកាសបានកែល្អខ្លួនបន្តបន្ទាប់ ដើម្បីអភិវឌ្ឍខ្លួនឯង គុណភាពនំ ក៏ដូចជាអាជីវកម្មទាំងមូល។

លោកបានរៀបរាប់ទៀតថា ភរិយារបស់លោក លោកស្រី បានរៀបរាប់ទៀតថា លោកស្រី ហ៊ាង ចាន់ថង មានចំណង់ចំណូលចិត្តចង់ធ្វើនំតាំងពីនៅរៀនវិទ្យាល័យ តែពេលនោះត្រូវបានយាយបដិសេដ ហើយគាត់ចូលរៀនផ្នែកធនាគារវិញ ហើយធ្លាប់បានចូលធ្វើការនៅកុ្រមហ៊ុនច្រើនឆ្នាំ ខណៈពេលកំពុងរៀននៅសាកលវិទ្យាល័យ តែដោយសារចិត្តស្រលាញ់ការធ្វើនំ លោកស្រីបានចោលការងារក្រុមហ៊ុនមកដូរចាប់អាជីពជាអ្នកដុតនំវិញតាមក្តីស្រម៉ៃ និងបេះដូង ដោយទៅរៀនធ្វើនំនៅឯសៀមរាបជាង ៩ខែ ហើយបើកហាងនំក្រោយរៀបអាពាហ៍ពិពាហ៍។​

សុវត្ថិភាព និងអនាម័យ៖ ចំណុចសំខាន់នៃអាជីវកម្មចំណីអាហារគឺសុវត្ថិភាពចំណីអាហារ និងអនាម័យ។ នៅ Erathorng Bakery លោកជ្រើសរើសយកប្រភេទម្ស៉ៅដែលមានគុណភាព ទោះជាត្រូវចំណាយច្រើនបន្តិចក៏ដោយ។ ផងដែរ Erathorng Bakery មិនប្រើមេដើម្បីឱ្យនំទុកបានយូរទេ ព្រោះមេអាចប៉ះពាល់សុខភាព។ ហេតុនេះហើយបានជានំរបស់ Erathorng Bakery មិនអាចទុកបានយូរថ្ងៃ លើសពីអាយុកាលរបស់នំ។ 

ជាចុងក្រោយ ឆ្លើយនឹងសំណួរពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារ និងរបបអាហារសុខភាព លោក តារា បានមានប្រសាសន៍ថា នៅពេលអនាគត លោក និងភរិយាមានបំណងចង់ធ្វើឱ្យហាងរបស់លោកផលិតនំដែលមានស្តង់ដារសុវត្ថិភាព ដោយមានរួមបញ្ចូលទាំងការគិតគូរពីសារធាតុចិញ្ចឹមល្អៗសំខាន់ៗ ក៏ដូចជាសារធាតុដើមមានម្ស៉ៅ គ្រឿងផ្សំដែលមានសុវត្ថិភាព មិនសូវប៉ះពាល់សុខភាព ដើម្បីឱ្យអ្នកញ៉ាំមានអារម្មណ៍មានសុវត្ថិភាព និងមានសុខភាពល្អ តែវាត្រូវការធនធាន ពេលវេលា និងពិសេសការគាំទ្រ លើកទឹកចិត្តរពីសំណាក់បងប្អូនទាំងអស់គ្នា៕

ដោយ ហៃ សុចិន្តា

Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
4.9 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#ព័ត៌មាន

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ នេះជារបៀបឆ្លងវីរុសហាន់តា និងរោគសញ្ញាគួរប្រុងប្រយ័ត្ន
Tror Sopheap
May 9 2026
2.9 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
2.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia