ជំងឺ
ផឹកស្រា និងកាហ្វេមិនត្រឹមតែប៉ះពាល់ដល់ ថ្លើមនោះទេ តែ​អាចធ្វើឱ្យអ្នកប្រឈមជំងឺបេះដូង បើផឹកមិនត្រូវបរិមាណ
Thida Pet
March 20 2024
2.5 K views

ផឹកស្រានិងកាហ្វេមិនត្រឹមតែប៉ះពាល់ដល់ ថ្លើមនោះទេ តែ​អាចធ្វើឱ្យអ្នកប្រឈមជំងឺបេះដូង បើផឹកមិនត្រូវបរិមាណ

បងប្អូនណាខ្លះផឹកកាហ្វេរាល់ថ្ងៃ ផឹកស្រារាល់ថ្ងៃ? មានដឹងអត់ថា ការផឹក២មុខនេះជាប្រចាំថ្ងៃ ហើយផឹកបរិមាណមិនត្រឹមត្រូវគឺធ្វើឱ្យ អ្នកប្រឈមជាមួយជំងឺថ្លើម ដូចជាខ្លាញ់រុំថ្លើម រលាកថ្លើម ក្រិនថ្លើមជាដើម។ ជាក់ស្ដែងផលប៉ះពាល់ ចេញពីការផឹកកាហ្វេ និងផឹកស្រា មិនត្រឹមតែប៉ះពាល់ថ្លើម តែ១នោះទេ តែប៉ះពាល់ដល់សុខភាពរបស់បេះដូងដូចគ្នា គឺអាចធ្វើឱ្យអ្នកប្រឈមជំងឺបេះដូង ស្ទះសរសៃឈាមខួរក្បាល រួមទាំងអាចប្រឈមពិការភាពជាដើម។

ជាក់ស្ដែង នេះបើយោងតាមរយៈការបកស្រាយរបស់ វេជ្ជបណ្ឌិត សាខន សុលីដា ឯកទេសបេះដូង និងវិបត្តិចង្វាក់បេះដូង ។ លោកវេជ្ជបណ្ឌិតបានលើកឡើងថា កត្តាស្រា គឺជាកត្តាមួយសំខាន់ ព្រោះដូចយើងសង្កេតឃើញថា សង្គមបច្ចុប្បន្ននេះ នៅតាមមង្គលការនីមួយៗតែងតែមានទទួលភ្ញៀវជាមួយនឹង ស្រា។ មានអ្នកខ្លះក៏ទទួលទានតិច មានអ្នកខ្លះក៏ទទួលទានច្រើន។​ ជាធម្មតាអ្នកណាៗក៏ដឹងដែរថាការទទួលទានស្រា​ច្រើនគឺប៉ះពាល់ដល់សុខភាពថ្លើម ក៏ប៉ុន្ដែការទទួលទានស្រាលើសបរិមាណក៏ប្រឈមប៉ះពាល់សុខភាពបេះដូងដូចគ្នា។

ជាការពិតណាស់​មូលហេតុធ្វើឱ្យការទទួលស្រាប៉ះពាល់បេះដូង នេះក៏ព្រោះតែការទទួលទានច្រើន ហើយជាតិអាល់កុលនោះ ក៏ចូលទៅក្នុងឈាម សរសៃឈាម ជាហេតុធ្វើឱ្យអ្នកផឹកស្រាច្រើនប្រឈមលើសឈាម កត្តាជំងឺលើសឈាមនេះហើយ បានធ្វើឱ្យគាត់ក៏ងាយប្រឈមជំងឺបេះដូងលឿនផងដែរ។ មួយវិញទៀត ជាតិអាល់កុលដែលមាននៅក្នុងស្រានេះ ចូលទៅនឹងធ្វើឱ្យ មានការរលាកក្នុងសរសៃឈាមរុំារ៉ៃ និងធ្វើឱ្យប៉ះពាល់ដល់សាច់ដុំបេះដូងផ្ទាល់តែម្ដង ជាហេតុធ្វើឱ្យថ្ងៃមុខ បេះដូង ខ្សោយ បេះដូងទៅជាក្រាស់ ទៅជារីកទំហំនៅថ្ងៃក្រោយ ។

មួយទៀតជាតិអាល់កុលមានក្នុងស្រា ដែលចូលក្នុងចរន្តឈាម ក៏ប៉ះពាល់ដល់ចង្វាក់បេះដូងរបស់អ្នក ធ្វើឱ្យជីបចររបស់យើងដើរមិនស្រួល ជាចុងក្រោយកាលណា ចរន្តឈាមដើរមិនស្រួល និងធ្វើឱ្យអ្នកមានបញ្ហា stroke (ពិការភាព) ឡើងមកនៅថ្ងៃមុខ ក៏ប៉ុន្ដែការទទួលទានប្រភេទស្រាក្រហម ដែលសម្រាប់មនុស្សប្រុសគេណែនាំឱ្យទទួលទាន២កែវក្នុង១ថ្ងៃ សម្រាប់ស្រ្តី១កែវក្នុង១ថ្ងៃ ការទទួលទានត្រូវបរិមាណបែបនេះគឺ ជួយដល់សុខភាពបេះដូង ឈាមរត់ស្រួល តែបើលើសគឺនឹងជួបផលវិបាកដូចយើងបានរៀបរាប់ខាងលើហើយ។ ឥឡូវក្រឡែកមក ការផឹកកាហ្វេវិញម្ដង យើងធ្លាប់តែបានដឹងថា ផឹកស្រាធ្វើឱ្យប៉ះពាល់ថ្លើម ប៉ះពាល់សុខភាពបេះដូង ដូចបានរៀបរាប់ខាងលើ។ ចុះផឹកកាហ្វេវិញអាចប៉ះពាល់សរីរាង្គ២នេះដែរទេ? បើធ្លាប់តែដឹងថា ផឹកកាហ្វេជួយសុខភាពខួរក្បាល ឱ្យខួរក្បាលដំណើរការបានល្អ បង្ការជំងឺមហារីកជាដើម។

ផ្សារភ្ជាប់ជាមួយខ្លឹមសារខាងលើ លោកវេជ្ជបណ្ឌិត សាខន សុលីដា ឯកទេសបេះដូង និងវិបត្តិចង្វាក់បេះដូង ក៏បានបកស្រាយឱ្យដឹងថា ការផឹកកាហ្វេ១ទៅ២កែវ ក្នុង១ថ្ងៃគឺមិនបានជះឥទ្ធិពលអាក្រក់ដល់សុខភាពបេះដូងនោះទេ ប្រសិនណាកាហ្វេនោះជាប្រភេទកាហ្វេសុទ្ធ មានន័យថាជាប្រភេទកាហ្វេខ្មៅ កាហ្វេគ្មានជាតិស្ករ ដូច្នេះទោះយើងផឹក១ថ្ងៃ២ទៅ៣កែវក៏មិនបង្កជាផលប៉ះពាល់នោះទេ ក៏ នេះបើយោងតាមរយៈការសិក្សាទៅលើមនុស្ស របស់សមាគមន៍សុខភាពបេះដូងសហរដ្ឋអាមេរិច ។ ផ្ទុយទៅវិញវាជួយកាត់បន្ថយជំងឺបេះដូង និងសរសៃឈាមបេះដូងទៅវិញទេ តែបើផឹកប្រភេទកាហ្វេមានស្ករច្រើន ទឹកដោះគោច្រើន គឺអាចមិនល្អសម្រាប់សុខភាពនោះទេ អាចប្រឈមនឹង លើសជាតិស្ករក្នុងឈាម ប្រឈមជំងឺផ្សេងៗជាច្រើនមកតាមក្រោយទៀត ដូចជាបេះដូង លើសឈាមជាដើម។ ប៉ុន្ដែត្រូវប្រាកដថា ជាតិកាហ្វេដែលត្រូវផឹកយ៉ាងណាកុំឱ្យលើសពី៤០០mlក្នុងថ្ងៃ។

ជាចុងក្រោយ អ្វីក៏ដោយគឺមានគុណសម្បត្តិ និងគុណវិបត្តមកដូចគ្នា ។​អាស្រ័យហេតុនេះឱ្យត្រូវពិសារឱ្យបានត្រូវតាមបរិមាណកំណត់ត្រឹមត្រូវ ចៀសវាងមានហានិភ័យនៅក្រោយពេលពិសារ៕

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.1 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
828 views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
316 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
201 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
63 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia