សង្គមបច្ចុប្បន្នគឺបែបនេះឯង បើចង់បានរបស់ល្អទាល់តែត្រូវចំណាយលុយច្រើន វាពិបាកណាស់ក្នុងការរករបស់ល្អក្នុងតម្លៃធូរ ប៉ុន្តែប្រហែលជាអាចមានរបស់ល្អមួយចំនួនដែលមានតម្លៃសមរម្យមិនថ្លៃពេក មិនធូរថ្លៃពេក តែគុណភាពល្អ សេវាកម្មល្អ។ មិនត្រឹមតែរបស់ប្រើនោះទេ សេវាកម្មផ្សេងៗរាប់បញ្ចូលទាំងសេវាកម្មសុខាភិបាលក៏ដូចច្នេះដែរ អ្វីដែលគួរឱ្យស្ញើចសរសើរនិងចាប់អារម្មណ៍ ថ្ងៃនេះចាបបៃតងនឹងនាំអ្នកអានឬប្រជាជនកម្ពុជាទាំងអស់គ្នា ឱ្យស្គាល់អ្នកគ្រូពេទ្យម្នាក់ ដែលបង្កើតគ្លីនិកបំពាក់សេវាកម្មយ៉ាងល្អសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូបដែលមិនមានថវិការចំណាយច្រើន ឱ្យទទួលបានប្រហាក់ប្រហែលនឹងគ្លីនិកឯកជនដែលមានតម្លៃខ្ពស់មួយចំនួនផងដែរ។
វេជ្ជបណ្ឌិត លឹម ចាន់មុនីរ័ត្ន បច្ចុប្បន្នគឺជាប្រធាននិងស្ថាបនិកគ្លីនិកឯកទេសផង និង ជាគ្រូបង្រៀននិស្សិតពេទ្យផង។ ត្រលប់ទៅអតីតកាលដែលស្ថិតក្នុងវ័យយុវភាព វេជ្ជបណ្ឌិត លឹម ចាន់មុនីរ័ត្ន បានបញ្ចប់ការសិក្សាផ្នែកឯកទេសសម្ភពនិងរោគស្រ្តីពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលហៅកាត់ថា សាលាក្រហម។ ដោយសារអ្នកស្រីមានភាពប៉ិនប្រសព្វក្នុងជំនាញនេះ អ្នកស្រីបានទទួលអាហាររូបករណ៍ពីស្ថានទូតបារាំង ទៅបន្តការសិក្សាបន្ថែមទៀតនូវជំនាញផ្នែក កាម៉េរាថតក្នុងស្បូន អ្នកពិបាកមានកូន និងជំនាញទាក់ទងនឹងផ្នែកឯកទេសសម្ភពនិងរោគស្រ្តីនៅប្រទេសបារាំងរយៈពេល១ឆ្នាំពេញ។
បន្ទាប់ពីបញ្ចប់ការសិក្សាពីបារាំង អ្នកស្រីវេជ្ជបណ្ឌិត ក៏បានបម្រើការងារនៅក្នុងមជ្ឍមណ្ឌលជាតិគាំពារមាតានិងទារក ហៅថាពេទ្យជប៉ុន។ បន្ទាប់មកក៏ទទួលបានបួកទៅសិក្សាបន្តទៀតនៅប្រទេសជប៉ុនខាងផ្នែកសង្គ្រោះបន្ទាន់ម្តាយនិងទារក ក្រោយមកទៀតអ្នកស្រីក៏ទទួលបានការបណ្តុះបណ្តាលផ្នែកអ្នកពិបាកមានកូន និង បង្កកំណើតក្រៅស្បូន ពីប្រទេសសិង្ហបុរី និង ប្រទេសថៃ។
បើក្រឡេកទៅមើលការអនុវត្តជាក់ស្តែងនូវជំនាញវេជ្ជសាស្រ្តដែលអ្នកស្រីវេជ្ជបណ្ឌិត បានសិក្សានេះ, កាលពីឆ្នាំ២០១៤ អ្នកស្រីមានមន្ទីរពិគ្រោះជំងឺខ្លួនឯង ហើយបន្ទាប់មកក៏បានបម្រើការក្នុងគ្លីនិកឯកជនលំដាប់ជួរមុខនៅក្នុងរាជធានីភ្នំពេញផងដែរ រហូតមកដល់ឆ្នាំ២០១៩ ទើបអ្នកស្រីបង្កើត គ្លីនិកឯកទេស ឡើងមកដែលមានលក្ខណៈស្តង់ដារជាងមុន អាចបម្រើសេវាអតិថិជននិងផ្តល់ភាពកក់ក្តៅដល់អ្នកជំងឺបានជាងមុនផងដែរ។ អ្នកស្រីបានប្រាប់ចាបបៃតងថា មូលហេតុដែលខ្លួនបង្កើត គ្លីនិកឯកទេស នេះគឺដើម្បីតែគោលដៅមួយគត់ក្នុងនាមជាស្រ្តីដូចជា គឺចង់ឱ្យស្រ្តី មាតា និង ទារក ទាំងអស់ទទួលបានសេវាកម្មមើលថែនិងព្យាបាលមួយដ៏កក់ក្តៅបំផុត សម្រាប់ប្រជាជនដែលមានជីវភាពមធ្យម ដែលមិនអាចចំណាយថវិការច្រើនបាន។
ក្នុងនាមជាស្រ្តី និង វេជ្ជបណ្ឌិតឯកទេស ដែលធ្លាប់បម្រើការក្នុងស្ថាប័នរដ្ឋនិងឯកជនលំដាប់ជួរមុខ វេជ្ជបណ្ឌិត លឹម ចាន់មុនីរ័ត្ន មើលឃើញថាវាមានគម្លាតខ្លាំងរវាងស្ថាប័នទាំង២នេះ ហើយបូករួមនឹងខ្លួនឯងធ្លាប់ឆ្លងកាត់មានការបុត្រផង ទើបយល់ពីអារម្មណ៍ជាស្រ្តីជាម្តាយ ដែលចង់ផ្តល់របស់ដែលល្អបំផុតមួយសម្រាប់បុត្ររបស់ខ្លួនតាមដែលអាចធ្វើទៅបាន។ មូលហេតុនេះហើយ ទើប គ្លីនិកឯកទេស ធ្វើការយកចិត្តទុកដាក់ខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន សម្រាប់មាតានិងទារកគ្រប់រូបដែលមកផ្ញើរពោះ ផ្ញើរសុខភាពបុត្រ និង សុខភាពខ្លួនឯងជាមួយគ្លីនិកឯកទេស។ សម្រាប់ចំណេះដឹងបន្ថែមទៅលើប្រធានបទខាងលើ បងប្អូនអាចទាក់ទងទៅអ្នកគ្រូបានតាមរយៈ +855 85 568 926
ឬ ទៅគ្លីនិកអ្នកគ្រូផ្ទាល់ តាមផែនទីនេះ https://goo.gl/maps/29csiqyZYQkYaD9t9៕
រៀបរៀងអត្ថបទដោយ៖ កញ្ញា លីហួយ