ព័ត៌មាន
៧៥ឆ្នាំទើបជួបម្ដងនេះ! ទីក្រុងឌូបៃ រងគ្រោះព្រោះភ្លៀងធ្លាក់កម្រិតធ្ងន់ធ្ងរ ខណៈជើងហោះហើរ សាលារៀន…ត្រូវបិទ
Thida Pet
April 18 2024
644 views

៧៥ឆ្នាំទើបជួបម្ដងនេះ! ទីក្រុងឌូបៃ រងគ្រោះព្រោះភ្លៀងធ្លាក់កម្រិតធ្ងន់ធ្ងរ ខណៈជើងហោះហើរ សាលារៀន…ត្រូវបិទ

យោងតាមរយៈប្រភព CNN នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ថា នៅទីក្រុងឌូបៃស្ថិតទៅប្រទេសអារ៉ាប់រួម បានកំពុងជួបប្រទះនឹងព្យុះភ្លៀងកម្រិតធ្ងន់ធ្ងរ មិនធ្លាប់មាន ត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះទឹកភ្លៀងឡើងលើសពី ២៥០ មីលីម៉ែត្រ (ប្រហែល ១០ អ៊ីញ) នេះជាការធ្លាក់ភ្លៀង ទឹកជន់៧៥ឆ្នាំហើយទើបជួបម្ដងនេះបើរាប់ចាប់ផ្តើមនៅឆ្នាំ ១៩៤៩ ។

ដោយហេតុថា កម្រិតទឹកភ្លៀងធ្លាក់ គឺកើតមានឡើងខ្លាំង បង្កជាទឹកជន់ លេចផ្លូវជាហេតុធ្វើឱ្យប៉ះពាល់ រហូតដល់ឡានមិនអាចបើកបាន មិនអាចបន្តដំណើរទៅមុខបាន ត្រូវបង្ខំចិត្តទុកឡានចោល សាលារៀនក៏ត្រូវបិទ ជាពិសេស ជើងហោះហើរនៅទីក្រុង​ឌូបៃដែលជាអាកាសយាន្តដ្ឋានអន្តរជាតិ ធំជាងគេលើពិភពលោក​ត្រូវ​បាន​លុប​ចោលឬក៏ពន្យាពេលហោះហើរព្រោះមិនអាចហោះបាន។

ជាការពិតណាស់ ដោយសារតែការធ្លាក់ភ្លៀង លាយឡំព្យុះយ៉ាងគំហុក និងកម្រិតទឹកភ្លៀងជន់ឡើងយ៉ាងលឿន នៅមិនទាន់បានធូរស្បើយនោះទេទើប ប្រទេសអារ៉ាប់រួមក៏ បានបញ្ជាក់ប្រាប់អ្នកធ្វើដំណើរត្រូវហោះហើរ បើមិនចាំបាច់កុំមកអាកាសយាន្ដដ្ឋាន ព្រោះ ការហោះហើរអាចនឹងត្រូវផ្អាកបណ្ពោះអាសន្ន​ ឬក៏ពន្យារម៉ោងហោះហើរ។ បន្ថែមលើសពីនេះ ព្យុះភ្លៀងកម្រិតធ្ងន់នេះមិនត្រឹមតែប៉ះពាល់ប្រទេសអារ៉ាប់រួមតែ១នោះទេ តែក៏ប៉ះពាល់ដល់ ប្រទេសអូម៉ង់ ប៉ាគីស្ថាននិង ប្រទេសអ៊ីរ៉ង់ផងដែរ។

បើតាមការឱ្យដឹងនៅក្នុងប្រទេសអូម៉ង់ យ៉ាងហោចណាស់មនុស្ស ១៨ នាក់បានស្លាប់នៅក្នុងទឹកជំនន់ភ្លាមៗដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង៕


Dubai flooding: Chaos as UAE records heaviest rainfall in 75 years | CNN

Chaos in Dubai as UAE records heaviest rainfall in 75 years | National |  wsiltv.com

Dubai flooded with year's worth of rain in just 12 hours

Chaos in Dubai as UAE records heaviest rainfall in 75 years

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1264

អត្ថបទទាក់ទង

#ព័ត៌មាន

ជំងឺមិនឆ្លងធំៗ៤ ដែលពលរដ្ឋខ្មែរយើងកើតច្រើន ក្នុងចំណោមជំងឺមិនឆ្លងផ្សេងទៀត
Vuthea Morn
April 3 2025
56 views

#ព័ត៌មាន

សង្រ្គាមពន្ធ! តែទំនិញពិសេស ១ប្រភេទនេះនឹងមិនជាប់ក្នុងការប្រកាសពន្ធទេ
Tror Sopheap
April 3 2025
5.1 K views

#ព័ត៌មាន

ឆ្នាំ២០២៤ កម្ពុជាបាននាំទំនិញប្រភេទទាំងនេះ ទៅកាន់ទីផ្សារបរទេសកើនឡើង១៥,៧%
Tror Sopheap
April 3 2025
151 views

#ព័ត៌មាន

នៅមីយ៉ាន់ម៉ាមនុស្សស្លា.ប់ ២៧០០នាក់ រឿង ៣នេះ អាចឱ្យមនុស្សស្លា.ប់កើនឡើង
Tror Sopheap
April 2 2025
166 views

#ព័ត៌មាន

ចូលរួមសោកស្តាយ! នេះជាចំនួនអ្នកស្លា.ប់ និងរបួ.សកើនខ្លាំងនៅមីយ៉ាន់ម៉ា ថ្ងៃទី២៩
Tror Sopheap
March 29 2025
135 views

#ព័ត៌មាន

ដំណឹងល្អក្តៅៗ! នាយករដ្ឋមន្ដ្រីថៃថា៖ មិនបង្កការរញ្ជួយដីខ្លាំងម្តងទៀតទេ
Tror Sopheap
March 28 2025
892 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia