ជំងឺ
វេជ្ជបណ្ឌិត និងអ្នកជំនាញបញ្ជាក់ថាញ៉ាំមីជាប្រចាំនឹងឆាប់ស្លាប់ ព្រោះក្នុងមីមានសារធាតុទាំងនេះ
MC LyHouy
July 10 2022
3.1 K views

តើមួយសប្តាហ៍ ញ៉ាំមីប៉ុន្មានដង? ញ៉ាំរាល់ដង ធ្លាប់គិតទេថាក្នុងសរសៃមីដែលអ្នកកំពុងញ៉ាំនឹងបង្កគ្រោះថ្នាក់កម្រិតណាដល់សុខភាពនិងជីវិត? សូម្បីតែអ្នកជំនាញ​ និងវេជ្ជបណ្ឌិតក៏លើកឡើងដែរថា បើញ៉ាំញឹកញាប់ ២ទៅ៣ដងក្នុងមួយសប្តាហ៍ ប្រឈមមុខនឹងស្លាប់លឿន អាយុខ្លី ព្រមទាំងមានហានិភ័យកើតជំងឺច្រើនមុខទៀតផង។

 យោងតាមប្រសាសន៍របស់ អ្នកឧកញ៉ាវេជ្ជៈបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ឱ្យដឹងថា “តាមការពិសោធន៍ជាក់ស្តែង ក្នុងរយៈពេល១ខែ(៣០ថ្ងៃ) ប្រសិនជាមនុស្សម្នាក់គាត់បរិភោគមីទាំង ៣០ ថ្ងៃនោះគឺមីវានឹងធ្វើឱ្យបុគ្គលម្នាក់នោះអាចស្លាប់បានយ៉ាងងាយ។ ពីព្រោះសារធាតុផ្សំនៅក្នុងមីគឺផ្ទុកទៅដោយជាតិគីមីខ្ពស់ សារធាតុរក្សាទុកបានយូរ ជាតិស្ករខ្ពស់ និងជាតិអំបិលលើសកម្រិតផងដែរ។”

លោកវេជ្ជបណ្ឌិត បានបន្ថែមឱ្យដឹងទៀតថា ៦៨%នៃអ្នកញ៉ាំមីចំនួន ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ គឺប្រឈមទៅនឹងជំងឺ Metabolic Syndrome គឺជាជំងឺមួយដែលបង្កើតឱ្យកើតជំងឺជាច្រើនក្នុងខ្លួនរបស់យើងដូចជា ជំងឺបេះដូង ទឹកនោមផ្អែម លើសឈាម និងដាច់សរសៃឈាមខួរក្បាល ។ ដូច្នេះប្រសិនជាអ្នកកំពុងមានទម្លាប់ ញ៉ាំមីមួយសប្តាហ៍ ២ ទៅ ៣ដងក្នុងសូមបញ្ឈប់ការញ៉ាំជាបន្ទាន់ពីព្រោះវាគ្រោះថ្នាក់ណាស់ដល់សុខភាព។

មួយវិញទៀត ការញ៉ាំមិនត្រឹមតែធ្វើឱ្យយើងកើតជំងឺប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យយើងឡើងគីឡូមិនដឹងខ្លួនថែមទៀតផង ពីព្រោះសារធាតុម្សៅដែលមាននៅក្នុងមីវាធ្វើឱ្យជាតិខ្លាញ់ក្នុងខ្លួនរបស់យើងកើនឡើងខ្លាំង។ លើសពីនេះទៀត មីងាយធ្វើឱ្យក្រពះ និងថ្លើមរបស់យើងខូច ព្រោះសរសៃមីពីបាកក្នុងការកិនរំលាយជាងអាហារផ្សេងៗ។

ជាមួយគ្នានេះ​លោក បេ អ៊ិញហ៊ាន ម្ចាស់សិប្បកម្ម មីដាម (មីរសជាតិល្ពៅ) បានផ្តល់បទសម្ភាសជាមួយក្រុមការងារHealthy Cambodiaថា ដើម្បីបំពេញតម្រូវចិត្តអ្នកញ៉ាំ អ្នកផលិតខ្លះដាក់សារធាតុធ្វើឱ្យសរសៃមីស្វិត ព្រោះជាទូទៅម្សៅដែលផលិតមីមិនអាចមានសារធាតុធ្វើឱ្យស្វិតខ្លាំងបាននោះទេ លុះត្រាតែមានសារធាតុគីមីចូលទៅបំពេញទើបអាចធ្វើឱ្យសរសៃមីស្វិតបាន។ បើចង់ដឹងថា មីមានសារធាតុគីមីធ្វើឱ្យស្វិតឬអត់នោះ យើងអាចតេស្តបានតាមរយៈការចម្អិនហើយមីនៅមានសរសៃស្វិតខ្លាំង។

គ្រោះថ្នាក់មួយទៀតគឺមីដែលដាក់សារធាតុគីមីឱ្យទុកបានយូរ។ សម្រាប់ការផលិតដែលជាតម្រូវការធំផ្គត់ផ្គង់លើទីផ្សារ តម្រូវឱ្យផលិតចំនួនច្រើន ហើយអាយុកាលនៃមីមិនអាចទុកចោលបានយូរតាមតម្រូវការរបស់អតិថិជនបាននោះទេ ដូចនេះហើយពួកគេចាំបាច់ត្រូវដាក់សារធាតុដែលអាចរក្សាទុកយូក្នុងការផ្គត់ផ្គង់ទៅខាងក្រៅ។ សម្រាប់ការពិសោធន៍ថា មីមានសារធាតុព៌ណឬមានធាតុរក្សាទុកឬអត់ អ្នកអាចមើលតាមរយៈការស្រុះ បន្ទាប់ពីស្រុះរួចប្រសិនបើមានព៌ណចេញពីសាច់មីនោះមីនោះមានសារធាតុគីមីហើយ ចំណែកឯមីដែលគ្មានសារធាតុគីមី គ្មានព៌ណនោះទេទោះបីជាស្រុះទឹកក្តៅប៉ុណ្ណាក៏ដោយ៕

 អត្ថបទដោយ៖ កញ្ញា លីហួយ


MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia