ជំងឺ
វេជ្ជបណ្ឌិតបញ្ជាក់ថា ខ្មែរយើងសម្បូរលក់ភេសជ្ជៈនេះ កុំរំលង វាការពារជំងឺកាចៗ ទាំង៣ ល្អបំផុត
Tror Sopheap
November 23 2022
1.8 K views

សព្វថ្ងៃនេះ មនុស្សភាគច្រើនចូលចិត្តភេសជ្ជៈសម្បូរជាតិស្ករកែច្នៃ ហើយក៏មានវេជ្ជបណ្ឌិតជាច្រើនបានហាមប្រាមនិងឱ្យតមភេសជ្ជៈប្រភេទនេះដែរ។ ព្រោះវាអាចង្កជំងឺធំៗ ដូចជាជំងឺទឹកនោមផ្អែម មហារីក និងខ្លាញ់អាក្រក់រុំបេះដូង។ វេជ្ជបណ្ឌិត ៣រូប បានណែនាំស្តេចភេសជ្ជៈ ៣នេះ ជួយការពារជំងឺកាចៗ។

តាមផ្នែកចិត្តសាស្រ្តក៏បានបញ្ជាក់ដែរថា ការផឹកភេសជ្ជៈគ្រឿនកំប៉ុងសម្បូរជាតិស្ករកែច្នៃ ធ្វើឱ្យអរម៉ូនEndorphins ជម្រុញឱ្យអ្នកមានថាមពលមួយភ្លេច ក៏អស់ថាមពលទៅវិញ ហើយផលវិបាកតាមក្រោយ នាំឱ្យប្រព័ន្ធភាពសុំាចុះខ្សោយ និងបង្កជំងឺបេះដូងផងដែរ។ 

តាមអ្នកជំនាញផ្នែកសុខភាពមានបទពិសោធន៍ ១៥ ជាងឆ្នាំ ពីលោកវេជ្ជបណ្ឌិត Chris Iliades បាននិយាយថា “ការផឹកទឹកដូង(ចន្លោះ១អាទិត្យអាច ៥ទៅ៧ដង) វាជួយឱ្យសរសៃឈាមលាងជាតិពុល និងចរន្តឈាមលំហូរបានល្អដល់បេះដូង ហើយកុំឱ្យអ្នកគាំងបេះដូងដែរ។ ព្រោះទឹកដូងជួយអារម្មណ៍រីករាយ ព្រោះមានខ្លាញ់តិច មានស្ករធម្មជាតិល្អ។” មកពីទឹកដូងមានផ្ទុកសារធាតុរ៉ែ ជំនួយខួរក្បាល និងសាច់ដុំ វាមានសារធាតុសូដ្យូម ប៉ូតាស្យូម សេលេញ៉ូម និងម៉ាញ៉េស្យូម។

មានភេសជ្ជៈមួយទៀត ពេញនិយមនៅកោះអាយុវែងនៅជប៉ុន សូម្បីនៅខ្មែរយើងក៏មានលក់លើទីផ្សារដែរ។ ប៉ុន្តែផលវាជាអាវុធការពារជំងឺមហារីកបានល្អបំផុត គឺទឹកអំពៅ។ តាមវេជ្ជបណ្ឌិត Makoto Suzk ជាអ្នកជំនាញជំងឺមហារីក ក៏មានប្រសាសន៍ថា មនុស្សរស់នៅកោះអូគីណាវ៉ា កម្រហូបជាតិស្ករកែច្នៃ ពួកគេប្រើស្ករផលិតអំពីទឹកអំពៅដោយធម្មជាតិ វាជួយប្រឆាំងជំងឺមហារីកផ្សេងៗ ជាច្រើន។ ” អ្នកគួរទិញទឹកអំពៅណា កុំឱ្យគេលាយជាមួយស្ករកែច្នៃ ព្រោះក្នុងទឹកពៅនេះ មានជាតិស្ករធម្មជាតិហៅថា ហ្វ្រុកតូស-Fructose មាននៅក្នុងបន្លែ ផ្លែឈើ និងភេសជ្ជៈទឹកអំពៅ ជួយអ្នកនៅឱ្យឆ្ងាយពីជំងឺមហារីក។

ភេសជ្ជៈទាំងពីរខាងលើ ជាថ្នាំល្អដល់សុខភាព។ នៅមានភេសជ្ជៈមួយទៀត កាន់តែពិសេសនោះ គឺភេសជ្ជៈប្រភេទតែបៃតង។ តាមលោកវេជ្ជបណ្ឌិត Anthony L. Komaroff ជាសាស្រ្តាចារ្យវេជ្ជសាស្ត្រនៅសាលាវេជ្ជសាស្ត្រប្រចាំសាលា Harvard ក៏មានប្រសាសន៍ថា ការផឹកតែបៃតងជាប្រចាំថ្ងៃជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ តាមការសិក្សាមួយពីជនជាតិជប៉ុនពេលវ័យ ៤០.០០០ នាក់បានរកឃើញថា មនុស្សដែលផឹកតែបៃតងច្រើនជាង ៥ ពែងក្នុងមួយថ្ងៃ (មានអត្រាស្លាប់ ២៦% ហើយបានថយចុះអត្រាស្លាប់ ១៦%) ពីជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។” លោកបានបន្តថា ខ្ញុំគិតថា ការផឹកតែបៃតង ធ្វើឱ្យជំងឺមហារីកផ្សេងទៀត នៅឆ្ងាយពីយើង ហើយបំប៉ន់ប្រព័ន្ធរាងកាយកាន់តែមាំថែមទៀត។” អត្ថបទបន្ថែម៖ តែបៃតងការពារមហារីក៣ប្រភេទ

គ្រាន់តែភេសជ្ជៈទាំង៣នេះ ជួយសុខភាពបានល្អក៏ពិតមែន ប៉ុន្តែបើបញ្ចូលបន្ថែមលំហាត់ប្រាណ គេងឱ្យបានគ្រប់គ្រាន់ចាប់ពី៨ម៉ោង និងបន្លែស្រស់ៗ ធ្វើឱ្យការរស់នៅរបស់អ្នកកម្រឈឺ ឬមានជំងឺខ្លាំង ព្រោះប្រព័ន្ធរាងកាយ និងផ្លូវចិត្តអ្នករឹងមាំបានល្អបំផុត៕

អត្ថបទដោយ៖ ទ្រ សុភាព



អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2503

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 21 2025
៦ទម្លាប់ធ្វើឱ្យជប៉ុនមានអាយុវែងជាងគេ គ្មានជំងឺកាច មានចិត្តចេះតស៊ូ
#ចិត្តសាស្ត្រApril 21 2025
បុគ្គលអស្ចារ្យៗ ធ្វើរឿង ១នេះ ដឹកនាំជីវិតពួកគេឆ្លងផុតគ្រាលំបាកឱ្យមានអនាគតភ្លឺស្វាង
#ចិត្តសាស្ត្រApril 20 2025
ទម្លាប់អស្ចារ្យបែបនេះ ធ្វើឱ្យមនុស្សចាស់រស់នៅមានអាយុលើស ១០០ឆ្នាំ
#ជំងឺApril 20 2025
វេជ្ជ. កូយ រតនៈ បញ្ជាក់ថា ការធ្វើលំហាត់ប្រាណជួយសម្រួលសន្លាក់ឱ្យល្អប្រសើរ
#ព័ត៌មានApril 18 2025
ខេត្ត ១នេះ បានលេខ២ មានអ្នកចូលរួមសង្ក្រាន្តរយៈពេល ៣ថ្ងៃគឺ ២លាននាក់ជាង
#ព័ត៌មានApril 18 2025
អបអរសាទរ! រាជធានីជើងខ្លាំង ១នេះមានអ្នកចូលរួមលេងសង្ក្រាន្តឆ្នាំ២០២៥ ច្រើនជាងគេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia