កុមារ
ប្រយ័ត្នកូនប្រកាច់ឬប៉ះពាល់ជី.វិតដោយសាររលាកបំពង់កធ្ងន់ធ្ងរ បើមានរោគសញ្ញាទាំងនេះ
Senghong Kong
August 22 2022
1.1 K views

ជំងឺរលាកបំពង់ក និងរលាកបំពង់សម្លេង ជាជំងឺមួយដែលកើតច្រើនលើកុមារ។ រោគសញ្ញាមួយចំនួនក៏អាចបង្ហាញថាកូនរបស់អ្នកមានការឆ្លងបាក់តេរីធ្ងន់ធ្ងរនៅជុំវិញប្រអប់សំឡេង ហៅថាepiglottis ។ epiglottis គឺជាជាលិកាដែលគ្របលើបំពង់ក (ប្រអប់សំឡេង) និងបំពង់ខ្យល់(បំពង់ដកដង្ហើម) នៅពេលអ្នកញ៉ាំឬផឹកទឹក។ ក្នុងអំឡុងពេល epiglottitis ជាលិកាហើមរលាក មានដំបៅអាចឈានដល់ចំណុចដែលបិទបំពង់ខ្យល់ជិតបាន។

ជំងឺនេះច្រើនកើតលើកុមារមានអាយុចន្លោះ២ទៅ៦ឆ្នាំ ហើយអាចបណ្តាលឱ្យស្លាប់បានប្រសិនបើមិនព្យាបាលត្រឹមត្រូវ នេះបើផ្អែកតាមការឱ្យដឹងពីប្រភពHealthline។ សូមប្រុងប្រយ័ត្នប្រសិនបើកូនតូចរបស់អ្នកមានរោគសញ្ញាដូចជា៖

-     គ្រុនក្ដៅ

-     ឈឺបំពង់ក ពិបាកលេបអាហារ(ពិបាកសូម្បីលេបទឹកមាត់)

-     ក្អួត (ពេលខ្លះអាចមានឈាម)

-     សម្លេងប្រែប្រួល

-     មានហើមបំពងក ដុំពកសៗ ឬដំបៅ នៅត្រង់បំពង់ក ម្ដុំក្រឡើតជាដើម

-     ខ្សោយ មើលទៅហាក់គ្មានកម្លាំង

-     មានអាការគ្រុនផ្ដាសសាយលើសពី១សប្ដាហ៍

ក្រៅពីជំងឺរលាកប្រអប់សម្លេងនេះ​ វាក៏អាចជាសញ្ញា នៃជំងឺរលាកបំពង់កស្រួចស្រាវ ដែលអាចកើតឡើងយ៉ាងលឿន ក្រោមរយៈពេល៣សប្ដាហ៍។ ហេតុនេះមាតាបិតាគ្រប់រូបមិនគួរមើលរំលងឡើយប្រសិនបើកូន គ្រុនផ្ដាសាយ ក្ដៅខ្លួន ឬមានអាការដូចការរៀបរាប់ខាងលើ។ គួរកុំចេះតែផ្សំថ្នាំឱ្យកូនលេបដោយគ្មានវេជ្ជបញ្ជារ ត្រូវប្រញាប់នាំកូនទៅពិនិត្យប្រឹក្សាជាមួយគ្រូពេទ្យ ចៀសវាងទុកកូនឱ្យរហូតធ្ងន់ធ្ងរប្រកាច់ ឬប៉ះពាល់ដល់អាយុជីវិត៕

អត្ថបទដោយ៖ Senghong

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយប្រើភាសា ៦បែបនេះ ប៉ូវផ្លូវចិត្តកូនឱ្យមានក្តីស្រឡាញ់ក្នុងគ្រួសារ
Tror Sopheap
February 8 2025
677 views

#កុមារ

កាលអាយុ២ឆ្នាំ បុរសម្នាក់ចេះធ្វើរឿងទាំង២នេះ ដែលធ្វើឱ្យជីវិតជោគជ័យតាំងពីមិនទាន់ធំដឹងក្ដី
Vuthea Morn
February 6 2025
41 views

#កុមារ

វិធីនេះឱ្យឪពុកម្តាយចិញ្ចឹមកូនកុំឱ្យមានបញ្ហាផ្លូវចិត្ត ការពារអនាគត
Tror Sopheap
February 2 2025
555 views

#កុមារ

អត្តចរិតឪពុកម្តាយ ១នេះ បណ្តុះចិត្តគំនិតកូនឱ្យចេះតស៊ូ ដឹងខុសដឹងត្រូវ
Tror Sopheap
January 30 2025
602 views

#កុមារ

អ្នកសាស្រ្តផ្តាំថា ឪពុកម្តាយប្រើសម្តីបែបនេះ មុតផ្លូវចិត្តកូនឱ្យឈឺចាប់ បំផ្លាញអនាគតទៀត
Tror Sopheap
January 29 2025
2.6 K views

#កុមារ

បណ្ឌិត អ៊ិន ចាន់នី មេធំអេស៊ីលីដាប្រាប់ពីវីធីចិញ្ចឹមកូនឱ្យចេះគ្រប់គ្រងលុយ
Tror Sopheap
January 23 2025
793 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia