ជំងឺ
ហាមផឹកខុសពេល! ភេសជ្ជៈ៣ផឹកពេលព្រឹកពោះទទេ នាំឱ្យខូចក្រពះ ថ្លើម&ទឹកនោមផ្អែមលឿនបំផុត
Senghong Kong
January 26 2023
37.8 K views

មិនថាអាហារ ភេសជ្ជៈ ឬសូម្បីថ្នាំពេទ្យ វាមានសុទ្ធតែមានគុណប្រយោជន៍និងវិបត្តិរៀងៗខ្លួន កាលណាយើងទទួលទាន ឬប្រើប្រាស់វាមិនបានត្រឹមត្រូវ។ ភេសជ្ជៈមួយចំនួន មានគុណប្រយោជន៍ល្អសម្រាប់សុខភាព ការពារជំងឺ ប៉ុន្តែសូមចាំថាវាក៏ត្រូវការពេលវេលាសមស្របមួយ សម្រាប់ទទួលទានផងដែរ។ ថ្ងៃនេះចាបបៃតងសូមលើកយកភេសជ្ជៈ៣ប្រភេទ ដែលបងប្អូនខ្មែរចូលចិត្តទទួលទានបំផុត ព្រោះតែរសជាតិនៃ អត្ថប្រយោជន៍របស់វា ប៉ុន្តែសូមកុំទទួលទាននៅពេលព្រឹកទាំងនៅពោះទទេមិនទាន់ញ៉ាំអ្វីសោះ វាអាចនាំគ្រោះថ្នាក់ដល់អ្នកបាន។

១ កាហ្វេ៖ ភេសជ្ជៈដែលពេញនិយមបំផុតសម្រាប់មនុស្សទូទៅ ព្រឹកឡើងមិនអាចខ្វះបានជាពិសេសអ្នកធ្វើការក្នុងការិយាល័យ។ ជាការពិតយោងតាមអ្នកជំនាញជាច្រើន រួមទាំងអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ផងដែរបានលើកឡើងថាកាហ្វេអាចជួយការពារជំងឺបេះដូង មហារីក ទឹកនោមផ្អែម ជំនួយខួរក្បាល ស្មារតីជាដើម។ ដោយឡែក ផ្អែកតាមការលើកឡើងពីtimesofindia បានឱ្យដឹងថា ទោះបីជាកាហ្វេល្អសម្រាបសុខភាព ប៉ុន្តែសូមកុំផឹកកាហ្វេនៅពេលព្រឹកព្រលឹមទាំងមិនទាន់បានទទួលទានអាហារអ្វីសោះ។ យើងមិនបានដឹងទេថាបរិមាណកាហ្វេអ៊ីននៅក្នុងកាហ្វេដែលយើងញ៉ាំនោះប៉ុន្មានទេ ពេលញ៉ាំនៅពេញពោះទទេ វាអាចធ្វើឱ្យបង្កើនជាតិអាស៊ីតក្នុងក្រពះ ច្រាលជាតិអាស៊ីត ធ្វើឱ្យក្រហាយទ្រូង ប៉ះពាល់ប្រព័ន្ធរំលាយអាហារ ងាយធ្វើឱ្យខូចក្រពះ។ មុនផឹកកាហ្វេ ត្រូវផឹកទឹក ញ៉ាំអាហារជាមុនសិន។

២ ភេសជ្ជៈផ្អែម៖ មិនថាតែក្រូចឆ្មារ តែបៃតង តែទឹកដោះគោផ្អែមៗ ភេសជ្ជៈកំប៉ុង ឬសូម្បីតែទឹកផ្លែឈើមួយចំនួន ដែលមានជាតិស្ករខ្ពស់ ពេលអ្នកទទួលទានវាទាំងដែលទើបក្រោកមកពោះទទេ អាចបង្កើនកម្រិតជាតិ fructose នៅក្នុងខ្លួនដែលអាចដាក់បន្ទុកលើថ្លើម និងលំពែង។ ភេសជ្ជៈណាដែលមានកម្រិតជាតិស្ករខ្ពស់ គួរតែចៀសវាង ព្រោះវាបង្កើនកម្រិតជាតិស្ករក្នុងឈាម ដែលបង្កើនឱកាសវិវត្តទៅជំងឺទឹកនោមផ្អែមបានងាយ។

៣ ទឹកក្រូច៖ ក្រូចបានវីតាមីនC និងសារធាតុចិញ្ចឹមជាច្រើនទៀត ដែលល្អសម្រាប់សុខភាពរាងកាយនិងសម្រស់ប៉ុន្តែសូមកុំផឹកទឹកក្រូច ឬញ៉ាំផ្លែក្រូចគ្រប់ប្រភេទពេលពោះទទេ។ វាអាចបង្កើនជាតិអាស៊ីត ងាយធ្វើឱ្យរលាកក្រពះ ធ្វើទុក្ខឈឺចាប់ក្នុងពោះជាដើម។ អ្នកនាង Avni Kaul អ្នកឯកទេសចំណីអាហារនិងអាហារូបត្ថម្ភ ក៏បានបន្ថែមក្នុងប្រភពHealthshots ដែរថា ត្បិតតែផ្លែក្រូចមានកម្រិតជាតិស្ករទាប ដែលអ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំបាន ប៉ុន្តែកាលណាទទួលទានវាច្រើនពេក​ ក៏អាចបង្កជាហានិភ័យកើនឡើងជាតិស្ករក្នុងសរសៃឈាម ងាយនឹងបង្កជាជំងឺទឹកនោមផ្អែម មានបញ្ហាឈឺពោះ រាក ក្អួតចង្អោរ ហើមពោះ ក្រហាយទ្រូង ឈឺក្បាល និងគេងមិនលក់ផងដែរ ដោយសារតែបរិមាណជាតិសរសៃនិងវីតាមីនច្រើនលើសពេក។

ជាសរុបរួមមក ភេសជ្ជៈទាំង៣នេះ សុទ្ធតែមានគុណសម្បត្តិជំនួយដល់សុខភាព ប៉ុន្តែសូមកុំទទួលទានវាច្រើនលើសលុប បន្ថែមជាតិស្ករច្រើនពេក និងខុសពេលវេលា។ សូមចាំថា ទទួលទានវានៅពេលព្រឹកបាន ប៉ុន្តែត្រូវទទួលទានអាហារពេលព្រឹកជាមុន កុំយកភេសជ្ជៈទាំងនេះធ្វើជាអាហារពេលព្រឹកឱ្យសោះ មិនល្អសម្រាប់សុខភាពទេ៕

អត្ថបទដោយ៖​Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
#កីឡាJanuary 17 2025
មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
#ចិត្តសាស្ត្រJanuary 17 2025
Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
#ជំងឺJanuary 16 2025
ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
#ចិត្តសាស្ត្រJanuary 16 2025
ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia