អាហារ
មិនពិបាកទេ! គ្រាន់តែរើសពេលផឹកតែឱ្យត្រូវ អ្នកនឹងទទួលបាននូវរាងស្អាត ថែមទាំងសាច់ចាំទៀត
Pheakdey Pao
March 20 2022
253 views

យុគសម័យ២០២១ តែបៃតងកំពុងតែងើបឡើងជាថ្មី ក្លាយជាភេសជ្ជៈដែលកំពុងទាញយកចំណាប់អារម្មណ៍មនុស្សម្នាជាច្រើនម្តងទៀតនៅគ្រប់ស្រទាប់វ័យ ជាពិសេសសម្រាប់អ្នកសម្រករៀងពួកគាត់ញ៉ាំត្រឹមតែបៃតងប៉ុណ្ណោះតែអាចស្រកដូចចិត្តចង់បាន។

ភ្ជាប់ជាមួយគ្នានេះ ថ្ងៃនេះ Healthy Cambodia នឹងនាំអារម្មណ៍របស់ប្រិយមិត្តអ្នកអានមកភ្លក់រសជាតិគំនិតថ្មី ដែលនិយាយអំពី របៀបជ្រើសពេលវេលាផឹកតែ យករាង ថែសាច់ ជំនួយសុខភាព និងកាត់បន្ថយមិនឱ្យឃ្លានវិញម្តង៖

១. ជម្រើសដ៏ល្អសម្រាប់ទទួលទានពេលព្រឹក៖ យោងតាមប្រភព simplelooseleaf.com បានលើកឡើងឱ្យដឹងថា ជាតិកាហ្វេអ៊ីនក្នុងតែបៃតង នឹងជួយដាស់ស្មារតីរបស់អ្នកទទួលទានឱ្យស្វាងពីភាពងងុយ និងផ្តល់ថាមពលពេលព្រឹកដ៏ល្អ។ ចំណែកឯសមាសពិសេសដែលអាចលាងជាតិពុល និងសារធាតុកខ្វក់ពីក្នុងឈាមនោះអាចជួយសម្រួលដល់ការបន្ទោរបង់ ធ្វើឱ្យស្បែកភ្លឺថ្លា អស់ខ្លាញ់ក្បាលពោះ។

២. សម្រាប់ការសម្រកទម្ងន់៖ ប្រសិនបើអ្នកមានគោលបំណងក្នុងការញ៉ាំតែបៃតងសម្រាប់សម្រកគីឡូ នោះពេលវេលាដ៏ល្អបំផុតដែលអ្នកគួរទទួលទានគឺ ផឹកតែ១ឬ២ ពែង មុនពេលអ្នកហាត់ប្រាណ។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ការទទួលទាន EGCG រួមជាមួយកាហ្វេអ៊ីនក្នុងតែបែតង ៩០នាទីបន្ទាប់ មុនពេលហាត់ប្រាណបង្កើនអត្រាអុកស៊ីតកម្មជាតិខ្លាញ់ក្នុងពេលធ្វើលំហាត់ប្រាណដែលជាលំនាំល្អក្នុងការបណ្តេញជាតិខ្លាញ់ពីក្នុងខ្លួនតាមរយៈការបែកញើស។

៣. ផឹកតែបៃតងមុនឬក្រោយអាហារ៖ ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនពីតែបៃតងវិធីល្អបំផុតអាចផឹកវានៅពេលពោះទទេ។ ការសិក្សាមួយបានបង្ហាញថាការទទួលទានអាហារ បន្ទាប់ពីពេលផឹកតែអាចរារាំងការស្រូបយកជាតិខ្លាញ់មិនល្អ ទប់ស្កាត់កម្រិតជាតិស្ករ ជួយព្យាបាលជំងឺរាគរូសដែលបង្កពីការទទួលទានអាហារខុសប្រក្រតី។ ជាងនេះទៅទៀតតែបៃតងគឺជាជម្រើសដ៏ពេញនិយមនៅក្នុងភោជនីយដ្ឋានជប៉ុនដែលមានសមត្ថភាពជួយសម្អាតក្លិនមាត់បន្ទាប់ពីទទួលទានសាច់ឆៅ។

៤. ផឹកតែដើម្បីស្បែកភ្លឺថ្លា៖ តែបៃតង មិនត្រឹមតែផ្តល់ជាតិទឹកដែលចាំបាច់សម្រាប់ស្បែកភ្លឺរលោងប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈប្រឆាំងការរលាកផងដែរ។ វាអាចជួយដល់ស្បែកដែលមានវ័យចំណាស់, ស្នាមជ្រួញ បាត់បង់សារធាតុខូឡូជែន, រង្វង់ខ្មៅនៅជុំវិញភ្នែក ហើយថែមទាំងអាចជួយកាត់បន្ថយជាតិខ្លាញ់ និងសម្អាតកោសិកាស្បែកបង្កាពីការកើតមុន។ លើសពីការផឹកនេះទៅទៀត ក៏មានគេយកកាកតែក្តៅឧណ្ឌៗដាក់ម៉ាសនៅលើផ្ទៃមុខ ឬយកទឹកតែនោះមកជូតលាងមុខ ឬឆ្ពុងនឹងចំហាយភាយរបស់ទឹកតែទៀតផង ព្រោះគេជឿការធ្វើបែបនេះជាតិពុលដែលមាននៅក្នុងស្រទាប់ស្បែកខាងលើនឹងត្រូវបានបណ្តេញចេញមកក្រៅអស់គ្មានសល់។

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#ព័ត៌មានApril 18 2025
ខេត្ត ១នេះ បានលេខ២ មានអ្នកចូលរួមសង្ក្រាន្តរយៈពេល ៣ថ្ងៃគឺ ២លាននាក់ជាង
#ព័ត៌មានApril 18 2025
អបអរសាទរ! រាជធានីជើងខ្លាំង ១នេះមានអ្នកចូលរួមលេងសង្ក្រាន្តឆ្នាំ២០២៥ ច្រើនជាងគេ
#ចិត្តសាស្ត្រApril 17 2025
៤ចំណុចជួយអ្នកកាត់កាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត ឱ្យអ្នករស់នៅបានយូរ
#អាហារApril 17 2025
អាហារទាំង ៤មុខនេះ សម្បូរវីតាមីន D ជួយប៉ូវឆ្អឹងរឹងមាំដល់ចាស់
#ព័ត៌មានApril 13 2025
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
#អាហារApril 13 2025
អ្នកមើលទូរស័ព្ទច្រើន ញ៉ាំអាហារបែបនេះ ការពារព្រិលភ្នែក ម្ញូប និងឈឺភ្នែក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia